ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំង នៅតំបន់០១ដែលជាដំបន់ហាមឃាត់យោងតាមប្រកាសលេខ ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា ទុកព្រៃលិចទឹកនៅដំបន់នេះជាដំបន់ត្រីពងកូននៅរដូវវស្សា។
ប្រភពបានរាយការណ៍ថា លោក ខាំលឿ តែងតែរុករានទន្រ្ទានដីព្រៃលិចទឹកជារៀងរាលឆ្នាំបន្តិចម្តងៗដើម្បីយកដីធ្វើស្រែប្រាំង ដោយគ្មានថ្នាក់ស្រុកថ្នាក់ខេត្តណាគេធ្វើដឹងធ្វើលឺនោះទេ ព្រោះលោកខាំងលឿមានខ្នងក្រាសមានលុយច្រើនទុកគ្រាន់ចំណាចដល់ថ្នាក់លើនៅពេលមានរឿងអាស្រូវម្តងៗ។
កាលពីពីរឆ្នាំមុនលោក ខាំលឿង ធ្លាប់បានអួតអាងប្រាប់អ្នកកាសែតថា លោកបានចំណាយលុយផ្ទាល់ខ្លួនអស់ជាង១០ម៉ឺនដុល្លារអាមេរីកកាំង ក្នុងការឧបត្ថមសាងសង់សាលារៀន វត្តអារាម និងអាគារដ្ឋផ្សេងៗ ដែលមិនមានមេឃុំណាធ្លាប់យកទ្រព្យសម្បត្តិរបស់ខ្លួនទៅបរិចាកយ៉ាងច្រើនបែបនេះនោះទេនៅក្នុងទឹកដីខេត្តសៀមរាបនេះ ទើបលោកអាចឈរជើងជាមេឃុំបានយូបែបនេះ។
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះលោក ខាំលឿ បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា គេចោទគាត់ថា លក់អាងទឹក គេចោទគាត់ថា កាប់ដើមរាំងទឹក កាប់ព្រៃលិចទឹកយកដីធ្វើស្រែ តែរឿងទាំងអស់នេះវាមិនពិតទេ។ លោកខាំលឿបន្ថែមថា ថ្ងៃច័ន្ទស្អែកនេះលោកនិងកោះហៅក្រុមប្រឹក្សាឃុំខាងគណបក្សប្រជាជន គណបក្សហ្វុនស៊ីមបិច គណបក្សសង្គ្រោះជាតិ អោយនាំគ្នាទៅមើលកន្លែងដែលគេចោទលោកថា បានកាប់ដើមរាំងព្រៃលិចយកដីធ្វើស្រែប្រាំង។
បើទោះជាលោក ខាំលឿ មេឃុំកណ្តែកខំបកស្រាយយ៉ាងណាក៏ដោយក៏គ្មានអ្នកណាគេជឿដែរ ព្រោះដើមរាំងទឹកជាច្រើនដើមបានកាប់បំផ្លាញដួលរាយពេញដី ហើយត្រូវបានពលរដ្ឋនាំគ្នារាយការណ៍មក មានទាំងរូបភាពបញ្ជាក់យ៉ាងច្បាស់ទៀតផង។
ពលរដ្ឋនៅឃុំកណ្តែកដែលមិនមែនជាបក្សពួកដៃជើងរបស់លោក ខាំលឿ សូមអំពាវនាវដល់ស្ថាប័ណពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យព្រៃលិចទឹកដែលលោក ខាំលឿ បានកាប់បំផ្លាញនេះផង ជាពិសេសលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បើមិនដូច្នោះទេ ព្រៃលិចទឹកសំរាប់ត្រីពងកូននិងរលាយអស់ជាមិនខានឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ
ថ្ងៃនេះ | 12472 | នាក់ |
ម្សិលមិញ | 23264 | នាក់ |
សប្ដាហ៍នេះ | 35745 | នាក់ |
ខែនេះ | 46399 | នាក់ |
ឆ្នាំនេះ | 3944631 | នាក់ |
សរុប | 53304557 | នាក់ |
ថ្ងៃទី 03 ខែ 12 ឆ្នាំ 2024 ម៉ោង 23:56 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net