សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 01:20 នាទី ចំនួនអានៈ 1816

លោក សាំងហាក់ អាយុប្រហែល​៣២ឆ្នាំ បច្ចុប្បន្នរស់នៅ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ប្រណិត​តាម​រថ​យន្ត​ម៉ាក កាមរី វីហ្គូ នីកសាន់ តាកូម៉ា ដ៏ល្បី​ល្បាញ​ម្នាក់​ជាយូរ​ឆ្នាំណាស់​មក​ហើយ​នោះ ឥឡូវ​ឈាន​ដល់ប្រើ​​រថ​យន្ត​រូរ៉េធំៗ ដឹកឈើ​​ស្ទើរបាក់​ថ្នល់​ ពី​ស្រុក​ស្វាយ​លើ​ចូល​មក​លក់​ចែកចាយអោយ​ដេប៉ូតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​​សៀមរាបគ្មាន​សមត្ថកិច្ច ឬជំនាញ​ណា​​ចេញ​មុខ​បង្ក្រាបទាល់​តែសោះ។

ប្រភពព័ត៌មានបានអោយដឹងថា សាំងហាក់ បានប្រើ​រថយន្ត​កូរ៉េ (​ដូចក្នុង​រូបភាព) ដឹក​​ឈើ​ប្រណិត​រាប់សិប​ម៉ែត្រគូបស្ទើរ​ជារៀង​រាល់​ថ្ងៃ បង្កប់​ក្រោម​បាវ​ឬការ៉ុង​សំពីងសំពោង​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ ដឹក​ចេញ​ពី​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប ចូល​ក្រុង​សៀម​រាប​ លក់​អោយ​ដេ​ប៉ូ​មួយ​ចំនួន​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ដែល​រងចាំ​ទទួល​ទិញ​តែ​ឈើ​ពី​ឈ្មួញ​សង្គម​ងងឹត​ លោតឆ័ត្រ​ មិន​បង់​ពន្ធ​ជូន​រដ្ឋ​ បង់​តែ​លុយ​ក្រោម​តុអោយ​មន្ត្រី​លេម​លើម​មួយ​ចំ​នួន​ដែល​ដឹង​រឿង​តែប៉ុណ្ណោះ ជាថ្នូរក្នុង​ការ​​បិត​បាំង​ព័ត៌មាន។

សូម​រំលឹក​ផង​ដែរថា កាលពីកំឡុង​ឆ្នាំ២០១១លោក សាំងហាក់​ និង​បក្ខពួក​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​អ្នក​កាសែត​ម្នាក់​ ដោយ​ប្រើ​ដំបង និង​ពូថៅ​កាប់​ក្បាល​អ្នក​កាសែត​រូប​នោះ រហូត​ដល់​​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ញូន​ទៅ​តុលាការ​ដាក់​គុគ​បាន​មួយស្របក់​ ក៏ដោះលែង​អោយមាន​សេរី​ភាព​​ទៅ​រក​ស៊ី​ឈើ​វិញ​រហូត​ដល់​សពថ្ងៃនេះ។ ជនរងគ្រោះដែល​ត្រូវ​បាន​គេ​វាយ​និង​កាប់​ រង​របួស​​ស្រាំលលាក្បាល ឈឺរាំរៃរហូត​ដល់​ស្លាប់​ទៅវិញ តែ​មិន​បាន​ទទួល​សំណង​ពី​លោកសាំង​ហាក់សូម្បី​មួយ​កាក់​មួយសេន​ឡើយ។

លោក​ សាំង​ហាក់ បាន​គំរាម​ប្តឹង​លោក ម៉េង ហួត ចាងហ្វាង​កាសែតសៀមរាប​ថ្មី ដោយ​ទាម​ទាសំណង​ជំងឺចិត្ត៨០លានរៀល បន្ទាប់​ពី​លោក​ម៉េង​ហួត​ទំលាយ​ រឿង​របររក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​របស់​លោក​សាំង​ហាក់ និង​រំលឹក​រឿង​លោក​សំាងហាក់​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​អ្នក​កាសែត​មិន​បាន​សម្រេច តែ​ចុង​ក្រោយ​ឈឺស្លាប់​ដដែល។

រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់​ព័ន្ធក្នុង​ខេត្តសៀមរាប​ គួរតែ​ចាត់​ការ​ឡានដឹកឈើ​របស់​លោក​ សាំង​ហាក់ ផង​កុំទុក​អោយ​គាត់​ធ្វើ​ភ្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្តពេក៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន2019ដង អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!   អាន2215ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1946ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1526ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1685ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1708ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1717ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1832ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11906នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77984នាក់
ខែនេះ    825775នាក់
ឆ្នាំនេះ   3570079នាក់
សរុប   57168975នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:46