ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុមហ៊ុនសំអាតបាតអាងទំនប់វារីអគ្គីសនីសេសានក្រោម២មុនដឹកចេញយកទៅលក់ចែកចាយតាមបណ្តារខេត្តក្រុងនានា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 10:57 នាទី ចំនួនអានៈ 1996

ក្រុម​ហ៊ុន​សំអាត​បាតអាង​ទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២ ដែល​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​មក​ថា ជា​របស់​លោក ឧកញ្ញា គិត-ម៉េត ដែល​ជា​អ្នក​មាន​មហាសាលម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​​ក្រុម​ប្រជាសហគមន៍ក្នុង​ឃុំស្រែគរ​​ឲ្យ​ដឹង​​ថា ​មាន​រថ​យន្ត​បង្កុង​ និង​រថ​យន្ត​​យី​ឌុប​ជា​​ច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ដឹកឈើប្រណិត​ខុស​ច្បាប់​ចេញ​ពីតំបន់ក្រៅបាត​អាង ​ចូល​ទៅក្នុង​តំ​បន់​បាត​អាង​រួច​ទើប​​ដឹក​ចេញ​ពី​តំ​បន់​បាត​អាងយក​​ទៅ​​លក់​ចែក​ចាយ​តាម​​បណ្តា​រ​ខេត្ត​នា​នា​យ៉ាង​រលូន​​​​គ្មាន​សមត្ថកិច្ច​ណាម្នាក់​ហ៊ាន​ក្អកនោះទេ ដែល​នេះ​ជាហេតុ​ធ្វើ​អោយ​ក្រុម​សហគមន៍និង​ពល​រដ្ឋ​មាន​ការ​សង្ស័យថា អាច​មាន​ការ​ពុក​រលួយ​ណាមួយ​រវាង​​ម្ចាស់​ក្រុម​ហ៊ុន​និង​សមត្ថកិច្ច​គ្រប់​គ្រង​នៅ​ទី​នោះ។​

ប្រភពពីប្រជាពលរដ្ឋរស់នៅ​ក្នុង ​ស្រុក​សេ​សាន​​ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងទៀត​​ថា បទល្មើស​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើចេញ​ពី​តំ​បន់​ខាង​ក្រៅ​បាត​អាង​ទំ​នប់​វា​រី​អគ្គិស​នី​សេ​សាន​ក្រោម២ កំពុងកើតឡើង​យ៉ាង​រាល​ដាល​ដោយ​សារ​ក្រុម​ឈ្មួញ ប្រើ​ប្រាស់​អា​ជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន​សំ​អាត​បាត​អាង​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់។

ប្រ​ជា​ស​ហគមន៍​ក្នុង ឃុំស្រែគរ ស្រុកសេសាន បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង​សមត្ថ​កិច្ច ពាក់​ព័ន្ធ​ដទៃទៀត មិន​ត្រួត​ពិនិត្យ​ឈើ​ខុស​ច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញ​ពី​តំ​បន់​ក្រៅ​បាត​អាង​ ចូល​ទៅ​ក្នុង​តំ​បន់​ផ្ទៃ​អាង​ទំនប់ វារីអគ្គិស​នី​សេ​សាន​ក្រោម២​នោះ​ទេ ដោយ​ពល​រដ្ឋ​ចោទ​សួរ​ថា មក​ពី​អំ​ណាច​ និង​ទឹក​ប្រាក់​លោក ឧកញ្ញា គិត-ម៉េង ធំពេកមិន​ហ៊ាន​បង្ក្រាប​ ឬ​មក​ពី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ណាមួយទេដឹង?

សកម្មជន​ព្រៃឈើក្នុង​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាលបានឲ្យ​ដឹងថា ឈើក្នុង​ផ្ទៃ​អាង​ទំ​នប់​វារីអគ្គិស​នី​សេ​សានក្រោម២ដែល​ជា​ក្រុម​ហ៊ុន​របស់​លោកឧកញ្ញា​គិត​ម៉េង​នេះ ​ត្រូ​វបាន​បំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥មក​ម្លេះ ព្រោះក្រុម​​ឈ្មួញ​បាន​ កាប់ ​ដឹកជញ្ជូន ​ធ្វើ​អា​ជីវ​កម្ម ​យ៉ាង​ពេញ​បន្ទុក។ ចំ​ណែកឯ​​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​បច្ចុប្បន្ននេះ ​គឺ​ជា​ឈើ​ដែល​គេ​កាប់​នៅ​ក្រៅ​តំ​បន់​បាត​អាង​ទំ​នប់​វារីអគ្គិស​នីហើយ​​ជ្រក​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន​​សំអាត​បាត​អាង​តែ​ប៉ុណ្ណោះ។

លោក សេង មេការ​ម្នាក់​របស់​លោក​គិត​ម៉េង​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា ជាអ្នក​ចាំ​សម្រប​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​​​ជា​មួយ​សមត្ថកិច្ច​គ្រប់​ជំនាញ​​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេនៅ​ព្រឹក​ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទចូល​និយាយ​បាន​តែ​បី​បួន​ម៉ាត់​ លោក​ឆ្លើយ​ថា ជាប់​រវល់​មេខលមក​ចាំ​លោក​ខល​មក​វិញ រួច​ក៏បាត់​សូន្យ​ឈឹង​។

កម្ពុជា​សុវណ្ណភូមិ​ក៏​មិន​អាច​សុំ​ការ​​សុំ​ការ​បក​ស្រាយ​ពី​លោកឧកញ្ញា គិត​-ម៉េង បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

សម្តេច​ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្លាប់​សួរ​មន្ត្រី​ក្រោម​ឱវាតរបស់​ខ្លួន​ពាក់​ព័ន្ទ​ទៅ​និង​បទ​ល្មលស​ព្រៃឈើ​​ថា ˝តើ​ភ្នែក​ទៅ​ណា​អស់ហើយ ព្រោះ​ឈើ​គេ​ដឹក​នឹង​ឡាន ឬមួយ​អាហ្នឹង​ៗ​គេ​ដែរ?˝ តែ​សំនួរ​របស់​សម្តេច​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ មិន​បាន​មួយ​ចំអិន​កម្ពឹសផង​ មន្ត្រី​ក្រោម​ឱរបស់​សម្តេច​ នាំ​គ្នាលួច​ស៊ី​ក្រោម​តុដដែល។

មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​គួរ​ចាត់​វិធាន​ការ​លើ​ករណី​ខាងលើ​នេះផង កុំចាំ​តែ​សម្តេច​ស្រែក​ទើប​ក្រោក​ពី​ដេកទាំង​មមីង​មមើង​រត់​ឆ្លេឆ្លា​ដូច​មាន់​រក​ពង​នោះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2249ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1713ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1797ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2287ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1610ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1779ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1563ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2227ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1556ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2331ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2414នាក់
ម្សិលមិញ    24694នាក់
សប្ដាហ៍នេះ    96871នាក់
ខែនេះ    27120នាក់
ឆ្នាំនេះ   377233នាក់
សរុប   53976129នាក់
ថ្ងៃទី 02 ខែ 02 ឆ្នាំ 2025 ម៉ោង 06:06