សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ជាអ្នកផឹកស៊ីបាញ់បោះសេរីផង ហើយថ្នាក់លើមើលមិនឃើញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 2003

លោក សុស​ រុង មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ត្រ​ពាំង​ប្រាសាទ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដ៏ធំ​ម្នាក់​ ប្រ​ចាំ​ខេត្ត​ឧត្តរមានជ័យ​ និង​ជាអ្នក​ចូល​ចិត្ត​ផឹក​ស៊ី​អួត​ក្អេង​ក្អាង បាញ់​បោះ​សេរី​ គ្មាន​កោដ​ខ្លាច​អ្នក​ណា​ទាំង​អស់​នៅ​ប្រទេស​កម្ពុជានេះ មិន​ដឹង​ជា​ខ្នង​ខ្សែ​របស់​ប៉េអឹម​រូប​នេះ​ធំ​ប៉ុណ្ណា​នោះទេ?

ជាក់ស្តែង​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ថ្មីៗ​នេះ ត្រូវ​បាន​ពររដ្ឋ​រាយការមកថា លោក​ សុស រុង កំពុង​តែប្រ​មូលទិញឈើក្រញូង អាជ្រៀក ស្តុកទុក និង​ដឹក​ចេញ​ នៅ​ចំនុចភូមិទឹកជុំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុន​ឃ្លាំងទិញដំឡូង រាងប្រឆិតហាងលក់បាយឈ្មោះ ពើយតារួន២។

អ្នក​កាសែត​មួយ​ក្រុម​នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទខេត្តឧត្តរមានជ័យ បាន​​បង្ហើប​​ប្រាប់ សារព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា កាល​ពី​ថ្ងៃទី២១​ខាងលើ​នេះ ពួក​គាត់​​បាន​ទូរ​ស័ព្ទ​រាយ​ការណ៍ទៅ​លោក​ ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង នៅ​ពេល​ដែល​ពួកគាត់​បាន​ជួប​កន្លែង​ស្តុក​ឈើ​ក្រញូង​របស់​លោក​ប៉េអឹម​សុសរុងទៅ​តាម​ការ​រាយការណ៍​របស់​ពលរដ្ឋ​ តែ​លោក​មេព្រៃ រូប​នេះ​មិន​លើក​ទូរស័ព្ទនោះទេ​ បន្ទាប់​មក​ពួគគាត់​បាន​ទូរស័ព្ទ​ទៅ​​ លោក​ កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញាអម​សាលាដំ​បូង​ខេត្តឧត្តរមានជ័យ តែ​លោក​ក៏​មិន​លើក​ទូរស័ព្ទ​ដែរ ហើយ​ពួកគាត់​បាន​បន្ត​ទូរស័ព្ទ​ទៅ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ផង​ដែរ តែ​ទូរស័ព្ទ​​នៅ​ក្រៅ​តំបន់សេវា។ ក្រុមង​អ្នក​កាសែត​បាន​បន្តទៀតថា ជាជំរើស​ចុង​ក្រោយ​ ​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រាយការណ៍ពី​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាងលើ​នេះ ពេល​នោះ​ឯកឧត្តម​ សាយ​ សំអាល់ បាន​លើក​ទទួល​ទូរស័ព្ទ ហើយ​ប្រាប់​ថា ចាំ​អោយ​កម្លាំង​សមត្ថកិច្ច​គេ​ចុះ​ទៅ​បង្ក្រាប តែ​ចាំ​បាត់ៗ​ជិត​២ម៉ោង​មិន​មាន​សមត្ថកិច្ច​ណាគេ​ចុះ​បង្ក្រាប​នោះ​ទេ តាំង​ពី​ម៉ោង​ប្រហែល​៤ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៦ល្ងាច​ថ្ងៃលិច​ទៅ​ហើយ ចំណែក​ឯ ក្រុម​បក្ស​ពួក​របស់​លោក​ សុស រុង​ បានញាប់​ដៃ​ញាប់​ជើង​ ​លើ​ក​ឈើ​ក្រញូង​មួយ​ចំ​នួនធំ​ដាក់​លើ​រថ​យន្ត​ឡិច​ស៊ីសពណ៍ស្ករ ពាក់​ស្លាកលេខភ្នំពេញ 2E-9370 បើក​ចេញទៅ​បាត់។ ក្រុម​អ្នក​កាសែត​បាន​បន្ថែម​ថា ពួកគាត់​មាន​ការ​អង្ឃឹម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ របស់​រដ្ឋាភិបាលយ៉ាង​ខ្លាំង​ ហើយ​បាន​នាំគ្នា​បើក​ឡាន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​កខាង​លើនោះ ទាំង​ទឹក​មុខក្រៀម​ក្រំ ព្រោះ​មេឃ​ងងឹត​ទៅហើយ មិន​ហ៊ាន​នៅ​យាម​ឈើ​ក្រញូង​នៅ​ក្នុង​ព្រៃនោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ ម្យ៉ាង​ទៀត​ថៅកែ​ឈើ​ក្រញូង​ឈ្មោះ សុស រុង​ ពូកែ​ខាង​បាញ់​បោះ​ស្រាប់​ផង។

សូមរំលឹកផងដែរថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទីយប់ ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត់​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។

បើតាម​សេចក្តីរាយកាណ៍ពី​អ្នក​កាសែត​នៅ​ស្រុក​អន្លង់វែងវិញ កាលពី​លោក​ សុស​ រុង​ ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី​នៅ​កណ្តាល​យប់​នោះ ត្រូវ​បាន​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្តឧត្តរមានជ័យ ឯកឧត្តម ពុធ សារ៉ាន់ ហៅ​យក​ទៅ​បញ្ឍរជើង​បានមិន​ដល់​មួយខែផង​ ក៏​បាន​ប្រលែង​អោយ​មកកាន់​តំ​ណែង​ដើម​វិញ​ជា​នាយ​រង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដដែល។

ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ បទ​ល្មើស​ព្រៃ​ឈើ​កើត​ពេញ​បន្ទុក​ជា​ពិសេសបទ​ល្មើស​ឈើ​ក្រញូង ហើយ​គេ​សង្កេត​ឃើញ​ថា អ្នក​រក​ស៊ី​មិន​មែន​ជា​រាស្ត្រ​ធម្មតានោះទេ សុទ្ធ​តែ​កម្លាំង​ប្រដាប់​អាវុធ នេះ​ជា​ហេតុ​ធ្វើ​អោយ​រាស្ត្រ​សង្ស័យថា ប្រហែល​ជា​ឯកឧត្តម ស ថាវី បានទទួល​លាភ​សក្ការហើយ​មើល​ទៅ​ បាន​ជា​មិន​មាន​ការបង្ក្រាប​ក្រុម​អ្នក​រក​ស៊ី​ក្បត់​ជាតិ​ទាំអ​នេះ?

ពល​រដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​ ស្នើរសុំ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ្យ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស មេត្តាចាត់​ការ​មន្ត្រី​ក្រោម​ឱវាទ ដែល​យក​ស្បែក​របស់​ខ្លួន​ទៅ​រក​ស៊ី​ខុស​ច្បាប់​ និង​បាញ់​បោះ​សេរី ឈ្មោះ សុស រុង​ ខាង​លើនេះផង កុំ​អោយ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ មាន​ការ​អស់​សង្ឃឹម ព្រោះ​សម្តេច​បាន​ប្រគល់​ទួនាទី​អោយ​ឯកឧត្តម​ទទួល​បន្ទុក​បង្ក្រាប​បទ​លើ្មស​ព្រៃ​ឈើ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1489ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1910ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1587ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1756ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1805ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2792ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1775ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1605ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2657ដង អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!   អាន2215ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11189នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77267នាក់
ខែនេះ    825058នាក់
ឆ្នាំនេះ   3569362នាក់
សរុប   57168258នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:34