ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 06 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 09:03 នាទី ចំនួនអានៈ 2493

ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង​មុន​។

ក្បួន​រថយន្ត​ទេសចរណ៍​ថៃ​ទាំងនេះ គឺ​ធ្វើដំណើរ​តាម​រថយន្តក្រុង​ខ្មែរ និង​ថៃ​៨០​គ្រឿង ចូលមក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដែល​រៀបចំ​ចាត់ចែង​ដោយ​ក្រុមហ៊ុន​ATK/EY ដែលមាន​លោក ស៊ូ​រ៉ា​ពង្ស ម៉ា​នី​ពង្ស ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​មិត្តភាព​ថៃ កម្ពុជា និង​លោក ផាក​កា​រ៉ា​ក់ថន ធៀន​ឆៃ អភិបាលខេត្ត​ស្រះកែវ ដោយមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​។

​លោក ស៊ូ​រ៉ា​ពង្ស ម៉ា​នី​ពង្ស ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​មិត្តភាព​ថៃ​-​កម្ពុជា បាន​ថ្លែងថា ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរណ៍​ថៃ​នាពេលនេះ គឺជា​ការចុះ​សិក្សា​ស្វែងយល់​ពី​តម្រូវការ​ពលរដ្ឋ​កម្ពុជា ដើម្បី​ពង្រីក​ការលក់​ផលិតផល​របស់ខ្លួន ព្រោះ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន គឺ​និយម​គាំទ្រ និង​ប្រើ​ផ​លិ​ផល​ថៃ ដូចជា​គ្រឿងឧបភោគ បរិភោគ បរិក្ខា​ប្រើប្រាស់ សង្ហា​រឹម រថយន្ត ត្រាក់ទ័រ និង​គ្រឿងសំណង់​ផ្សេងៗ​។ ក្នុងនោះ លោក​ក៏បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្លួន​ដែលជា​អាជីវករ ដែល​លក់​មិន​ដាច់ ពិបាក​ក្នុង​ការធ្វើ​អាជីវកម្ម​ចូរ​កុំ​អស់សង្ឃឹម សមាគមន៍ និង​រក​ទីផ្សារ​ជូន​។

​អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ​ស៊ុំ សារឿ​ត ថ្លែង​នាឱកាស​នោះ​ថា ការអញ្ជើញ​មក​ទស្សនា​របស់​ក្រុម​អា​ជីករ​ថៃ​នាពេលនេះ គឺ​បង្ហាញ​ពី​ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​-​ថៃ ពិសេស​គឺ​កា​រលើ​កម្ពស់​ពាណិជ្ជកម្ម​លើ​វិស័យ​ទេសចរណ៍ ការដោះដូរ​ទំនិញ និង​ការលក់​ផលិតផល​ផ្សេងៗ ហើយ​វា​ក៏​ជាការ​ស្វែងយល់​ពី​តម្រូវការ​របស់​អ្នកប្រើប្រាស់ ដើម្បី​ព​ង្រី​ទំហំ​ពាណិជ្ជកម្ម​មុនពេល​អាស៊ាន​ជិត​ចូលមក​ដល់​ផងដែរ​។

​គួរ​បញ្ជាក់ថា ប្រតិភូ​អាជិ​វករ​ថៃ​ទាំងនេះ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ផ្តល់នូវ​ការទទួល​ទាន​អាហារ​នៅកាស៊ី​ណូ​ផ្កាយ​៥ រួច​ទើប​បន្តដំណើរ​ទៅ​ទស្សនា​ប្រាសាទ​អង្គ​វត្ត ប្រាសាទបាយ័ន តំបន់​រមនីយ​ដា្ឋ​ជាច្រើន​ផ្សេងទៀត និង​កន្លែង​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ នៅលើ​ទឹកដី​ទីក្រុង​អង្គរ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1679ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1717ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1037ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2530ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1587ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1690ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1610ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1665ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1543ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1416ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      412នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    66490នាក់
ខែនេះ    814281នាក់
ឆ្នាំនេះ   3558585នាក់
សរុប   57157481នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 00:29