ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 21 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:54 នាទី ចំនួនអានៈ 2369

ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​ម៉ែត្រ គុប​ឡើយ ​ចេញពី​ស្រុក​ស្នួលខេត្ត ក្រចេះហើយ​បាន​ បើក​គេច​ចូល​ជ្រក​ក្នុង ​បរិវេណ​វត្ត​ជាំ​ខ្យងភូមិ ​ជាំ​ខ្យងឃុំ​មេ​ម៉​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំកាល ពី​រសៀលថ្ងៃទី​១៦ ខែមករាឆ្នាំ​២០១៥  ដើម្បីគេចពី​ការ តាមប្រមាញ់​ពី​ ក្រុម​អ្នកសារព័ត៌  ​។​នៅវេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី១៦មករា ក្រុម​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ជូន​លោកអែម សុ​គុណនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ដើម្បី​ឲ្យចុះមក​ត្រួតពិនិត្យ​។ជាង​១​ម៉ោង​ក្រោយមក រថយន្ត​សង្ស័យ​នោះបាន​បើក​ចេញពី​កន្លែង​លាក់ខ្លួន​ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យងតាមផ្លូវ​ជាតិ​លេខ​៧ ចេញ​ឆ្ងាយ​ទៅហើយ ទើប​គេ​ឃើញ​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន​១​គ្រឿង​មកដល់​។​

​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះគេឃើញបាន​បើក​បន្តកន្ទុយ​គ្នា​ពីក្រោយ​ឡាន​យី​ឌុប​ដឹក​នោះ​ដោយ​ពុំបាន​ស្ទាក់​ឃាត់​សួរនាំ​អ្វី​ទេតែ​បែជាបើករថយន្ត​ពាំងដែលជា​ការរារាំង​រថ​យន្ត​អ្នកកាសែតមិនឲ្យ​តាម​ថតរូបទៅវិញ​។ រហូតមកដល់​វេលា​ម៉ោង ៥និង​៣០នាទីល្ងាច​ថ្ងៃ​ដដែល ​ទៅដល់​ចំណុច​ឆ្កែ​អើត ឡាន​មេព្រៃ​បានដកខ្លួន​ចេញ ខណៈនោះ​ដៃជើង​របស់ ឧកញ៉ា សឹង សំអុល ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន ខ្សែកាប បើករថយន្ត​វី​ហ្គោ​មក​បញ្ច្រាសទិស​ឡាន​ដឹកឈើ មក​បំ​បុក​ឡាន​អ្នកកាសែត​ប្រចាំ​ស្រុក​មេមត់ ម៉ាក​កាមរី គូទ​ហើម​សេរី​៩៥ ពណ៌​សំបក​ឪឡឹក ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃ ដែល​កំពុង​តាម​ប្រមាញ់​ថតរូប​នោះ​។

កា​លពីថ្ងៃទី១៦មករា​ឆ្នាំ២០១៥នៅ​ចំណុចឆ្កែ​អើតក្នុងអាណា​ចក្រស្រុក​មេមត់រថ​យន្ត​អ្នកកា​សែត​ប្រ​ចាំ​ស្រុក​មេ​មត់ម៉ាក​កា​មរីគូ​ទ​ហើ​ម​សេ​រី​៩៥​ពណ៌​សំបក​ឪឡឹកត្រូវបាន​ដៃជើង​របស់ ឧកញ៉ាសឹងសំអុលឈ្មោះ​ឌឿ​នហៅ​ឌឿ​នខ្សែកាបបើ​កឡាន​មាកវី​ហ្គោមកកៀ​បណ្តាល​ឲ្យខូច ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេងដើម្បី​បន្លាចនិង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃកំឲ្យតាម​តាម​ប្រមាញ់​ថតរូប​រថយន្តដែល​ដឹកឈើរបស់ឧក​ញ៉ាសឹងសអុលក្នុងគោលដៅចេញទោស្រុកយួន។

​ប្រភព​បាន​បញ្ចា​ក់ថា បន្ទាប់ពី​កើតហេតុ​​ក​ម្លាំ​របស់ លោក អែម សុ​គុណ បាន​ថែម​កម្លាំង ចំនួន ៣​រថយន្ត​ទៀត​ដើម្បី​ជូន​ដំណើរ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល តាម​ច្រក​ចាន់​មូល​ទៅដល់​បា​រ៉ា​ស់ ព្រំដែន ឆ្លង​ចូល​ដី​វៀតណាម​បាន​យ៉ាង​រលូន ដែល​ទង្វើ​នេះ​គេ​អាច​ចាត់ទុកថា ជាការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​របស់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​។ ករណីនេះ​លោក អែម សុ​គុណ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ បាន​ប្រាប់​កាសែត​ ​ថា តាម​បញ្ជា​របស់​ថ្នាក់លើ លោក​បាន​ចាត់​កម្លាំង​៤​រថយន្ត​ប្រដេញ​ឡាន​ដឹកឈើ​របស់​ឧកញ៉ាសឹងសំអុលនោះតែ​តាម​មិនទាន់​ផ្លូវ​តូចចង្អៀតឡាន​ដឹកឈើ​នោះបាន​បើក​បុក​បា​រ៉ា​ស់ប៉ុ​ស្តិ៍​ច្រក​ចាន់​មូលចេញទៅ​ដី​វៀតណាម​បាត់ទៅហើយ​លោក​ថា​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​រឿង​នោះ​។ស៊ិក។​

​សូមបញ្ជាក់ថាឧកញ៉ាសឹងសំអុលត្រូវបានគេស្គាល់ថាជា​ឈ្មួញ​រកស៊ី​កាប់​ឈើធំជាងគេ៤ខេត្តយកទៅលក់​ស្រុកយូនហើយ​បច្ចុប្បន្ន​ជា​ដៃគូ​ការកាប់​ប្រមូលផល​អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​កងទ័ព​វៀតណាម មាន​ទីតាំងនៅ​ឃុំ​ព្រះ​ឈូក​ស្រុក​កែវ​សីមា ប៉ុន្តែ​ក្នុង​ដី​ក្រុមហ៊ុន​នោះ​អស់​ឈើ​លេខ​១ ឬ​ឈើ​ប្រណីត​កាប់​ទៅហើយ​។ឧកញ៉ាសឹងអុលបានកាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់ខ្លួន​ទូទាំង​ស្រុក​កែវ​សីមាប្រមូល​ចូលក្នុង​ក្រុមហ៊ុនអារច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗចេញ​ជាច្រើន​ឆ្នាំ​មកហើយមិន​ថា​រដូវប្រាំងឬ​វស្សា​នោះទេដោយ​គេ​យក​ច្បាប់​វិ​រិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​លេសដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ក្នុង​ឃុំ​ស្រែ​ឈូកស្រែ​ព្រះចុង​ផ្លាស់មេ​ម​ងនឹង​គ្រប់​ទិសទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​។​

បញ្ហា​នេះ​ឧកញ៉ា សឹង អុល បាន​ដឹកឈើចេញទៅ​វៀតណាម តាម​​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​មាន​ច្រករបៀងទន្លេ​ចាម​,​ចាន់​មូល​,បឹង​ជ្រោង​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2122ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2253ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1611ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1741ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1854ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1600ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1913ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1661ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1729ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6366នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72444នាក់
ខែនេះ    820235នាក់
ឆ្នាំនេះ   3564539នាក់
សរុប   57163435នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:41