លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លាយថាលោកជាចោរលួចឡានពីគេហទំព័រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 1631

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញ​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្តមកពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិ​ ស្នើសុំ​អោយ​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝

សូមរំលឹកថាកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បណ្តាញសង្គមមួយដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) បានបង្ហោះអត្តបទមួយដែល​មាន​ចំ​ណង​ជើង​ថា ˝ប្រវត្តិរូបសង្ខេប៖ ឈាង​វុន​ជា​ន​រ​ណា˝?។ ខាងក្រោម​នេះជារូបផេករបស់​សុវណ្ណភូមិខ្មែរ៖

នៅ​ថ្ងៃទី០៨ដដែលលោក ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ថត​ចំលង​អត្តបទទាំង​ស្រុង​ពី​បណ្តាញ​សង្គមដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) យក​មក​ចុះផ្សាយ​បន្ត​លើ​គេ​ហទំព័រ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ (www.ksnews.info)​ ដែល​មាន​ចំណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ លោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាង​ហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោក​ជា​ចោរ​លួច​ឡាន។

នៅ​ល្ងាច​ម៉ោង០៨និង​០៦នាទីថ្ងៃទី១១ដដែល​លោក​ ផ្លុងរ៉េត​ បាន​ថត​ចំលង​ការ​បក​ស្រាយ​របស់​លោក ឈាង​វុន នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុនដែល​មាន​ឈ្មោះថា ˝Chheang Vun˝ យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំព័រសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ ដោយ​ដាក់​ចំណង​ជើង​ថា ˝លោកឈាងវុន ខល​ទូរ​ស័ព្ទ​មក​ចាង​ហ្វាង​កម្ពុជា​សុវណ្ណ​ភូមិ​សុំ​អោយ​បក​ស្រាយ​រឿង​ប្រ​វត្តិ​ថា ជា​ចោរ​លួច​ឡាន​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​ឈាងវុន ˝(http://www.ksnews.info/detail.php?m=10&id=2920)។

នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សា​ជា​ថ្មី​ម្តង​ទៀត​សុំ​អោយ​ដក​ស្រង់​ឯក​សារ​ពី​គណនី​បណ្តាញ​សង្គមរបស់​លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិ​ខិ​ត​បញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញ​សង្គម​​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

នៅម៉ោង​១២​និង​២៦​នាទី ​ថ្ងែទី​១២ខែមេសា ឆ្នាំ២០១៦ដដែល​លោក​ ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​ថត​ចំលង​ឯកសារ សញ្ញាប័ត្រ និង​លិខ​ផ្សេងៗ ទាំង​ស្រុង​ពី​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុន​សាជាថ្មី​ម្តង​ទៀត​យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំ​ព័រ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិ​ដែល​មាន​ចំ​ណង​ជើង​ថា ˝ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុច​អាន​បាន​ដឹង​ច្បាស់)˝​ (http://www.ksnews.info/detail.php?m=10&id=2921)។ ខាងក្រោម​នេះ​ជារូប​ផេករបស់​លោក​ឈាងវុន៖ 

លុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញនេះ​​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្ត​មក​ពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិសាជាថ្មី​ម្តង​ទៀត​​ ដោយ​ស្នើសុំអោយ​លោក​ផ្លុងរ៉េត​ ​​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝។ លោក ឈាងវុន បាន​និយាយ​មក​កាន់​លោក​ ផ្លុងរ៉េត​ តាម​ទូរស័ព្ទថា សុំ​អោយ​អត្ត​បទ​ខាង​លើ​នេះ​ទាំង​ស្រុង​ ព្រោះ​ពួក​អាមនុស្ស​ខូច​វា​មិន​មើល មិន​អាន មិន​ចែក​រំ​លែក ​អត្តបទ​ដែល​ជាការ​បក​ស្រាយ​នោះ​ទេ វា​មើល​តែ​អត្ត​បទ​ដែល​គេ​ជេរ​លោក​តែប៉ុណ្ណោះ(មាន​សំលេង សូម​ចុច​ស្តាប់​សំ​លេង​លោក​ឈាង​វុន​និង​លោក​ផ្លុងរ៉េត​តាម​ទូរស័ព្ទដៃនៅ​ខាង​លើ​)។

ឆ្លើយ​តប​ទៅ​និង​ការ​ស្នើ​សុំ​របស់​លោក​ ឈាងវុន ដែល​សុំ​អោយ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ដក​អត្ត​បទ​ទាំង​ស្រុក​ពី​គេ​ហទំ​ព័ត៌កម្ពុជា​សុវណ្ណភូមិ​នោះ លោក​ផ្លុងរ៉េត ចាង​ហ្វាងសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះថា ˝បើ​យោងច្បាប់​របស់​អ្នក​សារព័ត៌មាន​ ខ្ញុំ​បាន​បក​ស្រាយ​បំ​ភ្លឺជូន​លោក ឈាងវុន ពីរលើក​​​ទៅ​តាម​សំ​ណើរ​របស់​លោកឈាង​វុន​​រួច​ហើយ ព្រោះ​ការ​បក​ស្រាយ​បំ​ភ្លឺ​គឺ​មិន​មែន​ដក​អត្តបទ​ទាំងស្រុង​ពី​គេហទំ​ព័រ​នោះ​ទេ។ ខ្ញុំ​ក៏មិន​មាន​ការ​ព្រួយ​បារម្មណ៍ចំ​ពោះ​ការ​គំរាម​គំហែង​ប្តឹង​ពី​លោក​ឈាង​វុន​នោះដែរ ព្រោះ​អត្ត​បទ​ដែល​ខ្ញុំ​យក​មក​ចុះ​ផ្សាយ​គឺ​ខ្ញុំ​បាន​សរសេរថា ប្រភព​ពី​ ខ្មែរ​សុវណ្ណភូមិ ឬសុវណ្ណភូមិខ្មែរ ដែល​ជាប្រភព​ដើមដែល​បាន​បង្ហោះលើ​បណ្តាយ​សង្គមរបស់​ សុវណ្ណភូមិ​ខ្មែរ។ ប៉ុន្តែបើ​យើង​យក​មនោសញ្ចេតនារវាង​ខ្មែរ​និង​ខ្មែរ​ដូច​គ្នារស់​នៅ​លើ​ទឹក​ដី​សុណ្ណភូមិ​ដូច​គ្នា ហើយ​លោក​ឈាង​វុន​បាន​ទូរស័ព្ទ​កម​ខ្ញុំ​ដោយ​ប្រើ​ពាក្យ​សម្តី​ពិរោះពិសារ​ ហាក់មាន​ការ​ស្និត​ស្នាលដូច​ពូជាមួយ​ក្មួយ​ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា និង​លុប​អត្តបទទាំង​ស្រុង​ពី​គេ​ហទំ​ព័រ​សារព័ត៌មាន​ កម្ពុជាសុវណ្ណភូមិ ដែល​មាន​ចំ​ណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រ​វត្តិ​រូប​សង្ខេប​របស់​លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

​លោក ផ្លុងរ៉េត ​បន្ថែមថា ˝បើ​ខ្ញុំ​ទុក​អត្ត​បទ​មួយនេះ​នៅ​លើ​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏មិន​បាន​ចំ​នេញ​លុយ​១ម៉ឺន​ដុល្លារ​នោះទេ ហើយ​បើ​ខ្ញុំ​ដក​ចេញ​ពី​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏ខ្ញុំ​មិន​ខាតលុយ​​១​​ម៉ឺន​ដុល្លារនោះដែរ ហើយ​វា​ថែម​ទាំង​ធ្វើ​អោយ​លោក​ឈាង​វុន​សប្បាយ​ចិត្តលែង​ប៉ះ​ពាល់ផ្លូវ​អារម្មណ៍​របស់​លោក​ទៀតផង ម្យ៉ាង​ទៀត​វា​អាច​បង្កើន​មិត្តភាព​រវាង​ពូវុន​និង​ខ្ញុំ​ផងដែរ˝៕ ដោយ​៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1857ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1585ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1712ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1409ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1761ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1656ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1518ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1788ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1689ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1579ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4243នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32802នាក់
ខែនេះ    180430នាក់
ឆ្នាំនេះ   3763090នាក់
សរុប   53123016នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:45