អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រុលបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហាញភស្តុតាង រូបចម្លាក់លើប្រាង្គប្រាសាទបុរាណ ដើម្បីការពារការរចនាខ្លោងទ្វារ នៃព្រឹអ្នកតំណាងរាស្ត្រត្តិការណ៍អង្គរសង្ក្រាន្តនោះ ត្រូវតែដូរខ្លោងទ្វារអង្គរសង្ក្រានចេញ បើមិនដូរទេខ្ញុំ អ៊ុំ សំអាន ជាតំណាងរាស្ត្រមណ្ឌលសៀមរាប នឹងសរសេរលិខិតទៅឪពុករបស់លោក ឬពិភាក្សាជាមួយគណៈកម្មការទី៧នៃរដ្ឋសភាដើម្បីស្នើឲ្យគណៈកម្មការនេះកោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះមកសួរនាំនៅរដ្ឋសភារឿង នេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាមប្រាប់លោក ហ៊ុន ម៉ានី ឲ្យដូរខ្លោងទ្វារអង្គរសង្ក្រានចេញនេះ ត្រូវបានបង្ហាញក្នុងគណនីFacebookរបស់ លោក អ៊ុំ សំអាន នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥។
ពាក់ព័ន្ធនឹងករណីនេះដែរ បន្ទាប់ពីមានការរិះគន់ពីបញ្ហាខ្លោងទ្វារព្រឹត្តការណ៍អង្គរសង្គ្រាន្តនេះ លោកសោម រតនា ប្រធានក្រុមកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានសរសេរ ក្នុងគណនីFacebook របស់លោក នាថ្ងៃនេះថា ចំពោះបញ្ហានេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ ស.ស.យ.ក និងអាជ្ញាធរអប្សរា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ដើម្បីទទួលយកការរិះគន់ ក្នុងន័យ ស្ថាបនា។
លោក បន្តថា រហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេស និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅមិនទាន់សម្រេចយក ខ្លោងទ្វារអង្គរជាផ្លូវការឡើយ ព្រោះនៅសល់កន្លែង មួយចំនួន ដែលត្រូវកែលំអ និងតុបតែងបន្ថែម។ ។
ដោយឡែក លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគ្រប់គ្រងទូទៅនៃព្រឹត្តិការណ៍នេះបានបញ្ជាក់ថា ព្រឹត្តិការណ៍ក្នុងទ្រង់ទ្រាយជាតិនេះ រៀបចំដោយយុវជនស្ម័គ្រចិត្ត ប្រាកដណាស់ថានឹងមានការខ្វះចន្លោះដោយអន្លើ។
លោកហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា ក្រុមរៀបចំព្រឹត្តការអង្គរសង្គ្រាន្ត និងផ្តល់យុត្តិធម៌ដល់យុវជនស្ម័គ្រចិត្តប្រមាណ៣ពាន់នាក់ ចំពោះការរិះគន់ណាដែលមិនមានមូលដ្ឋានច្បាស់លាស់។
នៅលើទំព័រគណនីFacebook និងអ្នកវិភាគសង្គមមួយចំនួន បានរិះគន់លើការរៀបចំខ្លោងទ្វារ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ថាបានចំលងពីវិហាររបស់វៀតណាម៕ក្មេងស្រែ
ប្រភពដើម៖ សម្លេងសារព័ត៌មាន
ថ្ងៃនេះ | 4592 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33151 | នាក់ |
ខែនេះ | 180779 | នាក់ |
ឆ្នាំនេះ | 3763439 | នាក់ |
សរុប | 53123365 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:37 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net