យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុណ្ណភូមិ នឹងមិនទទួលខុសត្រូវចំពោះបុគ្គលិកទាំងឡាយណាដែលប្រើប្រាសប័ណ្ណព័ត៌មាន (សារព័ត៌មានកម្ពុជាសុវណ្ណភូមិ) ហួសសុពលភាព (ហួសកាលបរិច្ឆេត) ដែលមានសរសេរនៅលើប័ណ្ណក្រោមរូបថតនៃបុគ្គលរូបនោះ។
យើងខ្ញុំសូមអោយ អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាឆែកមើលប័ណ្ណព័ត៌មាន (កាតកាសែត) និងលិខិតបញ្ជាបេសកកម្ម ប្រសិនបើមានជនណាម្នាក់ តាំងខ្លួនជាអ្នកយកព័ត៌មាន ឬបុគ្គលិកអង្កភាពសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ។ ដោយហេតុថា មានបុគ្គលិកមួយចំនួនមិនបានតកាត និងមានបុគ្គលិកខ្លះបានលាឈប់ពីអង្គភាពហើយ តែនៅតែយកឈ្មោះសារព័ត៌មាន កម្ពុជាសុវណ្ណភូមិទៅប្រើប្រាសដដែល ដែលធ្វើអោយសាធារណជន អាជ្ញាធរដែនដី និងសមត្ថកិច្ចអាចមានការភាន់ច្រឡំ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទុកជាមុន រាល់ការសហការរបស់សាធារណជន អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ និងសូមជូនពរអោយលោកអ្នកជួបតែសំណាងល្អ សុខភាពល្អ រីកចំរើនលូតលាស់ទៅមុខជាលំដាប់៕
សៀមរាបថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥
ចាងហ្វាងការផ្សាយ
ផ្លុង-រ៉េត
ថ្ងៃនេះ | 5128 | នាក់ |
ម្សិលមិញ | 20207 | នាក់ |
សប្ដាហ៍នេះ | 25348 | នាក់ |
ខែនេះ | 305710 | នាក់ |
ឆ្នាំនេះ | 305710 | នាក់ |
សរុប | 53904606 | នាក់ |
ថ្ងៃទី 28 ខែ 01 ឆ្នាំ 2025 ម៉ោង 11:15 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net