បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 10:23 នាទី ចំនួនអានៈ 3634

អ្នកម្តាយជាទីគោរពស្រលាញ់

អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទៅ​សួរ​សុខ​ទុក្ខ​ម៉ែដោយ​ផ្ទាល់ ចំណែក​ឯ​រូប​កូន​វិញ​សុខ​ទុក្ខ​តែ​ង​តែ​ដើរ​ទន្ទឹម​គ្នា​ជា​រៀង​រហូត​តាំង​ពី​កូន​មាន​ភរិយា​ហើយ​បែក​ឆ្ងាយ​ពី​អ្នក​ម៉ែ​មក​កសាង​ជីវិត​ថ្មីដោយ​ខ្លួន​ឯង។

ខ្ញុំ​មាន​រឿង​រ៉ាវ​នៅ​ក្នុង​ចិត្ត​ដែល​លាក់​ទុក​មក​ជា​យូរ​​មិន​អាច​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ណា​ម្នាក់​បាន​ តែ​ថ្ងៃនេះ​កូន​​បាន​សម្រេច​ចិត្ត​សរសេរ​សំ​បុត្រ​មក​អ្នក​ម៉ែ​ដើម្បី​ប្រាប់​ពី​ទុក្ខ​កង្វល់​របស់កូន​អោយ​អ្នក​ម៉ែ​ជួយ​ផ្តល់​ជាយោបល់​ និង​ជួយ​បង្ហាញ​​ផ្លូវ​អោយ​កូន​ដើរ​ផង។ ខ្ញុំ​មាន​ការ​អាក់​អន់ចិត្ត​ជា​មួយ​ភរិយា​របស់​ខ្ញុំ​តាំង​តែ​ពី​នាង​ទើប​តែ​មាន​កូន​មួយ​ រហូត​ឥឡូវ​នាង​មាន​កូន​ពេញ​កន្ទេល​​ដែល​ជា​ចៅ​បង្កើត​របស់​ម៉ែទៅ​ហើយ តែ​នាង​នៅ​តែ​មិន​ចេះ​អភិវឌ្ឍន៍​ខ្លួន​ទាល់​តែ​សោះ មាន​ចំ​ណុច​ច្រើន​ណាស់​ដែល​ភរិយាខ្ញុំ​ធ្វើ​មិន​បានបើ​ទោះ​ជា​ខ្ញុំខំ​អប់​រំ​នាយ​យ៉ាង​ណា​ក៏ដោយ៖

១-កិច្ចការ​ផ្ទះ៖ នាង​មិន​ចេះ​រៀប​ចំ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​អោយ​មាន​របៀប​រៀប​រយទេ តុទូកៅអី នៅ​រាយ​ប៉ាយ​សុទ្ធ​តែ​ធូលី​ដី​ដិត​ដាមឡើង​ក្រាស។ ខោអាវ​គ្មាន​ភ្លីធុំ​ក្លិន​ឆ្អេះ​ឆ្អាប​ ដាក់​ទុក​គ្រប់​ទិស​ទី មិន​ដឹង​អាណា​ចាស់​អាណាថ្មី។ ជុំ​វិញ និង​ក្នុង​​ផ្ទះសុទ្ធតែ​សំ​រាមថង់​ផ្លាស្ទិច សំ​បុកពីង​ពាងព័ទ្ធ​រុំ​ជុំ​ជិត។ ម្ហូប​អាហារ​ស្ងោ​មិន​ចំ​ស្ងោ ឆាមិន​ចំ​ឆា ជួន​ប្រៃ​ជូនសាប ជូន​ជូ ជូនផ្អែម ជូន​ឆ្អាប មិន​ដឹង​ជា​បាន​រូប​មន្ត​មកពី​ណាទេ? ឯផ្ទះបាយ​គ្មានអនាម័យ បាយ​សម្លរ​ជ្រុះ​រាយ​ប៉ាយ មាន់ទាឡើង​កកាយស៊ី​ជុំ​នួស​មនុស្ស។ ចៅ​របស់​ម៉ែជូន​កាល​មុខ​ប្រឡាក់​ដូច​ឆ្មា ខោអាវ​ប្រឡាក់​ដូច​ក្មេង​​រើស​សំ​រាមដែល​គ្មានម៉ែ​គ្មានឪ បាយ​ទឹក​គ្មាន​ពេល​កំ​ណត់ជូន​ឆាប់​បាន​ញុំាជូន​ថ្ងៃបាក់រសៀលឡើង​កូន​គេង​លក់​ដោយ​មិន​បាន​បាយ​ញុំាក៏មាន។ ទូរទស្សន៍បើក​មើល​រាល់ថ្ងៃតែដីមិន​ខ្ចីជូត សូមប្បី​កញ្ចក់​ទូរទស្សន៍ប្រឡាក់ឡើង​មើល​រូប​ស្ទើតែមិន​ឃើញ​ ក៏មិន​ចេះ​ទើស​ភ្នែកដែរ។ ក្នុង​បន្ទប់​របស់នាង​នឹងកូន​ចូល​មិន​បាន​ទេ រាយ​ប៉ាយ​ឆ្អេះក្លិន​ទឹក​នោមឡើង​វិលមុខ។

លុយកាក់៖ ចាយវាយ​ផ្តេស​ផ្តាស មិន​ដឹង​មុខ​មិន​ដឹង​បាត មាន​ច្រើន​ចាយ​ច្រើន មាន​តិច​ចាយ​តិច បើ​ថ្ងៃណាមាន​រាង​ច្រើន​ទៅ​ផ្សា​ទិញ​របស់​ប្រើស​ប្រាសសុទ្ធ​តែ​កញ្ច្រែង​ចាន​ឆ្នាំង​របស់​យួន​ដឹក​តាម​ម៉ូតូឬ​ដឹក​តាម​រឺម៉ក​លក់​ ជា​របស់​មិន​ល្អប្រើ​បាន​តែ​ពី​របីថ្ងៃបាក់​បែក​អស់​ទិញ​ថ្មី​ទៀត។ នាង​មិន​បាន​ខ្វាយ​ខ្វល់​អំ​ពីការ​​ចំ​ណាយ​ចំ​ណូល​អ្វី​ទាំង​អស់​ មាន​ក៏ចាយ​អត់​ក៏អត់​ទៅ ខ្ញុំ​មិន​ដែល​លឺ​នាង​និយាយថា ចង់​មាន​ចង់​បាន តើ​រក​អី​ធ្វើ​អី​បាន​មាន​បាន​នឹង​គេ​នោះ​ទេ បន្ទុក​គ្រួសារ​ទាំង​ក្រៅ​ទាំង​ក្នុង​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំង​អស់។​

ការនែនាំ៖ ខ្ញុំ​ព្យាយាម​នែនាំនាង​អស់​រយៈពេល​ជាង​១០​ឆ្នាំហើយ តែនាង​នៅ​តែ​មិន​កែ បើ​ថាអោយ​តិចៗ​ធ្វើ​ដូច​មិន​លឺ តែ​បើ​ថាអោយ​រាង​ខ្លាំង នាង​​ខឹងតែម្តង ហើយនាង​​តបមក​ខ្ញុំ​វិញ​ថា មេច​មិន​ទៅ​រក​ម៉ីណា​ល្អជាង​នេះទៅ​។

ចំណុចល្អ៖ នាង​ក៏មាន​ចំ​ណុច​ល្អខ្លះដែរត្រង់ថា នាង​ចេះ​ស្រលាញ់កូន ហើយ​បើ​ថ្ងៃខ្លះ​ខ្ញុំ​ដើរ​លេង​ជាមួយ​មិត្ត​រួម​ការ​ងារ​រាង​យប់​ជ្រៅ​ក៏នាង​មិន​ដែល​ដេញ​ដោល​ដែរ ម្យ៉ាង​ទៀត​នាង​មិន​សូវ​ចេះ​ប្រ​ចណ្ឌដូច​ភរិយាអ្នក​ដ៏ទៃនោះ​ទេ ហើយ​ក៏​ពុំ​ដែល​តម្រូវ​អោយ​ខ្ញុំ​ទិញ​របស់​ផ្គាប់​ចិត្តនាងទេ ឬ​ជូន​ដើរ​លេង​ដូច​គេ​ដូច​ឯងដែរ។

ការរៀនសូត្រ៖ នាង​មិន​ដែល​ចង់​រៀន​សូត្រ​អ្វី​បន្ថែម​ដើម្បី​អភិវឌ្ឍន៍ខ្លួន​ឡើង សូម្បី​តែ​កូន​ក៏នាង​មិន​ដែល​យក​សៀវ​ភៅ​មក​បង្រៀន​បន្ថែម​ដែរ បើ​ទំ​នេរ​មាន​តែ​មើល​ទូរទស្សន៍​តាម​ដាន​ភាគ​តែប៉ុណ្ណោះ។

អ្នក​ម៉ែនេះ​ជាចំ​ណុច​ខ្លះៗ​ដែល​កូន​ចង់​ប្រាប់​អោយ​ម៉ែដឹង នៅមាន​រឿង​ច្រើន​ទៀត​ដែល​​មិន​អាច​រៀប​រាប់​អស់តាម​ការ​សរសេរ​សំ​បុត្រ​នោះទេ ការ​អត់​ធន់​របស់​កូន​គឺ​មាន​កំ​ណត់​ កូន​សូម​ជំ​រាប​ម៉ែថា កូន​ចង់​ធ្វើ​ការ​លែង​លះ​ជាមួយ​នាង​ តែ​អ្វី​ដែល​ធ្វើ​អោយ​កូន​ទ្រាំ​ដល់​ថ្ងៃនេះគឺចៅៗ​របស់​ម៉ែ​។ បើខ្ញុំ​លែង​នាង​ ច្បាប់ច្បាស់​ជា​ចែក​កូន​អោយ​ពួក​ខ្ញុំ​ ខ្ញុំ​បារម្ភណ៍ថា កូន​​ដែល​នាង​យក​ទៅ​មិន​បាន​សេចក្តី​សុខ មិន​បាន​ទទួល​ចំ​ណេះ​ដឹង ម្យ៉ាង​ទៀត​ខ្លាច​ប្តី​ក្រោយ​របស់​នាង​ធ្វើ​បាប​កូន​របស់​ខ្ញុំ​។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា? សូម​អ្នក​មាន​គុណជួយ​ប្រាប់​ខ្ញុំ​ផង។ ថ្ងៃនេះ​ទើប​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា ការ​យក​ប្រ​ពន្ធ​ចិត្ត​ឯង ដោយ​មិន​បាន​សិក្សា​ពី​ពូជ​ពង្ស​វង្ស​ត្រកូល ទើប​បាន​ជាខុស​ដូច្នេះ ដូចពាក្យចាស់មួយបាន​ពោលថា ˝ធ្វើ​ស្រែអោយ​មើ​ល​ស្មៅ ទុកដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន˝ ឬ ˝ស្លឹកឈើជ្រុះ​មិន​ឆ្ងាយ​ពីគល់˝។

សេចក្តីស្នេហា​ធ្វើ​អោយ​មនុស្សងងឹតងងុលថ្លង់​ខ្វាក់លែង​ដឹង​អ្វីទាំងអស់ ស្នេហា​វ័យ​សិក្សា គឺ​ធ្វើ​អោយ​មនុស្ស​មិន​បាន​ពិចារណាអោយ​បាន​ស៊ី​ជម្រៅ​នោះទេ ព្រោះ​តែ​ក្តី​ស្រលាញ់​នាពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ថ្ងៃអនាគត់​យ៉ាង​ណា​ក៏មិន​បាន​គិត​ដល់​ដែរ។ អោយ​តែ​បាន​នាង​ទោះ​ជា​ដើរ​ឆ្លង​ភ្នំ​ភ្លើង​ក៏មិន​រុញ​រាដែរ តែ​ពេល​ដឹង​ថាខ្លួន​ខុសទើប​ដឹង​ថា ពិបាក​ដកខ្លួន ដូច​ពាក្យ​ចាស់មួយ​ទៀត​បាន​​ពោល​ថា ˝ធ្វើ​ស្រែខុស​មួយ​ឆ្នាំ​ត្រូវ​មួយ​ឆ្នាំ តែបើ​យក​ប្រ​ពន្ធខុស​ម្តង​គឺ​ខុស​មួយ​ជីវិត˝។

អ្នក​ម៉ែ​ កូន​មិន​ចង់​រំ​ខាន​អ្នក​ម៉ែទេ ព្រោះ​វ័យ​របស់​កូន​សម​ល្មម​អាច​ដោះ​ស្រាយ​រឿង​វិបត្តិ​គ្រួសារ​ខ្លួន​ឯង​បាន​ហើយ តែ​កូន​គិត​ហើយ​គិត​ទៀតថា អ្នក​ម៉ែ​ជាអ្នក​មាន​គុណ​របស់​កូន ហើយ​នៅ​លើ​លោក​នេះ​មាន​តែ​ម៉ែ​ទេដែល​យល់​ចិត្ត​កូន ហើយ​ស្រលាញ់​កូន​ជាង​គេ។ បើ​ទោះជា​ម៉ែ​មាន​យោបល់​យ៉ាង​ណា​ក៏ដោយ​ ក៏កូន​និង​យក​មក​ពិចារណាអោយ​បាន​ល្អិត​ល្អន់។

ជា​ចុង​ក្រោយ​កូន​សូម​លើក​ម្រាម​ដៃ​១០​បន់ស្រន់​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោកយើង​នេះ អោយ​ជួយ​ថែរក្សា​ម៉ែ​អោយ​មាន​សេច​ក្តី​សុខ មាន​សុខ​ភាព​ល្អ មាន​អាយុជាង​រយ​ព្រះ​វស្សា ដើម្បី​ជា​ម្លប់​ដ៏ត្រ​ជាក់​ដល់​កូន​ៗ​របស់​ម៉ែ៕

សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1962ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1751ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1703ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1570ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1763ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1937ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2329ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2366ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1553ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1650ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4985នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71063នាក់
ខែនេះ    818854នាក់
ឆ្នាំនេះ   3563158នាក់
សរុប   57162054នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:25