មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូបអាហារមួយចំនួនដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើន ជាតិហ្គាស និងសារធាតុគីមី ដែលអាចធ្វើអោយមនុស្សធាត់ដុះក្បាលពោះទាំងស្រី ទាំងប្រុស ដែលនេះមិនមែនជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូបនោះទេ។ យោងតាមការស្រាវជ្រាវ របស់អ្នកជំនាញបានរកឃើញថា ផ្លែឈើ៣ប្រភេទខាងក្រោម អាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះរបស់អ្នក (តែសូមកុំទិញផ្លែឈើ និងបន្លែ របស់ជនជាតិយួនអោយសោះ ព្រោះមានជាតិគីមីច្រើនអាចបំផ្លាញជីវិតរបស់អ្នក)៖
ផ្លែឪឡឹក៖ គឺជាប្រភេទផ្លែឈើ ដ៏ប្រសើរបំផុត ដែលមានផ្ទុកជាតិទឹក ដល់ទៅ ៩១% និង ជួយបញ្ចុះទឹកនោម ជាពិសេស ពេលទទួលទាន ផ្លែឪឡឹកនេះ នឹងជួយអ្នកអោយមានអារម្មណ៍ថា ឆ្អែតបានយូរ និង ជួយកាត់បន្ថយខ្លាញ់ក្បាលពោះ បានយ៉ាងឆាប់រហ័សថែមទៀតផង។
ផ្លែប៉េងប៉ោះ៖ គឺជាប្រភេទបន្លែធម្មជាតិ ដ៏មានឱជារសឈ្ងុយឆ្ងាញ់ពិសា មិនតែប៉ុណ្ណោះ ផ្លែប៉េងប៉ោះ ក៏តួនាទីយ៉ាងសំខាន់ណាស់ដែរ សំរាប់សុខភាពរស់នៅរបស់មនុស្សប្រចាំថ្ងៃ។ ផ្លែប៉េងប៉ោះ មានផ្ទុកនូវសារធាតុចិញ្ចឹម និង វីតាមីនជាច្រើន អាចជួយឱ្យរាងកាយរបស់ អ្នកទទួលនូវសុខភាពល្អ និង ជួយកាត់បន្ថយបញ្ហាខ្លាញ់ក្បាលពោះ បានយ៉ាងប្រសើរ។ សូមទទួលទាន ផ្លែប៉េងប៉ោះ ជារបបអាហារ ប្រចាំថ្ងៃ របស់អ្នក សំរាប់ដែលមានខ្លាញ់ក្បាលពោះច្រើន។
ផ្លែប៉ម៖ ជាប្រភពនៃអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និង វីតាមីន ដ៏សម្បូរបែប ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ថា ឆាប់ ឆ្អែត មិនឈ្លាន ហើយជាពិសេស វានឹងជួយកំចាត់ខ្លាញ់ក្បាលរបស់អ្នក បានក្នុងរយៈពេលដ៏ខ្លី។ យោងតាមការសិក្សាមួយបានបង្ហាញ ឱ្យដឹងថា ស្ត្រីដែលបានទទួលទានផ្លែប៉ម ៣ ឬ ច្រើនផ្លែ ក្នុងមួយថ្ងៃ អាចសម្រក់ទម្ងន់ បានយ៉ាងឆាប់រហ័ស ជាងស្ត្រីដែលមិនបានទទួល ទាន៕
ថ្ងៃនេះ | 393 | នាក់ |
ម្សិលមិញ | 12560 | នាក់ |
សប្ដាហ៍នេះ | 36237 | នាក់ |
ខែនេះ | 46891 | នាក់ |
ឆ្នាំនេះ | 3945123 | នាក់ |
សរុប | 53305049 | នាក់ |
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:40 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net