មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 27 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:04 នាទី ចំនួនអានៈ 2257

នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ចាង​ហ្វាង​នៅ​រសៀល​ថ្ងៃដដែលនេះ។

លោក ផ្លុង-រ៉េត ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀប​រាប់​អោយ​ដឹងថា នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់​លោក​បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​មួយខ្សែដែល​ភាគីអ្នក​ខល​មក​បាន​សុំ​ណាត់​ជួប​លោកនៅ​បុរី​សៀង​ណាំស្ថិត​ក្នុង​ភូមិ​ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សូម​អាន ឬស្តាប់​ការ​ឆ្លង​ឆ្លើយ​​គ្នារ​វាង​​​លោក​​រ៉េត​ និង​ភាគីម្ខាងទៀត៖

លោកហ្គេននី​ អាឡូបាទ! ជំរាបសួរ បង​នៅ​ណាបង?
លោករ៉េតៈ ចុះបកខលមក​ពីណាវិញ?
លោក ហ្គេននីៈ ខលមក​ពី​វ៉ាស៊ីនតោនឌីស៊ី។
លោករ៉េតៈ អីយូយ! ឆ្ងាយម្លេះ!
លោក ហ្គេននីៈ ចង់ជួបបង​បន្តិច បាន​អត់​បង?
លោករ៉េតៈ ចង់​ជួប​ខ្ញុំ​! អ្នក​ណាគេនេះ?
លោក ហ្គេននីៈ ខ្ញុំ​ឈ្មោះ​ ហ្គេននីៗ ទើប​តែចុះ​ពី​ប្រលាន​យន្ត​ហោះ ​មក​ពីក្រុង​វ៉ាស៊ីន​តោនឌីស៊ី ចង់​​ជួបលោកបន្តិច លោក​ជួប​បាន​អត់ហ្នឹង?
លោករ៉េតៈ បងចង់ជួបខ្ញុំ​មាន​ការ​អីដែរ?
លោកហ្គេននីៈ ហៅ​មក​ផឹកស៊ី បុះច្រំ។
លោករ៉េតៈ អីយ៉ា! ផឹកស៊ីហើយ បុះច្រំទៀត!
លោក​ហ្គេននីៈ បងចាង​ហ្វាង​អ្នក​កាសែតមែនបង?
លោករ៉េតៈ បាទៗ
លោក​ហ្គេននីៈ បង​បាន​លុយ​អត់​ចុះ​ផ្សាយ បង​​អត់​បាន​​លុយបង​ចុះ​ផ្សាយ ខ្ញុំ​ចង់​ជួប​បង​បន្តិច។
លោករ៉េត៖ ហាក! បាន​លុយអ្នក​ណា​​​អត់​ចុះ​​ផ្សាយ ហើ​​មិន​បាន​លុយអ្នក​ណា​ចុះ​ផ្សាយ?
លោក​ហ្គេននីៈ បើ​អត់បាន​លុយ​​​ចុះ​ផ្សាយ បើ​បាន​លុយសម្ងំឈឹង។ ពួកកាសែតកម្ពុជាចឹងអី?
លោក​រ៉េតៈ ខ្ញុំ​កម្ពុជា សុវណ្ណភូមិ។
លោកហ្គេននីៈ ​អើ​ពួក​អាសុវណ្ណភូមិ​ហ្នឹងចឹង អាពួកសុវណ្ណភូមិហ្នឹង តិច​ទៀត​គេ​យក​ភូមិវា​អស់​ហើយ នៅ​តែ​ពួក​ នៅ​តែក្រុមទេៗ។
លោករ៉េតៈ តើ​មាន​ការ​អី​ទៀត​ទេលោក ខ្ញុំជាប់​រវល់​បន្តិច។
លោកហ្គេនីៈ អើ​រវល់​ទៅចុះ ​ពួកឯង​ថោកទាបជាង​ឆ្កែទៀត។

លោក​ ផ្លុង-រ៉េត​ បាន​បន្តថា លោក​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​នៅ​ឡើយ​ទេ តែ​លោក​បាន​រាយ​ការណ៍ជូន​មន្ត្រីប៉ូលីស​​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​រួច​ហើយ បើ​មាន​ការ​គំរាម​ ឬ​ជេរ​ប្រមាត​សាជាថ្មី​ម្តង​ទៀតលោក និង​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។

លោក ផ្លុង-រ៉េត​ បាន​បន្ថែម​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយទេដែល​គេ​ជេរ​លោ​ នៅ​ខែកក្កដា ឆ្នាំ២០១៥នេះ គឺកាល​ពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ មាន​គេ​ជេរម្តាយ​​លោក​ម្តង​រួច​ទៅ​ហើយ តាម​បណ្តាញ​សង្គម (Facebook) បន្ទាប់​ពី​លោក​បាន​សរសេរ​រិះកន់​កញ្ញាសាសាតាម​បណ្តាញ​សង្គម​ថា ˝តើ​កញ្ញាសាសា ជាស្រ្តី​ជន​ជាតិ​ខ្មែរ ឬជា​ស្រ្តី​ជន​ជាតិ​បរទេស បាន​ជាស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​បែបនេះ?˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ជន​មិន​ស្គាល់​មុខ ​ដែល​ខលទូរស័ព្ទ​​មក​គំរាម​លោក ផ្លុង-រ៉េត បាន​នៅ​ឡើយទេនៅ​រសៀល​ថ្ងៃដដែលនេះ ព្រោះ​ខល​ចូល​បី​ដង​មិន​មាន​អ្នក​លើក​ទទួល។

គេ​សង្កេត​ឃើញថា អ្នក​សារព័ត៌​មាន​នៅ​កម្ពុជា​ហាក់​មាន​ភាព​ទន់​ជ្រាយផុយ​ស្រួយ​នៅ​ឡើយ ដោយ​មាន​ការ​គំ​រាម​កំ​ហែងគ្រប់​បែបយ៉ាង​ និង​មាន​ការ​បាញ់​សម្លាប់​ ចាប់​ដាក់​គុគ ពី​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់ ពី​អ្នក​មាន​អំ​ណាច ហើយ​មាន​ករណី​មួយ​ចំ​នួន​អ្នក​សារព័ត៌មាន​ពុំ​អាច​ទទួល​បាន​ភាព​យុត្តិធម៌នោះទេ ព្រោះ​តែ​ប្រ​ព័ន្ទ​យុត្តិធម៌នៅ​កម្ពុជា មិន​ឯករាជ មិន​មាន​តម្លាភាពពេញលេញ​នៅ​ឡើយ៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1794ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1727ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1749ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1637ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3704ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1942ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2304ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1854ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1893ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2113ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6021នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72099នាក់
ខែនេះ    819890នាក់
ឆ្នាំនេះ   3564194នាក់
សរុប   57163090នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:11