ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:41 នាទី ចំនួនអានៈ 1861

សកម្មភាព​ចុះ​ដាំដើម​ឈើ​នៅ​តំបន់​បឹង​ពារាំងដែល​ដឹក​នាំដោយ​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀមរាប​ លោក​ស៊ីម​ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រធាន​មន្ទីរបរិស្ថាន និង​ចូល​រួម​ដោយ សហគមនេសាទ​ចុង​ឃ្នៀស សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​​ជ្រាវ ចៅ​សង្កាត់​ចុង​ឃ្នៀស មន្ត្រី​រាជការ និង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគម ​សរុប​មាន​ចំ​នួន​ជាង​១រយនាក់ ក្រោម​ជំនួយ​ឧបត្ថមរបស់​អង្គការហ្វេក (FACT) កាល​ពី​ថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៦ម្សិល​មិញនេះ។

លោក ភូងលីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប​បាន​ប្រាប់​អ្នក​សារព័ត៌មានថា ការបង្កើត​តំបន់បឹងពារាំងទៅ​ជាតំបន់អភិរក្សគឺ​ដើម្បីការពារអភិរក្ស​ជីវចំរុះ ដូចជាព្រៃលិចទឹក​ ពពួកមច្ឆា និង​សត្វ​ស្លាប​ទឹក ហើយការ​ដាំដើម​ឈើ​ថ្ងៃនេះវា​ជាសារមួយដល់​​​ប្រជា​ពល​រដ្ឋ​នៅ​តំ​បន់​ព្រៃលិច​ទឹកនេះ អោយ​​ចេះ​ថែរក្សាធនធាន​ធម្មជាតិ ចេះ​ចូល​រួម​អភិរក្សព្រៃលិច​ទឹក នាំគ្នា​ដាំព្រៃលិច​ទឹក​ឡើង​វិញទាំងអស់​គ្នា។ ព្រៃលិចទឹកគឺជាសំបុកត្រី​ពង​កូន ជាចំណី​ត្រី​ ជាជំរក​សត្វ​ស្លាប​ទឹក ក៏ជារនាំបាំងខ្យល់​ដ៏សំខាន់​បំផុតដែល​យើង​មិន​អាច​អត់​ព្រៃលិចទឹក​បាន​ទេ។ លោកភូង​លីណាបាន​បន្តថា យើង​មាន​គំរោង​ដាំដើមឈើ​៨០០ដើម​នៅ​ឆ្នាំងនេះ តែថ្ងៃនេះនៅ​តំបន់នេះ​គឺ​ដាំង​ជាត​២០០ដើមសិន​  ហើយកូន​ឈើ​ដែល​នៅ​សល់​ទុក​ដាំនៅ​តំ​បន់​ផ្សេងៗទៀត ក្នុង​សង្កាត់​ចុង​ឃ្នៀស​ សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប ដែល​មាន​ផ្ទៃដីចំនួន៣០៩៨​ហិកតា ចំ​ណែក​ឯតំបន់អភិរក្សអូរាំងស្រោង​នៅ​ខាង​ស្រុក​ពួកមាន​ផ្ទៃដីជាង៤ពាន់ហិកតាផងដែរ។ លោកភួងលីណាបន្ថែមថា ឆ្នាំ២០១៥-២០១៦នេះ​អាកាស​ធាតុ​ប្រែប្រួល​ រាំងស្ងួត​ បណ្តាល​អោយ​ខ្វះ​ទឹក​ប្រើប្រាស ក្តៅ​ហួតហែង បណ្តាល​អោយ​​ភ្លើង​ឆេះ​ព្រៃរហូត​ដល់ជិត​១សប្តាហ៍ក៏មាន ​ដែលតំបន់​ខ្លះ​យើង​​មិន​មាន​លទ្ធភាព​អាច​ពន្លត់​បាន ដូច​ជានៅ​ខាង​ប្រេក​ទាល់ ​ខាង​កំពុងភ្លុងនិង​កែវពណ៍ជាដើម​ តែ​តំ​បន់​ពារាំងយើង​មាន​ឡាន​ទឹក​អាច​ចូល​ពន្លត់​បានហើយភ្លើង​ឆេះព្រៃ​​នៅ​តំ​បន់​ខាង​ចុងឃ្នៀស បាន​ប្រើប្រាស​ឡានទឹក​របស់​ស្នងការ​ ឡានទឹក​របស់​អាវុធហត្ថ និង​ឡានទឹក​របស់​មន្ទីរបរិស្ថាន។ លោកបានបន្ថែមថា នៅ​ខេត្តសៀមរាប​ភ្លើង​ឆេះ​ព្រៃកាល​ពី​រដូវ​ប្រាំង​កន្លងទៅថ្មីៗ​​នេះ​ គឺ​ឆេះអស់​ជិត​១ពាន់​ហិកតា។ លោកភួងលីណាបន្តថា ទន្ទឹម​និងការ​អភិរក្ស យើង​ក៏មាន​ការ​ភិរឌ្ឍន៍ផងដែល ហើយ​តំ​បន់​បឹង​ពារាំងនេះគឺ​យើង​អភិវឌ្ឍន៍តាម​បែប​ទេសចរណ៍​ធម្មជាតិ តែមុន​អភិវឌ្ឍន៍យើង​ត្រូវ​អភិរក្សមុន​សិន ដើម្បី​អោយ​វាសំបូរបែបខាង​ធនធានធម្មជាតិ និងមាន​សោភ័ណ្ឌភាពល្អ សំរាប់​បង្អួតភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ។ លោក ភួងលីណា បាន​បន្ថែមថា នៅតំបន់​បឹង​ពាររាំងគឺ​ល្អស្អាត​ជាង​តំបន់​ផ្សេង​ឆ្ងាយណាស់សំរាប់ភ្ញៀវទេសចរណ៍ ព្រោះតំបន់នេះមានទឹក​ មានត្រី មាន​ព្រៃព្រឹក្សាអ្នកតាវល្លិ មាន​សត្វ​ស្លាបទឹក​រាប់​ម៉ឺនក្បាល ហែហម​អម​ជាមួយនិង​ទេសភាព​ធម្មជាតិពិតៗឥក្លែងក្លាយឡើយ។

ជាចុក្រោយ​លោក ស៊ីមឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បាន​ទទួល​ចុះហត្ថលេខា​ទទួល​ថវិការ​ជំនួយពី​អង្គការ ហ្វេក (FACT) ចំនួន​៣រយដុល្លារ សំរាប់​ការ​ឧបត្ថមការ​ដាំងដើមឈើនៅ​ថ្ងៃទី០៣ដដែលនេះ ហើយ​ថវិការចំនួន​៣រយដុល្លារនេះលោក ពិសិដ្ឋ​បាន​ប្រគល់​បន្តទៅ​អោយខាង​សហគម​នេសាទ​ចុង​ឃ្នៀស និង​សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​ផ្ទាល់​ដៃភ្លាមៗ​តែម្តង។ លោក​ពិសិដ្ឋ​បាន​ផ្តែផ្តាំយ៉ាង​ទទួច​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ បង​ប្អូន​ខាង​សហគម អាជ្ញាធរដែនដី មន្ត្រី​រាជការទាំង​អស់​ អោយ​ចូល​រួម​ការពារថែរក្សា អភិរក្ស អភិវឌ្ឍន៍ តំ​បន់​អភិរក្សបឹង​ពារាំងនេះទាំង​អស់​គ្នា ដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត ជាពិសេស​ចូល​រួម​ទប់​ស្កាត់​អោយ​បាន​ក្រុម​អ្នក​កាប់​បំ​ផ្លាញព្រៃឈើ អ្នក​ដុត​ព្រៃលិច​ទឹក​ អ្នក​ប្រ​មាញ់​សត្វ​ស្លាប អ្នក​ឆក់​ត្រី អ្នក​លួច​នេសាទខុស​ច្បាប់ ដូច​ជា​លប​ អួន ណរ៉ាវ ក្រឡាញឹម​ជាដើម។

បើ​ទោះ​ជាផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​បឹង​ពារាំង​រាង​ឆ្ងាយ ហើយ​មាន​ភាព​លំបាក​នៅ​រដូវ​ភ្លៀង​ធ្លាក់​នេះយ៉ាង​ណា​ក៏ដោយ តែគេសង្កេត​ឃើញ​ថា ទាំង​ថ្នាក់​ដឹក​នាំ​ ទាំង​បងប្អូន​សហគម និង​ប្រ​ជាពល​រដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ដាំង​ដើម​ឈើ​ខាងលើ​នេះ មាន​ភាព​សប្បាយ​រីករាយ ញញឹមញញែម ដោយ​គិត​ថា បាន​ចូល​រួម​ភិរក្សព្រៃលិច​ទឹកដែល​ជា​សម្បត្តិ​រួម ​ដើម្បី​អនាគតយើង​ទាំង​អស់​គ្នា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1623ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1594ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1632ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1618ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1791ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2365ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1692ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2179ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1723ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1772ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9376នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75454នាក់
ខែនេះ    823245នាក់
ឆ្នាំនេះ   3567549នាក់
សរុប   57166445នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:28