លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្រក្តៅក្រហាយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 12:50 នាទី ចំនួនអានៈ 1709

លោក អ៊ុយទុយ មេភូមិ​កន្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កំពុង​សាងសង់​ផ្ទះរំលោភ​យក​ដី​ផ្លូវ​​៦ម៉ែត្រ នៅ​ចំនុច​ភូមិ​កន្ត្រក ដោយ​អាង​មានលុយច្រើន​ និង​អំណាច​ ធ្វើ​អោយ​រាស្ត្រី​ប្រើ​ប្រាស​ផ្លូវ​នេះ​ជិត​១០គ្រួសារកើត​ទុក្ខ​មិន​សុខ​ចិត្ត។

លោក ស៊ិនណារិទ្ធិ គ្រួសារមួយក្នុង​ចំណោមពលរដ្ឋ​ជិត​១០គ្រួសារ បានប្រាប់​កម្ពុជាសុវណ្ណភូមិថា ក្នុងនាមលោក​ជាប្រជាពលរដ្ឋ​ខ្មែរ ​សុំរស់រានមានជីវិតដោយ​ស្រប​ច្បាប់ ហើយ​ក៏មិន​អាចទទួលយកបាន​ទេ ​នូវ​ទង្វើ​រំលោភបំពានដោយ​ប្រការ​ណាមួយ ពីនរណា​ម្នាក់ ហើយ​លោកន្តថា លោកមេភូមិ​ អ៊ុយទុយ រូប​នេះ​ហាក់​អា​ង​អំណាច​ និង​ទឹក​ប្រាក់​ ចូល​ចិត្តធ្វើ​អ្វីៗ​ដោយ​ដើរខ្សែលើ​ រំលោភ​បំពាន​ផ្លូវ​ច្បាប់ រំលោភ​បំពាន​សិទ្ធ​លំនៅ​ដ្ឋាន ផ្លូវ​ថ្នល់​សាធារណៈជាដើម។ លោករិទ្ធបាន​ប្រាប់ទៀតថា កន្លងមក​លោកអ៊ុយទុយ​បាន​ធ្វើ​ផ្ទះជាប់​និង​ព្រំដីផ្លូវ​ដោយ​មិន​មានទុក​គំលាតនោះទេ ហើយរយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ លោក ​អ៊ុយទុយ កំពុង​តែសាងសង់​សំយ៉ាប​ដែកមានកឥដ្ឋ​ស៊ីម៉ង់ផង ដែល​រំលោភចូល​ដី​ផ្លូវ​៦ម៉ែត្រ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្តបានចេញ​អោយ​។ លោករិទ្ធបន្ថែមថា ដី​៦ម៉ែត្រ​នេះ​ជាដី​ផ្លូវ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្ត ដែល​ទុក​សំ​រាប់​អោយ​ប្រជា​ពលរដ្ឋ​ជិត​១០​គ្រួសារចេញ​ចូ​ល តែបើ​អាជ្ញាធរដែនដី និង​សមត្ថិកិច្ចជំនាញ​ មិន​ឆាប់​ចាត់​ការ​តាមផ្លូវ​ច្បាប់​ទេនោះ ផ្លូវ​នេះអាច​ត្រូវ​បាន​បិទ ឬបិទមួយចំហៀង​ជាក់​ជាមិន​ខាន។ លោករិទ្ធ​តំណាង​អោយ​ពលរដ្ឋ​រស់​នៅ​ប្រើ​ប្រាស​ផ្លូវ​នេះ សូម​អោយ​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះទប់ស្កាត់​ការ​សាង​សង​ផ្ទះលើ​ដី​ផ្លូវ​របស់​លោក អ៊៊ុយទុយ​ មេភូមិ​កន្ត្រក​នេះជាបន្ទាន់​ផង។

លោក ស៊ាហាវ ចៅ​សង្កាត់​ស្វាយ​ដង្គំទើប​ឡើង​កាន់​តំណែង បាន​ប្រាប់​តាមទូរស័ព្ទថា ព្រឹ​នេះលោករវល់​តែ​ជាប់​ប្រជុំនៅ​សាលាខេត្ត ហើយ​ថ្ងៃក៏ត្រូវ​ប្រជុំទៀត តែ​ទោះជារវល់​​យ៉ាង​ណាលោក​ថា ចាំ​អោយតំណាង​​ពលរដ្ឋ​ដែល​ប្រើ​ប្រាស​ផ្លូវ​ខាង​លើ​នេះ ឆ្លៀត​ទៅ​ជួប​លោកនៅ​សាលាសង្កាត់ នៅ​ម៉ោង​២រសៀល​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ។ លោកមេឃុំបានប្រាប់​បន្ថែមថា លោកបានជិះរថយន្តទៅឆាប​មើល​រួច​ហើយ ឃើញថា ការសាង​សង់សំយ៉ាប​ផ្ទះរបស់​លោក អ៊ុយទុយ ខាង​លើនេះពិត​ជាចូល​ដីផ្លូវ​ច្រើន​មែន ហើយ​លោក​និង​ព្យាយាម​ដោះស្រាយ​បញ្ហានេះក្រៅ​ប្រពន្ធតុលាការ​ជាជំហ៊ាន​ដំបូងក្នុង​នាម​លោក​ជាចៅ​សង្កាត់​ជាម៉ែឪ​របស់​ពលរដ្ឋ​ក្នុង​សង្កាត់របស់​លោក​។ លោក ស៊ាហាវ បាន​បញ្ជាក់​បន្ថែមថា លោក អ៊ុយទុយ បានផ្ទេរតំណែងជាមេភូមិ​អោយ​ទៅ​លោក រស់ ប៊ុនវ័ន ដែល​ជាកូនចៅ​ បន្ទាប់​ពី​ឃុំសង្កាត់ ធ្លាក់ឆ្នោតនៅ​ដើម​ឆ្នាំ២០១៧នេះមកម្លេះ។

លោក រស់​ ប៊ុនវ័ន មេភូមិ​កន្ត្រក ដែលទើប​ឡើង​ថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃដដែលនេះថា លោក​បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ​ដែរថា លោកអ៊ុយទុយ បាន​ធ្វើ​សំយ៉ាប​ផ្ទះលើ​ដីផ្លូវ​ តែ​លោក​ពុំ​ទាន់​បាន​ទៅ​មើល​ទេ ព្រោះ​ព្រឹក​មិញ​នេះ​ជាប់​ទៅ​កម្មវិធីនៅ​សាលារៀន​ក្នុង​ភូមិ តែ​លោក​បាន​សន្យាថា និង​ទៅ​ជួយ​ធ្វើ​ការ​សម្រប​សម្រួលក្នុង​សាច់​រឿង​ខាងលើនេះ។

កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​បក​ស្រាយ​ពីលោក អ៊ុយទុយ អតីតមេភូមិ​កន្ត្រ ដែល​តែងតែធ្វើ​បាប​រាស្ត្រី បំផ្លាញសន្លឹង​ឆ្នោតគណបក្ស​ប្រជាជនរូប​នេះបានទេ នៅ​ព្រឹក​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទ​ចូល​ ត្រូវ​បាន​ភរិយា​របស់​លោកលើក​ជំនួស ហើយ​ប្រាប់​ថា ប្តីរបស់​គាត់​ទៅ​ធ្វើ​ឡាន មិន​បាន​ប្រើ​ទូរស័ព្ទនោះទេ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​កន្ត្រក និង​ជាពិសេស​អ្នក​ប្រើ​ប្រាស​ផ្លូវ​៦ម៉ែត្រ​ខាង​លើ​នេះ បាន​បង្ហើប​ប្រាប់​ថា អ៊ុយទុយ ជាអ្នកមាន​ស្រុក​ស្រែ អាង​តែ​អំណាច​ជាមេភូមិ​ និង​ទឹក​ប្រាក់​ ធ្វើ​អ្វី​មិន​ដែល​ចេះ​កោដ​ក្រែង រអែង​ផ្លូវ​ច្បាប់​នោះទេ។ ធ្វើ​ផ្ទះលើ​ដីផ្លូវ​ហើយ បែរជាដេញឈ្លោះប្រកែក ជាមួយ​អ្នក​ភូមិ​ផង​របង​ជាមួយ ឡើង​តឹង​សរសៃក អួត​ក្អេងក្អាងត្រដាងស្លាបថា ខេត្តសៀមរាប​នេះ បើ​មានអ្នក​ហ៊ាន​មក​រើ​សំយ៉ាប​ផ្ទះរបស់​គាត់​ គាត់​ហ៊ាន​កោត្រងោល ព្រោះ​លោក​ធ្វើ​មេភូមិ​យូរឆ្នាំតាំង​ពី​ជាប់​ឆ្នោត​រហូត​ដល់​ធ្លាក់​ឆ្នោត សន្សំបានខ្សែ​បាន​ខ្នង​ច្រើន​ណាស់ ហើយ​ក៏មិន​ខ្វះលុយ​តតាំងជាមួយប្រើ​ប្រាសផ្លូវ​នេះដែរ។ល។

ជាចុងក្រោយ​ពលរដ្ឋ​ដែល​ប្រើប្រាសផ្លូវ​៦ម៉ែត្រ​ខាង​លើនេះ សូម​សំនូមពរទៅ​លោក​មេភូមិ មេឃុំ ខាង​សូរិយោដី សាលាក្រុងសៀមរាប មេត្តា​ជួយទប់​ស្កាត់​ចាត់ការ​ ផ្ទះធ្វើ​លើ​ផ្លូវ​របស់​លោក ដង្ខៅ អ៊ុយទុយ ផង ព្រោះ​ពួកគាត់​គ្មាន​អំណាច​គ្មានខ្សែពួរខ្សែកាប លុយកាក់ ទៅ​តតាំង​ជាមួយអ៊ុយទុយទេ មានតែសង្ឃឹម​ទៅ​លើ​ផ្លូវ​ច្បាប់​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2199ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2844ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1725ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2125ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2175ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1559ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន2153ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1445ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1361ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1754ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7991នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74069នាក់
ខែនេះ    821860នាក់
ឆ្នាំនេះ   3566164នាក់
សរុប   57165060នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:39