អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 2393

ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ​កាប់​ប្លន់​យក​កាម៉េរ៉ា​បោក​ចោល និង​យក​កាំបិត​ដេញ កាប់​ប៉ង​សម្លាប់​ផ្តាច់ជីវិត គ្រា​ដែល​អ្នក​សារពត៌មាន​រងគ្រោះ​២​នាក់​ខាងលើ​ចុះ​យក​ពត៌មាន​តាម​ព្រំដែន កាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ចំនុច​ប៉ុស្តិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

ក្រោយពី​ទទួលបាន​ពត៌មាន​ថា នៅ​ប៉ុស្តិ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ​ចំបក់ បាន​លួច​បើក​ច្រក របៀង​ឲ្យ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​មាន​ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញគេចពន្ធ អ្នកកាសែត​៤​ស្ថាប័ន បាន​ចុះ​យក​ពត៌មាន​គឺ ទូរទស្សន៍​ហង្ស​មាស ប៉ុស្តិ​លេខ​៥ អាស៊ីអាគ្នេយ៍ និង CTN បាន​ចុះ​ទៅ​ច​ក​ពត៌ មាន​នៅ​ចមនុច​ព្រំដែន​ខាងលើ ពេល​ទៅ​ដល់​បាន​បែក​ចែក​ចុះ​ធ្វើការ​នៅ​គោលដៅ​ផ្សេងៗ​ចម្ងាយ​ពី​គ្នា ៥០០​ម៉ែត្រ ដោយ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​និង​ប៉ុស្តិ​លេខ​៥​ទៅ​គោលដៅ​ផ្សេង មិនទាន់​ទាំង​ដល់ ចំនុច​ច្រករបៀង​ស្រួលបួល​ផង​ស្រាប់តែ​ឃើញ​មាន​មន្ត្រី​នគរបាល​ក្នុង​ប៉ុស្តិ​ខាងលើ​ម្នាក់​បាន​ដឹក​ជន​ស៊ីវិល​ម្នាក់​ឈ្មោះ ធិន ម៉ា​ណាន ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មក​ទម្លាក់ ភ្លាម​នោះ​ជន​ស៊ីវិល​រូបនេះ​បាន​ទាញ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ​មក​ភ្ជង់​ភ្នាក់ងារ​ហង្ស មាស​យក​កាំ​មេ​រ៉ា​បោក​ចោល ហើយ​បាន​ដេញ​កាប់​ទាំង​ភ្នាក់ងា​ប៉ុស្តិ​លេខ​៥ ធ្វើឲ្យ​អ្នកកាសែ​តទាំង​២ ភ័យ​ក៏​នាំគ្នា​រត់​ចោល​ស្បែកជើង​ព្រលឹងចុងសក់ រី​ឯ​ជន​ស៊ី​រូបនោះ​បាន​ទាញ​កង់​ជិះ​ដើម្បី​ដេញ​កាប់​បន្ត ទើប​អ្នកកាសែត​នាំគ្នា​រត់​ចុះ​ស្រែ​ដើម្បី​រក​គ្នា​ជួយ​។ ពេល​មក​ដល់​ប៉ុស្តិ​ស្រាប់តែ​រថយន្ត​ត្រូវបាន​គេ​យក​វត្ថុ រឹង​កោស​ខូច​ថ្នាំ​រថយន្ត​ខ្ទេច ទើប​អ្នកកាសែត​នាំគ្នា​គេចចេញ​ពី​ចំនុចកើតហេតុ​រក​កន្លែង​សុវត្ថិភាព​។​

លោក ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​បាន​ឲ្យដឹងថា ពួក​ខ្លួន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចំបក់​ខាងលើ ម្នាក់​ជិះ​ម៉ូតូ​ដឹក​ជន​ស៊ីវិល​ម្នាក់​ឲ្យមក​កាប់​ខ្លួន​នៅ​លើ​ចំការ​មួយកន្លែង​ក្បែរ​ព្រៃ​ព្រំដែន​កម្ពុជា​ថៃ ប្លន់​យក​កាំ​ម៉េ​រ៉ាទៅ​បោក​ចោល​កម្ទេច​រូបភាព និង​យក​កាំបិត​ខ្វែ​ប្រវែង​ជាង​១​ម៉ែត្រ​ដេញ​ប៉ង​សម្លាប់ខ្លួន និង​លោក​កែវ​វុទ្ធី​ភ្នាក់ងារ​ប៉ុស្តិ​លេខ​៥​តែ​ដោយ​សភាព​មិន​ស្រួល​ក៏​នាំគ្នា​រត់​។​

លោក កែ វិទ្ធី ភ្នាក់ងា​ទូរទស្សន៍ប៉ុស្តិ​លេខ​៥ បានចាត់ទុក​ការ​ថា​ការ​ដេញ​កាប់​អ្នកកាសែត​នេះ គឺជា​អំពើរ​ព្រៃផ្សៃ​ហើយ​ក៏​ជា​ការគំរាមកំហែង​បំបាក់ស្មារតី​ពី​សំណាក់​សមត្ថកិច្ច​គោលដៅ​ខាងលើ​គឺ​ប៉ុស្តិ​ចំបក់ គឺ​ដើម្បី​រារាំង​ដល់​ដំណើរការ​យក​ពត៌មាន​របស់​អ្នកកាសែត​។​ក្នុងនោះ​លោក​ក៏​បាន​សំណូមពរ​ដល់ អគ្គស្នងការ​ការ​នគ​របាល​ជាតិ និង​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌​។​

ក្រោយ​ពី​អ្នកកាសែត​នាំគ្នា​ចេញពី​កន្លែងកើតហេតុ ស្រាប់តែ​លោក​មេ​ប៉ុស្តិ សាន សៃ បាន​ទូរ​សព្ទ័​មក​រករឿង​ភ្នាក់ងារ​ហង្ស​មាស​ថា​មាន​ពលរដ្ឋ​(​គឺ​ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​) មកប្តឹង​ថា​អ្នកកាសែត​នាំគ្នា​មក​វាយ​ធ្វើបាប​ទៅវិញ និង បាន​ផ្ញើ​រូបភាព​ឲ្យគេ​ឯ​ងមើល និង​មាន​ស្នាមរបួស​លើ​ដើមទ្រូង​ទៀតផង​។​ទាំងនេះ​គឹជា​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ជនរងគ្រោះ​ជា​អ្នកកាសែត​កំពុង​ក្លាយ​ជា​ជនល្មើស​ទៅវិញ។

ឆ្លើយតប​ទៅ​ហ្នឹង​ការលើកឡើង​ខាងលើ លោក ឈិត លី មេបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨១៥​បានឲ្យដឹងថា ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​មិនមែន​ជា​មន្ត្រី នគរបាល​ទេ គាត់​ជា​ពលរដ្ឋ​មាន​ដីចំការ​ខាងក្រោយ​ប៉ុស្តិ​។​ចំពោះ​ករណី​ថា មន្ត្រីនគរបាល​ប៉ុស្តិ​ម្នាក់​បាន ដឹក​មនុស្ស​ទៅ​កាប់​អ្នកកាសែត​គឺ​មិន​ពិត​ទេ គឺ​មន្ត្រី​នគរបាល​របស់​លោក​គ្រាន់តែ​ជូន​ពលរដ្ឋ​ឈ្មោះ ប្រុស ទៅផ្ទះ​តែ​ប៉ុណ្ណោះ​ដោយ​ឃើញ​ស្រវឹងស្រា ចំពោះ​បញ្ហា​នេះ​លោក​មិន​ហ៊ាន​ថា​នរណា​ខុស​ឬ​ត្រូវ​ទេ​ព្រោះ លោក​មិន​បាន​ឃើញ​ហេតុការណ៍​ដែរ​។​

ពាក់​ពន្ធ័​ករណី​នេះ​លោក ស៊ុម ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនិស្ស​អាដហុក​ខេត្ត​បន្ទាយ មានជ័យ បាន​ចាត់ទុកថា ករណី​ខាងលើ​គឺជា​ការរៀបចំ​ទុកជាមុន ដើម្បី​រារាំង​អ្នក​សារពត៌មាន​ពេល​ចុះ យក​ពត៌មាន​បទល្មើស​សេដ្ឋកិច្ច​និង​ពលករ​ឆ្លងដែន​ខុសច្បាប់ ព្រោះ​កន្លងមក​ច្រក​ចំបក់​នៃ​វ​រះ​៨១៥​នេះ​គឺ​តែងតែ​បើក​ឲ្យមាន​បទល្មើស​ទំនិញគេចពន្ធ​និង​ជារឿយៗ​។​

លោក សិទ្ធ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ​បាន​ឲ្យដឹងថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​ហើយ​ចំពោះ​ករណី​នេះ លទ្ធផល​យ៉ាង​ណា​លោក​និង​ចាត់ការ​តាមច្បាប់​។​

បច្ចុប្បន្ន​ក្រុមអ្នកកាសែត​រងគ្រោះ​កំពុង​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ចូល​តុលាការ​ឲ្យជួយ​រក​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ចន្ទ័នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1799ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1832ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1553ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2152ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1604ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1953ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3486ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1646ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1697ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2885ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27213នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    66016នាក់
ខែនេះ    813807នាក់
ឆ្នាំនេះ   3558111នាក់
សរុប   57157007នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 23:54