យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប

ដោយៈ រ៉េត ខេត្តបាត់ដំបង ថ្ងៃទី 11 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 3023

យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​​៥​និង​២០​នាទី​ល្ងាច​ ខណៈ​ដែល​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​និង​កំពុង​ជិះ​កង់​ដើរ​លក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ម្តុំ​ភូមិ​កំពង់ព្រះ និង​ភូមិ​ស្វាយ​ជំនីក ក្នុង​ទឹកដី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ប្រភព​ព័ត៌មាន​ពី​​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា​ ​ នៅមុន​ពេល​ឃាត់​មនុស្ស​ទាំង​៤​នាក់​នេះ គឺ​កម្លាំង​ប៉ុស្តិ៍​ទាំងពីរ​គោលដៅ​ខាងលើ​បាន​រាយការណ៍​មក​ថា​ មានការ​ដើរ​លក់​យីហ៊ឺ ដែល​ហាក់បីដូច​ជាមាន​ភាព​មិន​ប្រក្រតី គឺ​សង្ស័យ​ថា​​​ជា​របស់​ក្លែងក្លាយ ​ទើប​លោក​អធិការរង​មួរ ឡាន​ ​បាន​បញ្ជា​ទៅ​កម្លាំង​ប៉ុស្តិ៍​​​ធ្វើ​ការ​ឃាត់​មនុស្ស​ទាំងនោះ​យក​មក​កាន់​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើការ​សាកសួរ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា ​​​ក្នុង​ហេតុការណ៍​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក​នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ និង​កម្លាំង ​ដែល​បាន​ប្រតិបត្តិការ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​របស់​ទាំងនេះ​ដោយ​ក្នុង​នោះ​មាន​យីហ៊ឺ​ បបែល និង​ហៃ​ប៊ី។ អ្នក​លក់​ទាំង​៤​នាក់​មាន​ឈ្មោះ​១.​កែវ សៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ ២.​កែវ កេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (ត្រូវជា​កូន)។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ៣.ជិន ផន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តាអោ​ង ឃុំ​ស្វាយ​ទង​ត្បូង​ ស្រុក​កំពង់ត្រាច និង​៤. យ៉ិត ផុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ខ្វា​យ ឃុំ​ស្វាយ​ទង​ដូចគ្នា។ តាម​ការសាកសួរ​ពី​កម្លាំង​ជំនាញ​អ្នក​ទាំង​៤​នាក់​នេះ​បាន​សារភាព​ថា ពួកគេ​បាន​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដោយសារតែ​ឃើញ​ថា​ មាន​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​កំពត​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ថោកៗ ទើប​ពួកគេ​សុខចិត្ត​យក​ប្លង់ដី​ស្រែ​ទៅ​ដាក់​បញ្ចាំ​ដើម្បី​បាន​លុយ​យក​មក​ធ្វើ​ដើម​រកស៊ី​ ដោយ​បាន​នាំ​យក​ប្រភេទ​យី​ហ៊ឺ​ និង​បបែល​នេះ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ដើម្បី​ទទួល​បាន​កម្រៃ​សមរម្យ។ ពួកគេ​បាន​បន្ត​ទៀត​ថា ថ្មីៗ​នេះ​មាន​ក្រុម​តាក់​ស៊ី​មួយ​ចំនួន​បាន​ប្រាប់​ថា​ឲ្យ​ទៅ​លក់​នៅ​ខេត្តបាត់ដំបង​គឺ​អាច​លក់ដាច់ ទើប​ពួកគេ​បាន​នាំ​យក​ទំនិញ​ទាំងនេះ​ឆ្ពោះ​មក​ទិសដៅ​ខាងលើ​ដើម្បី​ជិះ​កង់​ដើរ​លក់​តាម​ភូមិ ដោយ​លក់​ចាប់ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ រហូតមកដល់​ខេត្តបាត់ដំបង​គឺមាន​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​មិន​ដូចជា​ពាក្យ​គេ​ថា​នោះ​ទេ​គឺ​លក់​មិន​សូវដាច់​សោះ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ត្រួតពិនិត្យ​របស់​លោក​ព្រះរាជអាជ្ញា ក៏ដូចជា​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ គឺ​បាន​រក​ឃើញ​​ថា​យីហ៊ឺ​ និង​បបែល​ទាំង​នោះ ​ផ្សំ​ពី​សារធាតុ​​ប្លាស្ទិក​ និង​ជាតិ​កៅស៊ូ ព្រោះ​នៅ​ពេល​ធ្វើ​ការ​ដុត​ជាមួយ​នឹង​ភ្លើង​សាកល្បង​ឃើញ​ថា​មានការ​រួញ​ឈ្ងៀម​ហើយ​ឆេះ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​របស់​ទាំង​នេះ​គឺជា​របស់​ក្លែងក្លាយ ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទិញ​យក​ទៅ​បរិភោគ​បាន​យ៉ាង​ងាយ។ ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​ដដែល​​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ប្រឹក្សា​យោបល់​រវាង​លោក​ព្រះរាជអាជ្ញា និង​ការិយាល័យ​ជំនាញ​រួចមក​ វត្ថុ​​តាង​រួមមាន​យី​ហ៊ឺ និង​បបែល​សរុប​ទម្ងន់១៦០​​គីឡូក្រាម និង​ហៃ​ប៊ី​ទម្ងន់៧,៥០​គីឡូក្រាម ត្រូវ​បាន​ដកហូត​ដើម្បី​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល។ ចំណែក​មនុស្ស​ទាំង​៤​នាក់​ដែល​ប្រកបមុខរបរ​នេះ ​លោក​ព្រះរាជអាជ្ញា​សម្រេច​មិន​ឃុំខ្លួន​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​បញ្ឈប់​សកម្មភាព​រក​ស៊ី​នូវ​មុខរបរ​ ដែល​មាន​ភាព​មិន​ប្រក្រតី​បែបនេះ​តទៅទៀត បើ​ទោះ​បីជា​អ្នកលក់​ទាំង​៤​នាក់​នេះ​បាន​បដិសេធ​ថា​ មិន​ដឹង​ថា​មាន​សារធាតុ​ជ័រ ឬ​ប្លាស្ទិក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធ​នឹង​​ករណី​ខាង​លើ​នេះ ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​មុននឹង​ទិញ​របស់​នេះ​យក​ទៅ​បរិភោគ​ ពោលគឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជៀសវាង​ការទិញ​ប៉ះ​របស់​ក្លែងក្លាយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព៕ ប្រភពដើម ពីកម្ពុជាថ្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1591ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2768ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1794ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1875ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1707ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1478ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1957ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1763ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1288ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5624នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71702នាក់
ខែនេះ    819493នាក់
ឆ្នាំនេះ   3563797នាក់
សរុប   57162693នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:23