ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 11:40 នាទី ចំនួនអានៈ 2534

ប៉ូលីស​ចរាចរណ៍ម្នាក់​យក​ដំបងសំរាប់ធ្វើ​ចរាចរណ៍ វាយអ្នករត់​ម៉ូតូឌុប​ម្នាក់​ បែកមុខ​ខ្ទេច នៅ​​ចំនុច​ផ្លូវ​៦០​ម៉ែត្រ ក្បែរស្ពាន​នាគ បណ្តាល​អោយ​មាន​ការ​ភ្ញាក់​កផ្អើល​ដល់​ប្រ​ជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នេះ និង​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន កាលពីល្ងាច​ម៉ោង​ប្រហែល​០៤ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ។

ប្រភព​ច្បាស់​ការ​បាន​រាយ​ការណ៍មក​អង្គភាព កម្ពុជាសុវណ្ណភូមិ នៅ​ពេល​កំពុង​កើត​ហេតុថា បុរស់​អ្នក​រត់ម៉ូឌុប​ម្នាក់​កពុង​ដឹក​ម៉ូយម្នាក់​ឆ្លងកាត់​តាម​ដង​ផ្លូវ​៦០ម៉ែត្រក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​ពើបប្រទះ​ឃើញ​ប៉ូលីស​ចរាចរណ៍​ កំពុង​ឈរចាំផាកពិន័យអ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ក៏​ម៉ូ​តូ​ឌុប​រូប​នេះ​បាន​ជិះ​ម៉ូ​តូគេចចុះគេចឡើង ព្រោះភ្ញៀវ​ដែល​ជិះ​ខាង​ក្រោយ​មិនមាន​ពាក់​មួក​សុវត្ថិភាព​ទេ តែ​អ្នក​ម៉ូតូឌុប​ មាន​ពាក់​មួក​សុវត្ថិ​​ភាពហើយ។ ប្រភព​បន្តថា អ្នក​រត់ម៉ូតូឌុប​ប្រហែលគិតថា ​គេច​មិន​រួច​ពីប៉ូសីល ក៏ទំលាក់ភ្ញៀវ​អោយ​ចុះ​ទៅ​​ជិះម៉ូតូផ្សេង ហើយ​ខ្លួន​ជិះតែម្នាក់​ឯង តែ​ក៏នៅ​ត្រូវ​បាន​ក្រុមប៉ូលីស​ចរាចរណ៍ ស្ទាក់​ចាប់​បាន ហើយ​យក​ដំបងជ័រ​ដែល​ធ្វើ​សញ្ញាចរាចរណ៍ វាយអ្នករត់ម៉ូតូ​ឌុប​រូប​នេះបែក​ចង្កា​ជិតមួយចង្អុលដៃ បែក​ទាំង​ដំបង​ជ័រ​នោះខ្ទេច​ទៀត​ផង។ ប្រភព​បាន​បន្ថែមថា ក្រោយ​មក​ដោយ​សារ​មាន​ប្រជាពលរដ្ឋ​ឈរមើល​ច្រើន ហើយ​បានថត​រូប​ហេតុការណ៍​ខាង​លើ​នេះជាច្រើន​ ទើប​ធ្វើ​អោយ​ខាង​ប៉ូលីស​ដកថយ ហើយខាង​ជនរងគ្រោះត្រូវ​បាន​សាច់​ញាតិបញ្ជូន​ទៅ​សង្គ្រោះនៅ​ឯមន្ទីរ​ពេទ្យ​ខេត្តសៀមរាប (ពេទ្យធំ)។

ប្រភពី​ពល​រដ្ឋ​ម្នាក់​ផ្សេងទៀត ដែល​បាន​តាម​ដាន​ហេតុការណ៍ខាង​លើ ហើយ​​បាន​ទៅ​ឃ្លាំ​មើល​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​អោយ​ដឹង​ថា នៅ​ពេល​ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូទពេទ្យ​ដេរមុខ​របួស គាត់​បាន​សង្កេតឃើញ​​មាន​ថ្នាក់លើ​របស់​ប៉ូលីស​ចរាចរណ៍​ទៅដល់​ទីនោះ​ផង​ដែរ តែគាត់​ពុំ​ដឹងថា ទៅ​តាម​ចាប់​អ្នក​រត់​ម៉ូតូឌុប​រងគ្រោះនោះ ឬទៅបង់​លុយ​បំបិតមាត់​នោះទេ។

លោក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ស្នង​ការដ្ឋាន​ខេត្តសៀមរាប បាន​ប្រាប់​ កម្ពុជាសុវណ្ណភូមិ តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧​នេះថា លោក​រវល់​ជាប់ទៅ​ក្រុង​ភ្នំ​ពេញ​មិន​បាន​នៅ​ខេត្តសៀមរាប​ទេ តែ​ម្សិល​មិញ​កូន​ចៅ​របស់​លោក​បានរាយការណ៍ជូនលោកថា បន្ទាប់​ពី​កើត​ហេតុ​ ខាងប៉ូលីស​ចរាចរណ៍​ បានទៅ​បញ្ចប់​រឿង​ជាមួយជនរងគ្រោះរូច​រាល់ហើយ តែបើ​ចង់​ដឹង​អោយ​កាន់​តែ​ច្បាស់​​សូម​ទាក់​ទង​ទៅ​នាយ​រង​ការិយាល័យរបស់​លោក​ទៅ​។

លោក ឡែម សុវណ្ណ នាយរង​ការិយាល័យចរាចរណ៍ផ្លូវ​គោគ បានបដិសេធន៍​តាមទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​នេះ​ថា  ខាង​ប៉ូលីសចរាចរណ៍មិន​បានវៃជន​រងគ្រោះ​នោះ​ទេ ហើយ​​លោក​បាន​បកស្រាយថា បន្ទាប់​ពី​អ្នក​រត់ម៉ូតូឌុប​រូប​នោះបាន​ទំលាក់​ម៉ូយចុះ ក៏ជិះ​ម៉ូតូ​ធ្វើជា​ទៅ​ទិញ​បារីជក់ នៅ​ក្បែរផ្លូវ​៦០ម៉ែត្រ​ក្បែរកន្លែង​កើត​ហេតុ​ ខ​ណៈ​នោះ​ប៉ូលីសចរាចរណ៍បានតាមទៅដល់ ហើយ​​សុំ​ដក​សោម៉ូតូ និង​ប្រាប់​ទៅ​អ្នក​រត់​ម៉ូតូឌុប​ ថា សុំ​អោយ​ធ្វើ​ការ​សហការណ៍ ដោយ​អោយ​ទៅ​យក​ប័ណ្ណពិន័យ តែ​អ្នក​រត់​ម៉ូតូឌុប​រូប​នេះបាន​ដក​សោម៉ូតូ​មួយផ្សេង​ទៀត​ចេញ​ពី​ហោប៉ៅ ចាក់​បើក​ម៉ូតូរត់​យ៉ាង​លឿន ឃើញ​ដូច្នេះខាង​ប៉ូលីស​បាន​យក​ដំ​បង​ជ័រ​ទៅ​រាំងផ្លូវ ​ក៏ត្រូវ​ចង្កាអ្នក​រត់​ម៉ូតូឌុបបែក​ប្រហែល​៤-៥ថ្នេរតែប៉ុណ្ណោះ។ លោក ឡែម សុវណ្ណ បាន​បន្ថែមថា ខាង​ប៉ូលីស​បាន​ប្រមានលោក សុង ប៊ុនហេង ឋានៈព្រិនបាលឯក ជាលាយលក្ខណ៍អក្សរ ហើយ​បាន​ទៅ​ចចារ​ជាមួយជនរងគ្រោះ និង​សាច់​ញាតិ​បង់​លុយ​សំណង​បញ្ចប់​រឿង​ចប់​សពគ្រប់​តាំង​ពី​ល្ងាចរួច​រាល់អស់​ហើយ​មិន​មាន​រឿង​ហេតុបន្តទៀតទេ។

ខាង​សាច់​ញាតិជនរងគ្រោះ​បាន​ប្រាប់​តាម​ទូរស័ព្ទថា ប៉ូលីសចរាចរណ៍ឈ្មោះ សុង ប៊ុនហេង បាន​វាយ​ប្អូន​របស់លោក មិន​មែន​ដាក់​ដំបង​ឃាត់​ម៉ូតូប៉ះត្រូវ​ចង្កាដូចការ​បក​ស្រាយ​របស់​លោក ឡែម សុវណ្ណ នោះទេ តែ​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ខាង​មេរបស់​គាត់​បាន​អោយ​លោក​ប៉ូលីស​ដែល​បង្ករហេតុខាង​លើ​នេះ មកសុំ​ទោសជនរងគ្រោះ ហើយ​បាន​បង់​លុយ​៥រយ​ដុល្លារអាមេរីកកាំង ដើម្បី​បញ្ចប់​រឿង​តាំងតែ​ពី​ល្ងាច​ថ្ងៃ​ទី​០៩​ម្សិល​​មិញ​មកម្លេះ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូល​រួម​គោរពច្បាប់​ចរាចរណ៍អោយ​បាន​ខ្ជាប់​ខ្ជួនជាសវៀងបង្ករគ្រោះថ្នាក់​ចរាចរណ៍ដល់​ខ្លួនឯង និង​អ្នកដ៏ទៃ ហើយ​សូម​អស់​លោក​សមត្ថកិច្ចមេត្តាគោរពច្បាប់​អោយ​បាន​ត្រឹម​ត្រូវ ជាសវៀង​ការបង្ករហឹង្សាទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​កំហឹង​បុគ្គល។ ហើយក្នុង​នាយ​យើង​ជា​ពលរដ្ឋ​ខ្មែរ​ សង្ឃឹមថា លោក ជឹម សុវណ្ណ នាយការិយាល័យប៉ូលីសចរាចរណ៍ និង​លោក ឡែម សុវណ្ណ នាយ​រង​កា​រិ​យាល័យ​ចរាចរណ៍ផ្លូវ​គោគ នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប និង​ អប់រំបន្ថែមដល់មន្ត្រីចរាចរណ៍ ក្មេងៗ ថ្មីៗក្រោមឱវាទ អោយ​ចេះស្រលាញ់ប្រជារាស្ត្រដូចជាបង​ប្អូនសាច់ញាតិរបស់ខ្លួន កុំខុសដៃយកដៃ ខុសជើង​យកជើង ហើយ​សូម​កុំគិត​ទៅ​លើ​លុយ​ផាកពិន័យ​ជាធំពេក គិត​ពីអាយុជីវិត និង​សុវត្ថិ​ភាព​ប្រជា​រាស្ត្រជាចំបង​នោះទើប​ជាការ​ប្រសើរ ព្រោះបើ​ធ្វើ​តាម​កំហឹង​​វាអាច​ខាត​បង់​ទាំង​សង​ខាង​ដូច​ករ​ណី​ខាង​លើ​៕​ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2103ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1874ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1733ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1920ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1735ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1755ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1756ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1815ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1595ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1928ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9850នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75928នាក់
ខែនេះ    823719នាក់
ឆ្នាំនេះ   3568023នាក់
សរុប   57166919នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:56