ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 05:44 នាទី ចំនួនអានៈ 1779

លោក ភឹងចិន្តារ៉េត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃ​ស្នង​ការ​ខេត្ត​សៀមរាប​ ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ទើប​តែឡើង​កាន់​តំ​ណែង​ថ្មីមិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផង ស្រាប់​តែ​ប្រើ​សុទ្ធតែរថ​យន្ត​ស្ទួច​ដឹក​ឈើ​ឡើង​កក្រើក​ថ្នល់​ តែមិន​មាន​ជំនាញ​ណា​ហ៊ាន​ទៅ​ក្បែរ​ត្រួតពិនិត្យ​នោះទេ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ម្សិល​មិញមាន​រថ​យន្ត​ស្ទួច​១គ្រឿងដឹក​សសរដែល​មាន​មុខ​កាត់​ធំៗជាច្រើន​ដើមពី​ស្រុក​ស្វាយ​លើខេត្តសៀមរាប យក​មក​ទំ​លាក់​នៅ​ចំណុចភូមិខ្នារ ក្រុង​សៀមរាប ​ខេត្តសៀមរាប នៅ​វេលាម៉ោង​ជាង​១រសៀល។ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទៅ​ដល់​មុខ​ផ្ទះ​របស់​លោក​ ភឹងចិន្តារ៉េត កន្លែង​ទំលាក់​ឈើ​ខាងលើស្រាប់​តែ​កូន​ប្រុស​របស់​លោក​ស្នង​ការ​រង​រូប​នេះចេញ​មក​ប្រាប់​ថា ជាឈើ​របស់​ប៉ាគេ ទិញ​យក​មក​ធ្វើ​ផ្ទះ ហើយ​ប៉ាគេ​ឈ្នោះភឹង​ចិន្តារ៉េត(នាម១៦៨)។ ក្មេង​ប្រុស​វ័យ​ប្រហែល​១៨ឆ្នាំរូបនេះ​បាន​បន្តថា ឈើដែល​ដឹក​នេះ​ប៉ាគេ​បាន​កាត់​ច្បាប់​ត្រឹម​ត្រូវ។ ប្រហែល​២នាទីក្រោយ​មក​មាន​ស្រ្តីវ័យចំណាស់​ម្នាក់​ពាក់​អាវ​ភ្លៀង​ចុះ​ពី​រថ​យន្ត​ស្ទួច​ដឹក​ឈើ​ខាង​លើ យក​ច្បាប់​ដែល​ថត​ចំ​លង​មក​អោយ​អ្នក​កាសែត​មើលដើម្បី​បញ្ជាក់​ថាឈើ​ដែល​គេដឹកនេះ​មាន​ច្បាប់មែន។

ក្រោម​ដំណក់​ទឹក​ភ្លៀង​តិចៗដូច​រលឹម​ផ្សែងក្រូច​លោក ភឹង​ចិន្តារ៉េត ស្លៀក​ក្រម៉ាអត់​អាវ​ចេញ​ពី​ផ្ទះ​មក​ក្បែរ​រថ​យន្ត​អ្នក​កាសែតហើយ និយាយថា ឈើ​ខ្ញុំ​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​មិន​ចេះ​រក​ស៊ី​ដឹក​ឈើ​នោះទេ រួច​ក៏ដើរ​ចូល​ទៅ​គេហដ្ឋានវិញបាត់ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទទៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើក្រុង​សៀមរាបដើម្បី​សាក​សួរព័ត៌​មាន​បន្ថែម លោក​បាន​អះអាង​ថានោះ​ពិត​ជាឈើរបស់​លោក​ស្នង​ការរង​ភឹងចិន្តារ៉េតមែន។

បើយោង​ទៅ​លើ​ច្បាប់​ថត​ចំលង​ដែល​ស្រ្តីវ័យ​ចំណាស់​យក​មក​អោយ​កាអ្នក​សែត​មើល​ហាក់​មាន​ភាព​ចន្លោះ​ប្រ​ហោង​ ហើយ​ខុស​បច្ចេក​ទេសទាំង​ស្រុងព្រោះថា ច្បាប់​បាន​អនុញ្ញាតិ​អោយ​ដឹក​ឈើ​ពី​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយ​មាន​ជ័យ តែបែជាដឹក​យក​មក​ដាក់​ខេត្តសៀមរាប​ទៅវិញ ម្យ៉ាង​វិញ​ទៀត​ច្បាប់​គេ​អោយ​ដឹក​កូនឈើចម្រុះ​ដែល​មាន​គល់​តូច​ជាង​១៥សង់​ទីម៉ែត្រ តែ​បែរជាដឹក​ឈើ​ដែល​មាន​គល់​ឬមុខ​កាត់​ពី២០-៣០-៤០ទៅ​៥០សង់ទីម៉ែត្រទៅវិញ ហើយប្រើសុទ្ធតែរថ​យន្ត​ស្ទួច​ លើក​ឈើ​ចុះ​ឡើង​​ទៀត​ផង។

មជ្ឈដ្ឋានទូទៅ​គេ​សង្ស័យថា នាយក​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ជីក្រែងលោក សូផល្លា អ្នក​ចេញ​ច្បាប់​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើមាន​ការ​ឃុបឃិតគ្នា​ដោយ​ប្រកាណាមួយ ដោយ​យក​ដៃបាំងមេឃ​ដែល​ផ្ទុយពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​មាន​បំ​ណង​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើនៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​លួច​បង្ហើប​ពី​ស្រុក​ស្វាយ​លើ​មក​ថា ថៅកែដឹក​ឈើ​ដែល​ប្រើ​រថ​យន្ត​ស្ទួច​ខាង​លើ​ជាឈ្មួញ​ម្នាក់​ដែល​ល្បី​ឈ្មោះនៅ​ខេត្ត​សៀមរាប ហើយ​ជាមនុស្ស​ដែល​ធ្លាប់​អួតអាង​ថា ខ្លួន​ជាម៉ូលីស​ផ្ទៃ​ក្នុង​នៃ​ស្នងការ​ខេត្តសៀមរាបទៀតផង ប៉ុន្តែបុគ្គល​រូប​នោះ​មិន​ហ៊ាន​ចេញ​មុខ​ទេកាល​ពី​ថ្ងៃទី៨ម្សិល​មិញ គឺលាក់​មុខ​ដូច​កង្កែប​នៅ​ក្នុង​អណ្តូងអញ្ចឹង។

ពលរដ្ឋ​ខេត្តសៀមរាប​សូម​អោយ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប មេត្តាដាក់​បញ្ជាអោយ​កូន​ចៅ​ក្រោម​ឱវាទរបស់​ខ្លួន​រឹត​បន្តឹង​ទៅលើ​​ឈ្មួញ​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ឬឆ្លងកាត់​ខេត្ត​សៀមរាប អោយ​បាន​ច្បាស់លាស់ផង កុំ​រត​ច្បាប់​ដឹក​កូនឈើ​គល់ក្រោម​១៥សង់ទីម៉ែត្រ តែដឹក​ឈើ​ហ៊ុប​ទាំង​ដើមៗ ប្រើសុទ្ធតែរថ​យន្ត​ស្ទួច​បែបនេះបន្តទៅទៀត ជៀសវាង​គេ​រិះគន់កាន់តែខ្លាំងឡើង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1674ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2775ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1756ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1526ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2921ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1881ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1513ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1982ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2363ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1706ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10659នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76737នាក់
ខែនេះ    824528នាក់
ឆ្នាំនេះ   3568832នាក់
សរុប   57167728នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:25