បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយាល័យភូមិបាលក្រុង?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1839

ករណី​អំពើពុករលួយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់ ចោល ដោយ​បាន​បង្កើត​ស្ថាប័ន​បង្ក្រាប​អំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទើប​កាលពីពេល​ថ្មីៗ​នេះដែរ លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​មាន​តួនាទី​ជា​ប្រធាន​ការិយា ល័យ​ភូមិបាល​ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ការិយាល័យ ភូមិបាល​ក្រុង របស់​សា​ម៉ី​ខ្លួន​កាន់កាប់​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក និយម​យ៉ាង​អនាធិបតេយ្យ​ជា​យូរ​ឆ្នាំ​មកហើយ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​ភូមិបាល​ក្រុង​សៀមរាប កំពុង​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​គ្រួសារនិយម បក្ខពួកនិយម​ឱ្យទទួល​ការងារ​ស៊ីសំណូកសូកប៉ាន់​យ៉ាង​ពេញបន្ទុក បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ការិយាល័យ​ភូមិបាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ ពោល​គឺ​លោក សូរ ផ្លា​តុង (​ឈិន​)​ដឹកនាំ​អង្គភាព​តាម​បែប​អគតិ និង​ផ្តាច់ការ ជាពិសេស​តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ទម្លាប់​រហូតមក​មិនតែប៉ុណ្ណោះ លោក​ប្រធាន ឈិន ដ៏​មហិមា​រូបនេះ បាន​បញ្ឈរជើង​បុគ្គលិក​មន្ត្រីក្រោមឱវាទ​ណា​ដែល​មាន​ការទន់ខ្សោយ ឬ​អ្នក​ដែល​បាន តវ៉ា​សួរនាំ​ដេញដោល​នៅបេល​ប្រជុំ​ម្តងៗ ដែល​ជា​មុខសញ្ញា​ឆ្អឹង​ទទឹង​ក​របស់​លោក​ប្រធាន​កត់សម្គាល់​ទុក​មិន​ប្រគល់​ការងារ ជូន​នោះឡើយ ។​

​ប្រភព​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប មិន​ប្រគល់​ការងារ​ជូន មន្ត្រីក្រោមឱវាទ​ណា​ដែល​គាត់​មិន​ពេញចិត្ត​នោះទេ បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ខិតខំ​បំពេញ​ការងារ​តួនាទី​របស់​ខ្លួន​បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ​ដូចជា លោក ឌី ប៊ុន​ហាក់ ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​ជា​មន្ត្រី​ស្លូតត្រង់​តស៊ូ​បំរើ​ការងារ​ជូន​ប្រជាជន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់​បច្ចុប្បន្ន​នេះ​ក៏ លោក សូរ ផ្លា​តុង (​ឈិន​)​បាន ប្រើ​សំដី​អសុរោះ​ប្រមាថកាតទាន​សព្វបែបយ៉ាង និង​បញ្ឈរជើង​ដោយ​គ្មាន​ប្រគល់​ការងារ​ឱ្យធ្វើ​ទាល់តែសោះ ព្រោះតែ​ផល ប្រយោជន៍​របស់​គាត់ និង​បក្ខពួក​ខ្លាច​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ។​

​ប្រភព​បាន​បន្តថា លោក សូរ ផ្លា​តុង (​ឈិន​)​កំពុង​កុងកាច់​ជាមួយ​លោក ឌី ប៊ុន​ហាក់ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព​ជាង​ខ្លួន​គាត់ ព្រោះតែ​មាន​ជំនាញ​សមត្ថភាព​ធ្វើ​ការងារ​បាន​ល្អ​ដែល​ជា​មន្ត្រី​សកម្ម​មាន​បទ ពិសោធន៍​យូរ​ឆ្នាំ​មកហើយ បាន​តស៊ូ​បំរើ​ប្រជាពលរដ្ឋ និង​ការងារ​ចុះ​ជួយ​ពង្រឹង​បក្ស (​គណបក្ស​ប្រជាជន​)​ក្នុង​សង្កាត់ ក្របី​រៀល ក្រុង​សៀមរាប និង​ថ្មីៗ​នេះ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃរ​បស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាត​ឱ្យ​គាត់ (​លោក ឌី ប៊ុន​ហាក់​)​ទៅ​ចុះ​ជួយ​ពង្រឹង​បក្ស​នៅ​ឃុំ​គរ​គី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ឯកឧត្តម ឌី ដារ៉ាវុធ ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​នៅ​ទីនោះ​ទៀតផង ។​

​ទាក់ទិន​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​កំពុង​បែកធ្លាយ​ពេញ​ខេត្ត​សៀមរាប​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​រង់​ចាំ​មើល​ចំណាត់ការ​ថ្នាក់ លើ​ចាត់វិធានការ​បែបណា​ជា​ពិសេស ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ច្បាស់​ជា​ប្រាកដ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​បាន​ឡើយ ។​

​ជាងនេះទៅទៀត អង្គភាព​បង្ក្រាប​ប្រឆាំង​អំពើពុករលួយ​ពិតជា​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​នៅក្នុង ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប​របស់លោក សូរ ផ្លា​តុង (​ឈិន​) ដែល​កំពុង​ល្បីល្បាញ​ដែល​គេ​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពិតប្រាកដ​នោះ នឹង​ត្រូវ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់ ។​

​សារព័ត៌មាន​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​លោក សូរ ផ្លា​តុង បានទេ ខណៈ​ដែល​ភ្នាក់ងារ​ព័ត៌មាន​យើង​ព្យា យាម​សុំ​ជួប​ជា​ច្រើនលើក​ច្រើនសារ​ពុំបាន​សម្រេច តែ​ទោះបីជា​យ៉ាង​ដូច្នេះ​សារព័ត៌មាន​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មីៗ បន្ថែមទៀត ក្នុង​ការផ្សព្វផ្សាយ​នៅ​លេខ​ក្រោយ​ទៀត៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2206ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1827ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1699ដង Apple iPhone 6 official sales kick off in a number of countries   អាន547ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1510ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1705ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន2160ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1697ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1577ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1567ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7862នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73940នាក់
ខែនេះ    821731នាក់
ឆ្នាំនេះ   3566035នាក់
សរុប   57164931នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:27