បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 06:53 នាទី ចំនួនអានៈ 1649

រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ អ្នក​តាម​ដាន​សង្គម​គេ​សង្កេត​ឃើញ​ថា ប្រ​ព័ន្ធ​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​ហាក់​ក្រឡាប់​ចាក់​ប្រែប្រួស​មិន​ទៀត​ សប្រែទៅ​ជា​ខ្មៅ ខ្មៅ​ប្រែទៅ​ជាស ខុស​ទៅ​ជាត្រូវ​ ត្រូវ​ទៅ​ជាខុស តែ​បើ​ខុស​ដូច​គ្នា​វិញ បែ​ជាមាន​អ្នក​ជាប់​គុគ និង​អ្នក​រួច​ខ្លួន ដែល​ជាហេតុ​ធ្វើ​អោយ​រាស្ត្រ​ខ្មែរ​មាន​ការ​ខក​ចិត្ត​ហើយ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រ​ព័ន្ធច្បាប់​នាសម័យ​នេះ។

បើ​យើង​ក្រឡេក​​មើល​ចំនុច​១ក្នុង​ចំ​ណោម​ចំ​នុច​ជាច្រើន​របស់​ប្រ​ព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នោះ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា គឺ​មាន​ភាព​អយុត្តិធម៌ដែល​នឹក​ស្មាន​មិន​ដល់​ទាល់​តែសោះ ដូច​ជាករណី​វិវាទរ​​វាង​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ និង​អ្នក​កាសែត​ជាដើម។

បើ​យោង​តាម​សម្តី​របស់នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃម្នាក់​នៅ​ខេត្តសៀមរាប លោក​​បាន​អោយ​ដឹង​ថា ឈើ​ក្រញូង​ជា​​ប្រ​ភេទ​ឈើ​ប្រណិត​ហើយ​កម្រ ត្រូវ​បាន​រដ្ឋ​ហាម​ឃាត់ មិន​អោយ​កាប់​ឬដឹក​ជញ្ជូន​នោះទេ បើ​យោង​តាម​ច្បាប់​នៅ​កម្ពុជា ហើយ​អ្នក​កាប់​បំ​ផ្លាញ​ឈើ​ក្រញូង​ ឬ​អ្នក​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ត្រូវ​ជាប់​ទោស​ឧក្រិដ្ឋ អាច​ដាក់​ព័ន្ធ​នាគារ​ចាប់​ពី ​៣-៥ឆ្នាំ មិន​អាច​ពិន័យ​ជា​ប្រាក់​អោយ​ជន​ល្មើ​ស​រួច​ខ្លួននៅ​ក្រៅ​សំណាញ់ច្បាប់​​បាន​ឡើយ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃទី​១១ ខែគុម្ភៈ ឆ្នាំ២០១៦ អ្នក​កាសែត​៤រូប​ត្រូវ​បាន​សមត្ថកិច្ច​នៅ ​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ​ឃាត់​ខ្លួន ហើយ​បាន​​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​កំហែង​យក (ជំរិត​ទាប្រាក់) បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ថត​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ និង​កន្លែង​ស្តុកឈើ​​ក្រញូងមួយ​កន្លែង​ស្ថិត​​នៅ​ក្នុង​ភូមិ​ទ្រនប់ថ្មី ឃុំ​ទ្រនប់​ថ្មី ស្រុក​ត្រពាំង​ប្រាសាទ ហើយ​អ្នក​កាសែត​ខាង​លើ​បាន​ទទួល​ប្រាក់​បន្តិច​បន្ទួច​ជា​ថ្នូរមិន​ហៅ​សមត្ថកិច្ច​ ឬមន្ត្រី​ជំនាញ​ទៅ​ចាប់​ឈើ​ក្រញូង​ខាង​លើ ទៅ​តាម​​​សំ​ណើរ​ និង​ការ​អង្វ​របស់​ម្ចាស់​ឈើ​ នេះ​បើ​យោង​តាម​ចម្លើង​របស់​អ្នក​កាសែត​មួយរូប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ។

សមត្ថ​កិច្ច​បាន​អោយ​ដឹងថា ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដែល​បាន​ប្តឹង​អ្នក​កាសែត​ពី​បទ ​កំហែង​យក​ ខាង​លើ​មាន​ឈ្មោះថា នូវ សាន ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​កន្លែង​ស្តុក​ឈើ​ក្រញូង​ខាងលើ​ បាន​ចោទថា អ្នក​កាសែត ទាំង​នេះ​បាន​ទៅ​ទា​ប្រាក់​របស់​ពួក​គេ​ចំនួន​ជាង​២លានរៀល ជា​ថ្នូរ​និង​ការ​បិទបាំង​ព័ត៌មាន​មិន​អោយ​បែក​ធ្លាយ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ឈើ​ក្រញូង​ដែល​មាន​ចំនួន​​ ២,៥តោន (ពីរតោន​កន្លះ​) ខាង​លើ​ មិន​មែន​របស់​ដើម​បណ្តឹង​ឈ្មោះ នូវ​សាន តែ​ម្នាក់​ឯង​នោះទេ គឺ​មាន​មេធំនៅ​ពី​ក្រោយ​ខ្នង​ម្នាក់ទៀត​ឈ្មោះលោក រ៉ា។ ប្រភព​បាន​បង្ហើប​បន្ថែម​ថា ឈ្មួញ​២រូប​ដែល​ប្តឹង​អ្នក​កាសែត​ខាង​លើ​នេះ​គេ​មាន​ខ្នង​មាន​ខ្សែ ជាអ្នក​នៅ​ធ្វើ​ការ​ក្បែរលោក ស-ថាវី ចៅ​ហ្វាយ​ខេត្តឧត្តរ​មាន​ជ័យ​ទៀត​ផង​ ហើយ​ពួក​គេ​បាន​រៀប​ចំ​អន្ទាក់​ទុក​ជា​ស្រេច​សម្រាប់​អ្នក​កាសែត​ណាដែល​​ទៅ​រំ​ខាន​ការ​រក​ស៊ី​របស់​ពួកគេ​។​

អ្វី​ដែល​ធ្វើ​អោយ​ប្រ​ជា​ពលរដ្ឋ មន្ត្រី​រាជការមួយចំ​នួន និង​អ្នក​តាម​ដាន​សង្គម​មាន​ការ​ងឿង​ឆ្ងល់នោះគឺ ហេតុអ្វី​សមត្ថកិច្ច ចាប់​តែ​អ្នក​កាសែត ដែល​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ តែ​អ្នក​ដឹក​ឈើ​ក្រញូង​ ឬម្ចាស់​ឈើ​ក្រញូង​ ដែល​ច្បាប់​បាន​កំណត់​ថា មាន​ទោស​ឧក្រិដ្ឋ បែ​ជា​ដោះ​លែង​អោយ​មាន​សេរី​ភាព​ទៅវិញ? ហើយ​ខាង​តុលាការ​ទៀត​សោធន៍ សម្រេច​ឃុំ​ខ្លួន​អ្នក​ទទួល​សំ​ណូក បែជា​មិន​ចាប់​អ្នក​សូក ដែល​មាន​ទោស​ដូច​គ្នា​មួយករណី ហើយ​ថែម​ទាំង​មាន​ទោស​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​មួយករណី​ទៀត។

បើ​យោង​តាម​ការ​សង្កេត​មិន​មែន​មាន​តែ​ខេត្ត​ឧត្តរ​មាន​ជ័យ​ប៉ុណ្ណោះទេ ដែល​អ្នក​កាសែត​តែង​តែត្រូវ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ បាញ់​សម្លាប់​ គំរាម​កំហែង បើក​ឡាន​បុកគៀរ ប្តឹង​អោយ​សមត្ថ​កិច្ច​ចាប់​ចង​ដាក់​គុគ​ច្រវ៉ាក់ ជា​ហូរហែរ ហើយ​ក្រុម​ឈ្មួញ​ទាំង​នោះ​តែង​តែ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​តែរហូត។

កាលពីល្ងាច​​ថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ អ្នក​កាសែត​ពីរ​រូប​ម្នាក់​ឈ្មោះ ស៊ីញ-សំលី និង​ម្នាក់​ទៀត​ឈ្មោះ ស-ធុច ត្រូវ​បាន​ចៅ​ក្រម​នៃ​សាលា​ដំ​បូង​ខេត្ត​ឧត្តរមាន​ជ័យ​សម្រេច​ឃុំ​ខ្លួន​ទៅ​តាម​បណ្តឹងរបស់​លោក នូវ-សាន អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរអស់​ជា​ច្រើន​ម៉ោង​​ច្រើន​ថ្ងៃរួច​មក។

ប្រទេស​កម្ពុជា​ ជាប្រទេស​ដែល​កាន់​លិទ្ធិប្រជា​ធិបតេយ្យសេរី​ពហុបក្ស មាន​ព្រះ​មហាក្សត្រ មាន​នាយក​រដ្ឋ​មន្ត្រី មាន​រដ្ឋ​សភា មាន​តុលាការ អាច​និយាយបាន​ថា មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ តែ​អ្វី​ដែល​​ធ្វើ​​អោយរាស្ត្រ​ខ្មែរ​មាន​ការ​​សោក​ស្តាយ​នោះគឺ ខ្វះ​ភាព​យុត្តិធម៌ ខ្វះ​ការ​ពិចារណា​ ខ្វះ​ឧត្តមគតិ ពី​អ្នក​មាន​អំ​ណាច​ ពី​អ្នក​កាន់​ច្បាប់​ ដែល​ជាហេតុ​ធ្វើ​អោយ​រាស្រ្តខ្មែរ​ ខ្វះ​ភាព​កក់​ក្តៅ បាត់​បង់​ជំ​នឿ​ទុក​ចិត្តទៅ​លើ​ថ្នាក់​ដឹក​នាំ និង​អ្នក​កាន់​ច្បាប់​នា​ពេល​បច្ចុប្បន្ន។

ពល​រដ្ឋ​ខ្មែរ​តែង​តែ​សួរ​តៗគ្នាថា តើ​មាន​​ហេតុផល​​អ្វី​ខ្លះ ដែល​ធ្វើ​អោយ​អ្នក​កាន់​ច្បាប់​ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋា​ភិបាល​ អសកម្ម​ក្នុង​ការ​បង្ក្រាប​បទ​ល្មើសព្រៃឈើ ហើយ​មិន​ឃាត់​ខ្លួន​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះ បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មី​ៗនេះ ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​-សែន ស្រែក​ក្តែងៗថា ˝តើ​មន្ត្រី​ក្រោម​ឱវាទរបស់​លោក យក​ភ្នែក​ទៅ​ណាអស់​ ឬមួយអាហ្នឹង​ និង​គេដែរ?˝។

លោក ស៊ីញ-សំលី និង​លោក ស-ធុច បានទូរស័ព្ទ​ពី​មន្ទីរឃុំ​ឃាំង​ខេត្ត​ឧត្តរមាន​ជ័យផ្តាំផ្ញើ​តាម​អ្នក​យក​ព័ត៌មាន​យើង​ថា ​សុំអោយ​លោកព្រះ​រាជអាជ្ញា និង​លោកចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំ​បូង​ ខេត្តឧត្តរ​មាន​ជ័យ​មេត្តាលើក​លែង​ការចោទ​ប្រកាន់ ហើយ​ដោះ​លែង​ពួក​គាត់​អោយ​មាន​សេរី​ភាព​ឡើង​វិញ ព្រោះ​ពួគគាត់​មិន​បាន​ទៅ​ កំហែង​ទាប្រាក់ (ជំរិត​ទាប្រាក់) ដូច​ការ​ចោទ​ប្រកាន់ របស់​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខាង​លើ​​នោះ​ទេ។ លោ ស៊ិញ-សំលី បាន​បន្ថែម​ទៀត​ថា លោក​យក​លុយ​ពី​ឈ្មួញ​បន្តិច​បន្ទួច​នេះ ព្រោះ​តែ​មនោសញ្ចេតនា​រវាង​ខ្មែរ​ និង​ខ្មែរ​ដូច​គ្នា ដែល​ម្ចាស់​ឈើ​សុំ​កុំ​អោយ​រាយ​ការណ៍​ទៅ​ណាទៀត​ ហើយ​សុំ​អោយ​ពូកគាត់​យក​លុយ​ចាក់​សាំង​ឡានធ្វើ​ដំ​ណើរ​ទៅ​មុខ​ទៀតចុះ តែ​អ្វី​ដែល​លោក​សោក​ស្តាយ​ ក្រុម​អ្នក​រក​ស៊ី​ទាំង​នេះ​មិន​គោរព​សម្តី​ អោយ​លុយ​រួច​ បែ​ជា​ប្តី​ទៅ​សមត្ថកិច្ច​អោយ​ចាប់​ពួក​លោក​ទៅវិញ។

ប្រជា​ពលរដ្ឋ​អ្នក​លេង​បណ្តាញសង្គមហ្វេស​ប៊ុគដែល​បាន​អាន​សាច់​រឿង​ខាងលើ​បាន​ និយាយថា តុលាការ​គួរ​តែដោះ​លែង​អ្នក​កាសែត​ទាំង​២រូប​ខាង​លើ​អោយ​មាន​សេរី​ភាព​ឡើង​វិញ និង​ប្រគល់​វង្វាន់​លើក​ទឹក​ចិត្ត ហើយ​ចាត់​ការ​ទៅ​លើ​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខាង​លើ​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​បើ​គ្មាន​អ្នក​កា​សែត​ខាង​លើ​នេះទេ តុលាការ​ក៏មិន​អាច​វែក​មុខ​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខាង​លើ​នេះដែរ។

សូម​ថ្នាក់ដឹក​នាំ​ លោកព្រះរាជអាជ្ញា និង​លោកចៅក្រមសាលាដំ​បូង​ខេត្តឧត្តរមានជ័យ មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​កម្ពុជា ចុច​មើល​វី​ដេអូខាងលើ ហើយ​ធ្វើ​ការ​ពិចារណា​ថា តើ​សកម្ម​ភាព​ក្នុង​ខ្សែអាត់​វី​ដេអូខាងលើ ជា​ការកំហែង​យក (ជំរិតទាប្រាក់) ដែរឬទេ? កុំ​ភ្លេច​ជួចែក​រំលែក (share) បន្ត និង​លាច ឬខាំមិន ដើម្បី​ជា​ការ​ស្ទង់​មតិ ចំ​ពោះ​រឿង​រាវ​ខាង​លើនេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2040ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1664ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1653ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2324ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3933ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1579ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1560ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1415ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1640ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1598ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4641នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    33200នាក់
ខែនេះ    180828នាក់
ឆ្នាំនេះ   3763488នាក់
សរុប   53123414នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:02