មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ ផេង ដែលជាប្រធានមន្ទីរតែម្តង។
ប្រាក់ដែលគេកេងប្រវ័ញ្ចនោះមានដូចជា ប្រាក់នៃជំពូក៦០ ជំពូក៦២ និងជំពូក៦៤ ហើយអំពើពុករលួយគួរឲ្យស្អប់ខ្ពើម គឺការបើកយកប្រាក់ខែមន្ត្រីកិច្ចសន្យាខ្មោចយ៉ាងតិច២២នាក់ក្នុងចំណោមមន្ត្រីកិច្ចសន្យាដែលមានឈ្មោះក្នុងបញ្ជី២៨នាក់សម្រាប់ឆ្នាំ២០១៤ជាដើម។
អំពើពុករលួយរបស់លោក នូ ផេង និងបក្ខពួកមានច្រើនលើសពីអ្វីដែលរៀបរាប់ត្រួសៗខាងលើនេះដូច្នេះលោក មិន ឃិន ត្រូវចាត់វិធានការសលើមន្ត្រីពុករលួយទាំងនោះតាមច្បាប់។អំពើពុករលួយលោក នូ ផេង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តពោធិ៍សាត់ ព្រមទាំងបក្ខពួកបានប្រព្រឹត្ត កំពុងត្រូវបានក្រសួងធម្មការនិងសាសនាដែលមានលោក មិន ឃិន ជារដ្ឋមន្ត្រីចាត់វិធានការស៊ើបអង្កេត។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងលោកស្រី កែវ សុធារី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងធម្មការបានចុះទៅស៊ើបអង្កេតរឿងអាស្រូវពុករលួយដែលកើតទ្បើងនៅក្នុងមន្ទីរធម្មការខេត្តពោធិ៏សាត់។
លោកស្រី កែវ សុធារី ត្រូវបានគេដឹងថាជាម្តាយមីងរបស់លោក ពេជ្រ ចន្ថា ដែលជាប្រធានការិយាល័យធម្មការខេត្តពោធិ៍សាត់ ហើយជាមន្ត្រីដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។នៅពេលចុះទៅស៊ើបអង្កេតនោះលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការបានកោះហៅឈ្មោះ ពេជ្រ ចន្ថា ប្រធានការិយាល័យរដ្ឋបាលមន្ទីរធម្មការខេត្ត និងលោក រ៉ុន សុភារិន អនុប្រធានមន្ទីរទៅសាកសួរនៅក្នុងសណ្ឋាគារភ្នំពេញ ដើម្បីឲ្យបំភ្លឺជុំវិញការចោទប្រកាន់រឿងអាស្រូវពុករលួយ។
ចំណាត់ការរបស់ក្រសួងធម្មការបែបនេះបានធ្វើឲ្យមន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់ត្រេកអរយ៉ាងខ្លាំង ព្រោះសង្ឃឹមថាលោក នូ ផេង ជាប្រធានមន្ទីរនិងបក្ខពួកជាពិសេសលោក ពេជ្រ ចន្ថា មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ជាមួយគ្នានេះគេសង្ឃឹមថា អ្នកស្រី កែវ សុធារីនឹងមិនការពារក្មួយប្រុសរបស់ខ្លួនឈ្មោះពេជ្រ ចន្ថា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនោះទ្បើយ៕
ថ្ងៃនេះ | 4603 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33162 | នាក់ |
ខែនេះ | 180790 | នាក់ |
ឆ្នាំនេះ | 3763450 | នាក់ |
សរុប | 53123376 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:43 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net