បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 03:27 នាទី ចំនួនអានៈ 4418

ពុទ្ធោ! កូនប្រុស​មាសម្តាយ

កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តាយ​ដឹង​ថា កូន​ប្រុស​សម្លាញ់​ម្តាយ​មិន​មានសេច​ក្តី​សុខ​នៅ​ក្នុង​រង្វង់​គ្រួសារនោះទេ។ កូ​ន​ប្រុស​! មាស​ប្រាក់​ ​លុយកាក់ បុណ្យ​សក្តិ គេ​អាច​រក​បាន​ តែ​សេចក្តី​សុខ​ សុភមង្គលពិបាក​រក​ណាស់កូន តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ​ កូន​ត្រូវ​តែ​ខំ​ព្យាយាម​ជំនះគ្រប់​ឧប្បសគ្គិ ហើយ​មាន​តែការ​​​ខំ​ព្យា​យាម​តែ​ប៉ុណ្ណោះ ​ដែល​ជា​ផ្លូវ​នាំ​​កូន​ទៅ​កាន់ត្រើយ​​សុភមង្គលបាន កូន​ត្រូវ​តែ​ខំ​ញញឹម​អោយ​បាន​ច្រើនទើប​មាន​លាភសំណាង​។

ក្នុង​នាម​ម្តាយ​ជាម្តាយ​បង្កើត​របស់​កូន ជាជីដូន​របស់​ចៅ និង​ជាម្តាយ​ក្មេក​របស់​ប្រ​ពន្ធកូន ម៉ែ​សូម​អោយ​កូន​ទប់​ចិត្ត​ទប់​អារម្មណ៍អោយ​បាន​នឹង​នរសិន ជៀស​វាងការ​​ប៉ះ​ពាល់​​ដល់​ការ​ងារ​របស់​កូន។ ពាក្យ​ចាស់​ពោល​ថា ចាន​ក្នុង​រាវ​គង់​តែរណ្តំ ប្តី​ប្រ​ពន្ធ​ក្នុង​គ្រួសារ​គង់​តែមាន​ប៉ះ​ពាក្យ​សម្តី អាក់​អន់​ស្រពន់​ចិត្ត នឹង​គ្នា​ខ្លះៗ​មិន​ខាន។ មនុស្ស​យើង​កើត​មក គ្មាន​អ្នក​ណា​គេ​ធ្វើ​ត្រូវ​តែ​រហូត​នោះទេ​ ហើយ​ក៏គ្មាន​អ្នក​ណា​ធ្វើ​ខុស​តែ​រហូត​នោះដែរ សំ​ខាន់​យើង​ត្រូវ​ចេះ​យល់​យោគ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​នែ​នាំ​គ្នា ចេះ​អធ្យា​ស្រ័យ​អោយ​គ្នា ចេះ​ស្រលាញ់​អាណិត​អាសូ​​រ​​គ្នា​ទៅ​​វិញ​ទៅ​មក ទើប​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។

កូន​សម្លាញ់​ចាំ​ម៉ែ​ទំ​នេរ​ពី​ការ​ធ្វើ​ស្រែចម្ការ ម៉ែ​និង​ទៅ​លេង​កូន​ ហើយ​ជួយ​បង្ហាត់​បង្រៀន​ប្រ​ពន្ធ​កូន​ខ្លះៗពី​របៀប​ធ្វើ​ជា​មេផ្ទះល្អ។ ម្យ៉ាង​ទៀត​នៅ​ពេល​មាន​ឱល្អម៉ែ​និង​ទៅ​និយាយ​លេង​ជាមួយ​អ្នក​ដណ្លង​ដែលជា​ម្តាយ​ក្មេក​របស់កូន អោយ​គាត់​ជួយ​នែនាំ​ប្រ​ពន្ធ​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះពិត​ប្រាកដក្នុង​សង្គម​បច្ចុប្បន្ន។

ជា​បឋម​ម៉ែ​សូម​បដិសេធដ៍ដាច់​ខាត មិន​អោយ​កូន​លែង​លះ​គ្នា​ជាមួយ​ប្រ​ពន្ធ​របស់​កូន​ទេ បើ​ទោះជា​នាង​មិន​សូវ​ពូកែ​ខាង​ការ​ងារ​មេ​ផ្ទះ​ក៏ដោយ តែ​នាង​ស្រលាញ់​ម៉ែណាស់ គោរព​ម៉ែណាស់ ហើយ​ថែម​ទាំង​ចិត្ត​បាន​ជាមួយ​ម៉ែទៀត។ ម៉ែ​បាន​ចាត់ទុកថា នាង​ក៏ជាកូន​ប្រសា​ល្អ​ម្នាក់​ដែ​រ​សម្រាប់​ម៉ែ ម្យ៉ាង​ទៀត​ បើ​កូន​បែក​បាក់គ្នា កួនៗរបស់​កូន​ និង​កំ​ព្រាម្តាយ កំព្រា​ឳពុក ហើយ​ពួក​ឯង​នៅ​ក្មេង​ដូច​គ្នា គង់​តែ​ថ្ងៃណា​មួយ​មាន​ប្តី​មាន​ប្រ​ពន្ធក្រោយមិន​ខាន។ ម៉ែ​បារម្ភថា ខ្លាច​ម្តាយ​ចុង​ ឳពុក​ចុង​របស់​កូនៗ​​ឯង គេ​ចិត្ត​មិន​បាន​ជាមួយចៅៗជា​ទី​ស្រលាញ់​​របស់​ម៉ែ ដូច​បទ​ចម្រៀង​ ដំ​រីសញី មួយ​ឃ្លាច្រៀង​ថា ម៉ែ​គេ​មិន​ដូច​ម៉ែខ្លួន គេ​បាន​ចំ​ណី​គេ​លាក់​បំ​ពួន មិន​ដូច​ម៉ែខ្លួន​ជេរទៅ​ហៅ​មក។

នាពេល​បច្ចុប្បន្ននេះ ម៉ែ​សង្កេត​ឃើញ​ថា មិន​មែន​មាន​តែ​ប្រ​ពន្ធ​របស់​កូន​នោះ​ទេ ដែល​មិន​ចេះ​ធ្វើ​កិច្ចការ​ជាមេ​ផ្ទះ ម៉ែ​ឃើញ​កូន​ស្រី​អ្នក​ជិត​ខាង​ជា​ច្រើន​គឺ​មិន​ចេះ​ធ្វើ​កិច្ច​ការ​ផ្ទះ​ដូចៗតែគ្នា។ ម៉ែ​ប្រាប់​កូន​រឿង​មួយ កាល​ពី​ខែ​មុន​ម៉ែបាន​ទៅ​លេង​ផ្ទះ​មិត្ត​ចាស់​របស់​ម៉ែ​ដែល​ស្គាល់គ្នា​កាល​ពី​សង្គម គ្រួ​សារ​គេ​​មាន​ណាស់ គេ​មាន​បាវ​ព្រាវ​បំ​រើ​រាប់​មិន​អស់ ហើយ​គេ​បាន​ឃាត់​ម៉ែ​អោយ​នៅ​ហូប​បា​យ​ថ្ងៃត្រង់​មួយពេល​ជាមួយគ្រួសាររបស់គេ។ កូន​ស្រី​របស់​មិត្ត​ចាស់​ម៉ែ នាង​បាន​ប្រើ​ឈ្នួល​អោយ​ទៅ​ផ្សារ​​ទិញ​ម្ហូប​ជា​សម្លរកកូ តែ​ឈ្នួល​នាង​ថា មិន​ចេះ​ស្លរកកូទេ ហើយ​ក៏មិន​ដឹង​ជា​ទិញ​បន្ថែនិង​គ្រឿង​ផ្សំអ្វីខ្លះ ភ្លាមនោះថៅ​កែរបស់នា (កូនស្រីមិត្តចាស់​របស់ម៉ែ) ខឹង​ហើយ​ដៀល​នាង​ថា ភ្លើៗ​​អញ្ចឹង​បាន​ជាមក​ធ្វើ​ជាខ្ញុំ​គេ។ ឈ្នួល​ស្រី​រូប​នោះ​មិន​បាន​ហ៊ាន​តបត​ជាមួយចៅ​ហ្វាយ​នាង​ទេ តែនាង​បាន​សួរ​ទៅ​ចៅ​ហ្វាយ​វិញថា តើ​ស្លរកកូគេ​ទិញ​គ្រឿង​ បន្ថែ សាច់ អ្វីខ្លះលោកស្រី? អកុសល្យ ចៅ​ហ្វាយ​របស់​នាង​ក៏មិន​ដឹង​ថា សម្លរកកូគេ​ប្រើ​គ្រឿង​ផ្សំ​អ្វី​ខ្លះ ហើយធ្វើ​បែប​ណា​នោះ​ដែរ។ កូន​ដឹង​ទេ មិត្ត​ចាស់​របស់​ម៉ែខ្មាសម៉ែណាស់ ហើយ​និយាយ​មក​​កាន់ម៉ែថា សម្លាញ់​អោយ​​ខ្ញុំ​សុំ​ទោស​ដោយ​សារ​មិន​មាន​ពេលវេលា​គ្រប់​គ្រាន់ព្រោះ​តែ​រវល់​ទៅ​និង​ការ​រក​ស៊ី មិន​បាន​បង្រៀន​កូន និង​ឈ្នួល​អោយ​ចេះ​ស្លរសម្លរ​របស់​ខ្មែរ​យើង​ដែល​ល្បី​ពេញ​ពិភពលោកថា ជាសម្លរ​ដ៏ឆ្ងាញ់។

ម៉ែ​ធ្លាប់​បាន​ទទួល​ការ​ទូម្មាន​ពី​លោក​យាយ​របស់​កូន​តាំង​ពី​ម៉ែនៅ​ក្មេង​ៗមក​ថា ក្នុង​នាម​យើង​ជាកូន​ស្រី​ ទោះ​កើត​ក្នុង​ត្រ​កូល​អ្នក​ក្រ ឬអ្នក​មាន​ ទំ​នេរ ឬរវល់​យ៉ាង​ណា​ក៏ដោយ ក៏ត្រូវ​តែ​ចេះ​ឆ្លៀត​ឱកាស​រៀន​សូត្រ​ពី​វិធី​ធ្វើ​ជា​មេផ្ទះ​ដ៏ល្អ កុំ​អាង​ថាខ្លួន​មាន​បាវ​បំ​រើ​រាប់​រយ​នាក់​ក៏ដោយ បើ​ខ្លួន​ឯង​ល្ងង់​​ធ្វើ​មេច​និង​អាច​ប្រើ​ឈ្នួល​បាន​ទៅ បើ​អ្នក​មិន​ចេះ​ពី​របៀប​គ្រប់​គ្រង​បុគ្គលិក​ផងនោះ តើ​​ធ្វើ​មេច​អាច​ប្រើ​បុគ្គលិក​អោយ​ត្រូវ​តាម​ជំ​នាញបានទៅ?

ម៉ែ​សង្កេត​ឃើញ​ទៀត​ថា សម័យ​នេះ​មាន​ក្មេង​ៗទាំង​ស្រី​ទាំង​ប្រុស​រៀន​មិន​ទាន់​ចប់​ផង​ ចេះ​នាំ​គ្នា​ចូល​ក្រេប​ទឹក​ឃ្មុំ​តាម​ផ្ទះ​សំ​ណាក់ តាម​កំពូត​ព្រៃ រហូត​មាន​ផ្ទៃ​ពោះរត​ទៅ​អោយ​ពេទ្យ​ទម្លាក់​ចោល អ្នកខ្លះ​កើត​កូន​ហើយ​យក​ទៅ​ចោល​តាម​ធុង​សំ​រាម អ្នកខ្លះ​ញៀនស្រា អ្នក​ខ្លះ​ញៀន​ថ្នាំ ដើរ​កាប់​ចាក់​ បង្ហោះ​​បង្ហើ​ម៉ូតូ ជាប់​គុគ​ច្រវាក់ បណ្តាល​អោយ​អោយ​ម៉ែឪ​មាន​ផល​វិបាក និង​ធ្វើ​អោយ​សង្គម​វឹក​វ រញ៉េ​រញ៉ៃខ្លាំងណាស់ បើ​ប្រៀប​ធៀប​ជា​មួយប្រ​ពន្ធ​របស់​កូន​នាង​នៅ​តែ​គ្រាន់​បើ​ជាង​ពួកគេ​ឆ្ងាយ​ណាស់មិន​អាច​ព្រៀប​គ្នា​បាន​ទេ។

ម៉ែ​ចាស់​ណាស់​ទៅ​ហើយ សរសេរ​សំ​បុត្រ​បណ្តើរ រាង​ចុក​ចង្កេះ​ផង ព្រិល​ភ្នែក​ផង ចង់​សរសេរ​អោយ​បាន​វែង​ជាង​នេះ ​តែ​មាន​តែ​ទឹក​ចិត្ត​កាយវិការ​មិន​ដំ​ណើរ​ការ​ ណ្ហើយ​ចុះ​ចាំ​ម៉ែ​ឆ្លៀត​ឱ​កាស​​ទៅ​លេង​កូននិង​ចៅៗ ម៉ែ​រៀប​រាប់​អោយ​បាន​ច្រើន​ ហើយ​នែនាំ​កូន​អោយ​ក្លាយ​ជា​ស្វាមី​ល្អ ជា​ឪពុកល្អ ជាមនុស្ស​ល្អ​នៅ​ក្នុង​សង្គម ជា​ពិសេស​នែនាំ​ប្រ​ពន្ធ​របស់​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះ​ដ៏ពិត​ប្រាកដ​មួយនៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

ជា​ចុង​ក្រោយ​ម៉ែសូម​ លើក​ម្រាម​ដៃ​១០​​បន់​ស្រន់ ដល់​វត្ថុស័កសិទ្ធ​ក្នុង​លោក អោយ​ជួយ​តាម​បី​បាច់​ថែរក្សា​កូន​ ប្រ​ពន្ធ​កូន និង​ចៅ​ៗអោយ​ជួប​តែ​សេចក្តី​សុខ​សប្បាយ រី​ក​ចំ​រើន​លូត​លាស់​ទៅ​មុខ​កុំ​បី​អាក់​ខានឡើយ ហើយ​សត្រូវ​មក​ពី​មុខ​អោយ​វា​រំ​លង សត្រូវ​មក​ពី​ខ្នង​អោយ​វារលាយ សត្រូវ​មក​ពី​ឆ្ងាយ​អោយ​វាក្លាយជាមិត្ត៕ ពីម៉ែ​សម្លាញ់​របស់​កូន

ភ្នំពេញ ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1749ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1746ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1962ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1690ដង សេចក្តីជូនដំណឹង   អាន1783ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1548ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1999ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1793ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2461ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1785ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25941នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    64744នាក់
ខែនេះ    812535នាក់
ឆ្នាំនេះ   3556839នាក់
សរុប   57155735នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 22:46