ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 05:34 នាទី ចំនួនអានៈ 1803

កម្លាំង​នគរបាល​ស្រុកស្វាយ​លើបាន ចាប់ខ្លួន ភរិយាលោក មិនចន្ថា អធិការ នគរបាល ស្រុកប្រាសាទ បាគង និងបក្ខពួក ៤នាក់ទៀត ពាក់ព័ន្ធ ករណី ជួញដូរគ្រឿងញៀន។

ការបង្ក្រាប ករណី រក្សាទុក្ខជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់នៅលំ នៅដ្ឋានមួយកន្លែង ស្ថិត​នៅក្រុមទី១២ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។

ក្នុងនោះកម្លាំង នគរបាល ស្រុកស្វាលើ បាន​ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ និងដកហូត បានវត្ថុតាង ថ្នាំញៀនប្រភេទម៉្សៅ មេតំហ្វេតាមីនចំនួន ២៩កញ្ចប់ស្មើរនិង ៧.២ក្រាម,​ទូរស័ព្ទ​ដៃចំនួន​០៧​គ្រឿង​ និងឧបករណ៍វេចខ្ចប់ គ្រឿងញៀន មួយចំនួនទៀត។

សមត្ថកិច្ច នគរបាល បានបង្ហើបប្រាប់ថា ក្នុងចំណោម ជនសង្ស័យ ទាំង៥នាក់នោះ ម្នាក់ជាភរិយា របស់​លោក​មិន ចន្ថា អធិការ ស្រុកប្រាសាទបាគង​ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរគ្មាន រស់នៅក្រុម ទី១២ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និង​បក្ខ​ពួក​៤​នាក់​ទៀត​ ១ឈ្មោះ ស៊ុំ ឆវ័ន្ត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប ២ឈ្មោះ ផល ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិស្រយ៉ងត្បូង ឃុំ​ស្វាយ​លើ ស្រុកស្វាយលើ ខេត្តសៀមរាប ៣ឈ្មោះ សន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ​ភូមិ​ជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប  ៤ឈ្មោះ រឹត បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសិស្ស របស់នៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា  សង្ស័យទាំង៥នាក់ ខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនមកកាន់ ការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត សៀមរាបចាត់ការបន្ត។

សូមរំលឹកផងដែរថា ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) និងប្អូនស្រីម្នាក់​ទៀត​ឈ្មោះ ចែញ៉ (ឈ្មោះហៅក្រៅ) គឺជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ឈ្មោះ​​នៅ​ខេត្ត​សៀមរាបហើយតែង​តែ​​យក​អំ​ណាច​របស់​ប្តី (លោកមិនចន្ថាអធិការ​ស្រុក​ប្រាសាទ​បាគង) និង​ជា​បង​ថ្លៃ​​មក​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តូច​តាច​តាម​ដង​ផ្លូវ ហើយ​ថែម​ទាំង​ធ្លាប់បាន​​អោយ​លោក​មិនចន្ថាចាប់​អ្នក​កាសែត​២នាក់​ដាក់​គុគ​អស់ជា​ច្រើន​ខែដោយ​ចោទប្រ​កាន់​ថា ទៅ​ជំរិតទា​ប្រាក់​១រយ​ដុល្លារ​នៅ​ពេល​ដែល ​ចែញ៉ច​ និង ​ចែញ៉ ខាង​លើ​នេះ​​កំពុង​ដឹក​ឈើ​ប្រណិត​១រថ​យន្ត​ធូរីសពេញ​ពី​ស្រុក​ស្វាយ​លើ​ចូល​មក​ខេត្ត​សៀមរាប។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ មិនចន្ថា អធិការ​ស្រុក​ប្រាសាទបាគង​បានទេនៅ​រសៀល​ថ្ងៃទី២១នេះ ព្រោះ​គ្មានលេខ​ទូរ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំនង ពាក់​ព័ន្ធ​ប្រ​ពន្ធ​របស់​ខ្លួន​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន។

ពល​រដ្ឋ​ខេត្ត​សៀមរាប​លួច​ខ្សឹប​ខ្សៀវ​គ្នា​រិះ​គន់ថា ប្តី​ធ្វើ​អធិការ​ស្រុក ប្រពន្ធ​ជួញ​ដូរ​គ្រឿង​ញៀន ចឹង​ហើយ​បាន​ជា​គ្រឿង​ញៀន​ចាប់​មិន​ចេះ​អស់។ ពល​រដ្ឋ​សង្ស័យថា លោក​អធិការ​អាច​មាន​ការ​ជាប់​ពាក់ព័ន្ធជាមួយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខាង​លើ​នេះដែរក៏មិន​ដឹង​ផង? ពល​រដ្ឋ​សូម​អោយ​សមត្ថ​កិច្ច​ និង​តុលាការ​តាម​ស្រាវ​ជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បន្ថែមទៀត​ផង៕ ប៊ុតវិចិត្រ+ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន2078ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1698ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1605ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2514ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2074ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1942ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3641ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1745ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1651ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1553ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9342នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75420នាក់
ខែនេះ    823211នាក់
ឆ្នាំនេះ   3567515នាក់
សរុប   57166411នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:26