លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ្លួនឯង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 1836

ភ្ញៀវទេសចរណ៍បរទេស​ដែល​មក​ដើរលេង​កម្សាន្តនៅ​ខេត្តសៀមរាបមួយចំនួន​បាន​ជួល​ម៉ូតូជិះ​ដើរ​លេងក្នុង​ក្រុងសៀមរាប និង​ជិះ​ទៅ​មើ​ល​ប្រាង្គប្រាសាទ​បុរាណ​នានាយ៉ាង​គគ្រឹគគគ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធណា​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជាទាល់តែសោះ។

លោក ជឹមសុវណ្ណ នាយការិយាល័យ​ចរាចរណ៍ផ្លូវ​គោគនៃ​ស្នងការនគរបាល​ខេត្តសៀមរាប ធ្លាប់​បាន​ប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​មិន​អនុញ្ញាតិអោយភ្ញៀវ​ទេសចរណ៍បរទេស​ដែលមក​កម្សាន្តនៅ​ព្រះរាជាណាចក្រកម្ពុជា ជួល​យានយន្តគ្រប់​ប្រភេទបើក​បរដោយ​ខ្លួនឯងនោះទេ។ លោក ជឹមសុវណ្ណ បន្តថា មាន​ករណី​លើក​​លែង​ចំ​ពោះបុគ្គលិកជាជនបរទេសនៃ​អង្គការជាដៃគូរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល អាច​បើក​បរដោយ​ខ្លួនឯងបាន ប៉ុន្តែត្រូវ​មាន​ប័ណបើកបរជាលក្ខណះអន្តរជាតិ​ ដែល​មាន​សុព​ល​ភាព​​ត្រឹមត្រូវ។

នៅរសៀលថ្ងៃទី១៥ខែគុម្ភៈ ឆ្នាំ២០១៩នេះ លោក ជឹមសុវណ្ណ បាន​ប្រាប់​តាមទូរស័ព្ទទៀតថា ភ្ញៀវ​​បរទេសដែលជួល​ម៉ូតូទាំងនោះ អោយ​តែជួប​លោក​ គឺលោក​តែង​តែចាប់​អោយ​ធ្វើកិច្ចសន្យា តែ​ម្ចាស់អ្នក​ជួលម៉ូតូនៅតែ​លួច​ជួលមិន​ចេះរាងចាល។ លោក ជឹមសុវណ្ណ បានបន្ថែមថា លោក​និង​លើក​ករណីនេះនៅក្នុង​អង្គប្រជុំ ដើម្បីរាយការណ៍ជូនថ្នាក់លើ។

យោងតាម​ការ​ឃើញផ្ទាល់ភ្នែកជាក់ស្តែងជា​រៀង​រាល់ថ្ងៃ​ពីក្រុម​អ្នក​រត់​រឺម៉ក រត់តាក់ស៊ី និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប បាន​អោយដឹងថា ភ្ញៀវ​ទេសចរណ៍​បរទេស នៅតែជួលម៉ូតូជិះយ៉ាង​អាណា​ធិបតេយ្យជារៀងរាល់ដោយ​គ្មានការ​រំខាន​ពីសមត្ថកិច្ច​ណាទាំងអស់។

មតិពលរដ្ឋ​ម្នាក់បាន​លើកឡើងថា បើខាង​សមត្ថកិច្ច​ពាន់ព័ន្ធ ជាពិសេសខាងប៉ូលីសចរាចរណ៍ មាន​ចេតនាហាមឃាត់​ភ្ញៀវ​បរទេសមិន​អោយ​បើកបរដោយខ្លួន​ឯង​មែន​នោះ វាមិន​លំបានទេ​​ គ្រាន់​​តែ​សហការជាមួយ​ខាង​អ្នក​ឆែកសំបុត្រ​គ្រប់​ច្រកចេញចូលគឺ​អាច​ទប់​ស្កាត់បាន​បាត់​ទៅ​ហើយ ព្រោះម៉ូតូដែលភ្ញៀវ​ជួលទំាងនោះ​គ្មានស្លាប់​ហោះនោះទេ។

សូមរំលឹកផងដែថា សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុនសែន ក៏ធ្លាប់​បាន​ប្រកាស​តាម​ទូរ​ទស្សន៍​ក្តែងៗ​ផង​ដែរ មិន​អោយ​ភ្ញៀវ​បរទេស​ជួលយានយន្តបើកបរដោយខ្លួនឯងទេ បន្ទាប់​បរទេស​បើក​បរ​បង្ករ​គ្រោះ​ថ្នាក់ចរាចណ៍​ផ្ទួនៗកាលពីឆ្នាំ២០១៨កន្លងទៅ។

រីឯកាលពីឯកឧត្តម ឃឹមប៊ុនសុង នៅជាអភិបាលខេត្តសៀមរាប​ លោកក៏ធ្លាប់បាន​ចេញ​សេច​ក្តី​ជូន​ដំ​ណឹង (ស.ជ.ណ) ហាម​ដាច់ខាតមិន​អោយ​ភ្ញៀវ​បរ​ទេស​ជួល​យាន​យន្ត​បើក​បរ​ដោយ​ខ្លួនឯង​នោះទេ តែស្ងាត់បានប្រហែលមួយសប្តាហ៍ ស្រាប់​តែ​ជួលព្រោង​ព្រាតដដែលរហូត​មក​ដល់រាល់​ថ្ងៃនេះ។

ពលរដ្ឋ​នៅខេត្តសៀមរាប ចោទសួរទៅ ឯកឧត្តម ទិត្យ ណារ៉ុង ស្នងការ​ខេត្តសៀមរាបថា តើ​ឯក​ឧត្តម​​មាន​ដែលបាន​គិតគូពីបញ្ហាភ្ញៀវ​ទេសចរណ៍បរទេស​ជួន​ម៉ូតូបើក​បរដោយ​ខ្លួន​ឯងដែរឬទេ? ឬមួយ​ឯកឧត្តមក៏មានភាគហ៊ុនក្នុង​មុខ​ជំនួញជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនេះដែរ បាន​ជាមិន​ព្រម​បញ្ចប់ករណីនេះ?

សូមបញ្ជាក់ថា ការ​ជួលម៉ូតូអោយ​ភ្ញៀវ​បរទេស គឺបង្ករអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ស្ទើរ​ជា​រៀង​​រាល់ថ្ងៃ ហើយ​ម្យ៉ាង​វិញទៀត​វាមិន​ស្រប​ទៅនិង​ផ្លូវ​ច្បាប់ទៀតផង៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1927ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1728ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1577ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1687ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1699ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2237ដង ពិធី ឡើងអ្នកតា   អាន3732ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1828ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2140ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2692ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9912នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75990នាក់
ខែនេះ    823781នាក់
ឆ្នាំនេះ   3568085នាក់
សរុប   57166981នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:01