នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក្រែលជាងគេក្នុងវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកុងត្រាអោយក្រុមហ៊ុនឯកជនដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោក ឧកញ្ញាសុខគង់នោះទេ ព្រោះការកុងត្រានេះវាបានបាត់បង់ថវិការចំណូលរបស់ជាតិជាច្រើនសន្ធឹកសន្ធាប។
បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប ដែលមិនសូវយល់ដឹងអំពីបញ្ហាខាងលើបានសាកសួរគ្នាពីមាត់មួយទៅមាត់មួយថា តើមូលហេតុអ្វីបាននៅប្រទេសកម្ពុជា រដ្ឋាភិបាលមិនគ្រប់គ្រងកាវិនិយោគធំៗ មិនគ្រប់គ្រងចំណូលធំៗដោយខ្លួនឯង បែជាចូលចិត្តកុងត្រាអោយក្រុមហ៊ុនឯកជនកេងចំណេញប្រាក់យ៉ាងសន្ធឹកសន្ធាប់បែបនេះ? ឬមួយរដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាព និងមិនមានធនធានមនុស្ស ដែលអាចធ្វើការងារនេះបានដូចក្រុមហ៊ុនឯកជន ឬរដ្ឋាភិបាលមិនទុកចិត្តមន្រ្តីក្រោមឱវាទរបស់ខ្លួនទើបសម្រេចចិត្ត យកក្រុមហ៊ុនធំៗទាំងនេះទៅកុងត្រាអោយក្រុមហ៊ុនឯកជនបែបនេះទៅវិញ?
ក្រុមពលរដ្ឋនៅខេត្តសៀមរាបបានបន្តរិះគន់ថា រដ្ឋាភិបាលសុខចិត្តខ្ចីលុយពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ ដើម្បីយកមកអភិវឌ្ឈន៍ប្រទេសកម្ពុជា តែហេតុអ្វីបានជារដ្ឋាភិបាលមិនព្រមដកយកក្រុមហ៊ុនធំៗដែលក្រុងត្រាអោយក្រុមហ៊ុនឯកជន ដើម្បីបង្វែចំណូលទាំងនោះទៅជាសម្បត្តិរបស់រដ្ឋ ដើម្បីយកថវិការដ៏មាហាសាលនេះមកអភិវឌ្ឈន៍ប្រទេស ក្នុងការកាត់បន្ថយការខ្ចីប្រាក់ពីប្រទេសជិតខាង ដើម្បីជាសវៀងប្រទេសម្ចាស់ជំនួយ និងប្រទេសម្ចាស់កម្ចីទាំងនោះមើលងាយថា រដ្ឋាភិបាលកម្ពុជាអសមត្ថភាពក្នុងការគ្រប់គ្រងចំណូលរបស់ខ្លួន ចេះតែដើរខ្ចីលុយគេទៅវិញ ហើយបើការកុងត្រាទាំងនេះគ្មានផលប្រយោជន៍អ្វីដល់រដ្ឋាភិបាលទេ តើរដ្ឋាភិបាលនៅបន្តកុងត្រាវាធ្វើអ្វីទៀត? ដែលការកុងត្រាការលក់សំបុទ្រប្រាសាទអង្គរវត្តនេះវានាំមកនូវតែការរិះគន់មិនចេះចប់មិនចេះហើយពីសំណាក់ពលរដ្ឋរបស់ខ្លួននោះ។
ពលរដ្ឋខេត្តសៀមរាបយល់ឃើញថា គ្មានអ្វីដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្វើមិនបាននោះទេ ហើយក៏គ្មានអ្វីមកររារាំងបានដែរបើ សម្តេច តាំងចិត្តថាត្រូវតែដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនលោក ឧកញ្ញាសុខគង់ មកជាសម្បត្តិរបស់រដ្ឋវិញនោះ។
ពលរដ្ឋនៅខេត្តសៀមរាបក៏កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ផងដែរចំពោះគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក គឹម សុខា ជាអនុប្រធាន ដែលបានសម្រេចចិត្តចូលសភាចាប់ដៃគ្នាធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឈន៍ប្រទេសជាតិ និងក្នុងការបញ្ចប់ជម្លោះនយោបាយដែលបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំរាប់ចាប់តាំងពីថ្ងៃបោះឆ្នោតទី២៧ ខែកក្កដា ឆ្នាំ២០១៣ មកនោះ តើគណបក្សសង្គ្រោះជាតិអាចមានលទ្ធភាពធ្វើអ្វីខ្លះ? អាចដោះស្រាយអ្វីបានខ្លះ? ដល់តម្រូវការរបស់ពលរដ្ឋកម្ពុជាទាំងមូល។
ពលរដ្ឋខេត្តសៀមរាបក៏សូមសំណូមពរទៅដល់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី មេត្តាពិចារណាសាជាថ្មីចំពោះការកុងត្រាប្រាសាទអង្គរវត្តអោយក្រុមហ៊ុនឯកជនរបស់លោក សុខគង់ ខាងលើ។ ពលរដ្ឋសុំអោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនខាងលើមកជាសម្បត្តិរដ្ឋវិញ ព្រោះក្រុមហ៊ុននេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ពលរដ្ឋខេត្តសៀមរាបទេ គឺមានតែមកកេញចំណេញ មកបឺតជញ្ជគ់ ថវិការយ៉ាងសន្ធឹកសន្ធាប់ពីប្រាសាទអង្គរវត្តដែលជាសម្បត្តិរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកអោយកូនខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 12432 | នាក់ |
ម្សិលមិញ | 23264 | នាក់ |
សប្ដាហ៍នេះ | 35705 | នាក់ |
ខែនេះ | 46359 | នាក់ |
ឆ្នាំនេះ | 3944591 | នាក់ |
សរុប | 53304517 | នាក់ |
ថ្ងៃទី 03 ខែ 12 ឆ្នាំ 2024 ម៉ោង 23:51 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net