សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 05:17 នាទី ចំនួនអានៈ 2396

បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត់សៀមរាប ដែលបាន ស្លាប់នៅ ក្នុងបន្ទប់ទឹកនោះ  គឺបណ្តាលមក ពីផ្សែងម៉ាស៊ីនភ្លើង​ដដែល ប៉ុន្តែមន្ត្រីពេទ្យ មានការសង្ស័យថា ពុលថ្នាំសំលាប់​សត្វល្អិត។

ប្រភពពីរសមត្ថកិច្ចខាងលើ​បាន​អោយ​ដឹង​ថា លោក ជុំ ចាន់ព្រឹក្សា (ជាប្តី) បោកក្បាល នៅក្នុងបន្ទប់ទឹកស្លាប់​នៅ​ក្នុង​ផ្ទះ ចំណែក​ឯប្រពន្ធកូនត្រូវបាន​ជួយសង្គ្រោះយក​ទៅ​មន្ទីរពេទ្យ​ទាន់វេលា។ ​សមត្ថ​កិច្ចបាន​​បង្ហើប​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៥ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ថា ការពុល​នោះគឺ​បណ្តាល​​មក​ពីម្ចាស់ ​ផ្ទះ​ដាក់​ម៉ា​ស៊ីន​ភ្លើង​នៅ​ក្នុង​ផ្ទះ​ ដោយ​ពុំមាន​ខ្យល់ចេញចូល ហើយ​បាន​បង្ហប់ផ្សែង​នៅ​ពេញ​ក្នង​ផ្ទះ ទើប​បណ្តាល​អោយ​ពុល​ទាំង​គ្រួសារបែបនេះ។

សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុក្រុម គ្រួសារនោះបាននាំគ្នាជិះឡាន ដើរ​លេង​ហើយ​ទៅ​ហូប​អាហារ​នៅអង្គរ​ឃ្យុង​យូរ (ផ្លូវ៦០ម៉ែត្រ) នៅវេលាម៉ោង ៦និង៣០នា ទី​ថ្ងៃ​ទី២៤​ ខែឧសភា ឆ្នាំ២០១៥ រួចបន្តទៅហូប​សាច់មាន់​បំពង​នៅផ្សារ​ឡាក់​គីម៉ល ដល់​ម៉ោង​៩និង​៣០​នាទី ទើប​នាំ​គ្នា​ ត្រ​ឡប់​មក​ផ្ទះ​វិញ ហើយ​​នៅ​ម៉ោង ប្រមាណជាង​១០​​យប់​ ក្រោយ​ពី​នាំ​គ្នា​ចូល​ដល់​ក្នុង​ផ្ទះ ​​​អគ្គីសនី​ត្រូវ​បាន​កាត់​ផ្តេច​ ​ខណៈនោះ​ទើប នាយរងប៉ូ​លីសរូបនោះ​បាន​យក​ម៉ា​ស៊ីន​ភ្លើង​ដាក់​ចូល​ទៅ​ក្នុង​ផ្ទះ​មុខ​បន្ទប់​ទឹក ​រួច​ធ្វើ​ការ​បញ្ឆេះ​តែ​ម្តង។ សមត្ថកិច្ចបានប​ន្ថែម​ថា នៅ​ចន្លោះ​ម៉ោង​ប្រ​មាណ​១០ និង៣០​នាទី​ប្រ​ពន្ធ​ជន​រង​គ្រោះ បាន​ចេញ​ពី​បន្ទប់​ដេក​ចូលបត់​​ជើង​​ក្នុង​បន្ទប់​ទឹកដោយ​​មាន​រោគ​បេះដូងផង​ ពេលគាត់​ចេញ​ពីបន្ទប់​ទឹក​វិញ គាត់​ឮម៉ាស៊ីន​ភ្លើង​ ធ្វើ​ឲ្យ​គាត់​ញ័រ​ដើម​ទ្រូង​ហើយ​ងី​ងើរ​ ដោយ​សារ​មាន​ផ្សែង​ពេញ​ផ្ទះ ​ទើប​គាត់​ចូល​ទៅ​ដេក​ជិត​កូន​វិញ​រហូត​  ហើយ​គាត់​មិន​ដឹង​ថា ​ប្តីរបស់​គាត់​ចេញ​មក​ពន្លត់​ ម៉ា​ស៊ីន​នៅ​ពេល​ណាឡើយ​  រហូត​មក​ដល់​ថ្ងៃ​ដែល​គាត់​ដឹង​ខ្លួន​នៅ​មន្ទីរ​ពេទ្យ ​រូប​គាត់​ឆ្លើយថា មិនដឹងគេយកគាត់មក ដេក​ពេទ្យ​ថ្ងៃ​ណា​នោះទេ​ (មិន​ដឹង​ថាខ្លួនសន្លប់គេយក​មក​មន្ទីរផង) ។

អនុប្រធាន មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប លោក អ៊ិត ឆបឆរ័ត្ន បានឲ្យដឹងកាល​ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅថា លោកមានការសង្ស័យថា ក្រុមគ្រួសារ មន្ត្រីនគរបាល ដែល​ពុល​ស្លាប់ប្ដី និងប្រពន្ធកូន សង្គ្រោះបន្ទាន់នោះ បណ្ដាលមកពីរពុលថ្នាំសត្វល្អិត នេះគ្រាន់តែ ជា​ការសង្ស័យនោះទេ ព្រោះភរិយា របស់មន្ត្រីនគរបាល មកសម្រាកនៅ មន្ទីរពេទ្យ ខេត្ត បានដឹងខ្លួនវិញហើយ តែភ្នែករបស់គាត់ មានលក្ខណៈតូច ចំណែកជនរងគ្រោះដែល ស្លាប់​នោះខ្នងជើងត្រង់ មានលក្ខណៈខុសប្លែកពី​ធម្មតា។

សូម​បញ្ជាក់ថា ករណីពុលទាំងគ្រួសារមានគ្នា៥នាក់ខាង​លើ​នេះ ស្ថិត​នៅក្នុងភូមិថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀមរាប ខេត្ត​សៀមរាប ក្នុងនោះ ទី១-ឈ្មោះជុំ ចាន់ព្រឹក្សា ជាប្តីបាន​ស្លាប់​ អាយុ ៣៨ឆ្នាំ មុខរបរនាយរងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប ទី២-ឈ្មោះ ឈឹម ចាន់នី ជា​ភរិយា អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះត្រូវ​បាន​សង្គ្រោះ ទី៣-ឈ្មោះ  ជុំ ភក្តី អាយុ២៥ឆ្នាំ សិស្ស ជាកូន​ច្បង​ ត្រូវ​បាន​សង្គ្រោះ ទី៤-ឈ្មោះ ជុំ ចាន់រក្សា អាយុ១៣ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ និង​ទី៥-ឈ្មោះ  ជុំ លីកា អាយុ៨ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ។​

បើ​ទោះ​ជា​សមត្ថ​កិច្ច​ជំ​នាញ​ធ្វើ​ការ​អះអាង​ថា គ្រួសារ​រង​គ្រោះ​ខាង​លើ​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​យ៉ាង​ណា​ក៏ដោយ តែ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ (Facebook) នៅ​តែ​មិន​ជឿទាំង​ស្រុង​នោះ​ទេ មហាជន​នៅ​តែ​មាន​ការ​សង្ស័យថា ក្រុម​គ្រួសារ​ខាងលើ​ត្រូវ​ថ្នាំ​ពុល ព្រោះ​តាំង​ពី​ដូន​តាមក​មិន​ដែល​លឺ​ល្បី​ថា មាន​អ្នក​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​ស្លាប់​បែបនេះ​នោះ​ទេ ហើយ​ហេតុ​ផល​ខាងលើ​ហាក់​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ទទួល​យក​ជាការ​បាន​ឡើយ៕ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1557ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1794ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2658ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1713ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1628ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1854ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1621ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1526ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1684ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1672ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3502នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    69580នាក់
ខែនេះ    817371នាក់
ឆ្នាំនេះ   3561675នាក់
សរុប   57160571នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 03:11