ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 06 ឆ្នាំ 2019 វេលាម៉ោង 04:05 នាទី ចំនួនអានៈ 1556

កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៨,៣៤នាទីព្រឹក នៅចំណុចមុខហាងលក់អាហារយីហោមីឡូទល់មុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី ជនសង្ស័យចំនួនពីរនាក់ មិនស្គាល់អត្តសញ្ញណ បានធ្វើសកម្មភាព លួចកាច់សោរកយកម៉ូតូ០១ គ្រឿងម៉ាកដ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប ១AD-២៣៨០ លេខតួ+លេខម៉ាស៊ីន ៥៣៧១៦៨០ របស់ជនរងគ្រោះឈ្មោះ សូត្រ គឹមសុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ខណៈពេលដែលជនរងគ្រោះបានជិះយកម៉ូតូភិនភាគខាងលើទៅចតទុកនៅចំនុចកើតហេតុខាងលើ មិនបានចាក់សោរ អ្វីទាំងអស់រួចចូលទៅហូបអាហារ ក្នុងហាងនោះ។ ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ពីករណីខាងលើ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់តាំងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ចុះទៅពិនិត្យបរិវេណកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ។ យោងតាមទិន្នន័យ ពីកាម៉េរ៉ាសុវត្ថិភាពសមត្ថកិច្ចយើងរកបានយើងបានកំណត់ ភិនភាគមុខមាត់ជនសង្ស័យបាន រួមទាំងភិនភាគម៉ូតូដែលពួកគេជិះធ្វើសកម្មភាព ដែលមាន ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-4753 ។ នៅវេលាម៉ោង១៥:០០នាទីថ្ងៃដដែល សមត្ថកិច្ចយើង បានប្រទះឃើញ ភិនភាគជនសង្ស័យទាំងពីរខាងលើ រួមទាំងម៉ូតូដែលជិះធ្វើសកម្មភាព បំរុងកាច់សោរកយកម៉ូតូមួយគ្រឿងទៀត នៅចំនុចខាងក្រោយផ្សារដើមក្រឡាញ់ ភ្លាមៗនោះ សមត្ថកិច្ចយើងបានធ្វើការប្រដេញតាម ជនសង្ស័យពីក្រោយ ធ្វើអោយជនសង្ស័យភ័យ ហើយជិះគេចហើយទម្លាក់បក្ខពួកម្នាក់ នៅមុខសាលាញ៉ូយ៉កក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ហើយប្តូរអាវ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចយើង រួចគេចខ្លួនបាត់ ។ បន្ទាប់មក លោកអធិការនគរបាលក្រុងសៀមរាប ក៏បានស្នើរសុំគោលការណ៍ តាមរយះលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ទៅលោកស្នងការនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប ដើម្បីសុំកិច្ចសហការណ៍ ពីបណ្តារអធិការដ្ឋានស្រុក ក្នុងខេត្តសៀមរាប ដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបន្ត លុះដល់វេលាម៉ោង១៧:៥៨នាទីល្ងាចថ្ងៃដដែល ដោយមានការសហការណ៍ល្អ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាគងដែលដឹកនាំដោយលោកវរសេនីយ៍ឯក មិន ចន្ថាអធិការនគរបាលស្រុកប្រាសាទបាគង ទើបសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់តាមផ្លូវជាតិលេខ៦Aតាមឡានឈ្នួលបំរុងចាកចេញពីខេត្តសៀមរាប នៅត្រង់ចំនុចក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង។ បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ក៏បានចុះទៅធ្វើការនាំជនសង្ស័យទាំង០២នាក់មានឈ្មោះ÷ -ជនសង្ស័យទី១ ឈ្មោះ គង់ សិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអង្កោល ឃុំសម្ភាស ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម មានទីលំនៅបច្ចប្បន្នមិនពិតប្រាកដ។ -ជនសង្ស័យទី២ ឈ្មោះ ជា រស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទូកមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមមកធ្វើការសាក សួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ក្រោយពីការសាកសួរតាមនីតិវិធីជំនាញជន សង្ស័យទាំងពីរបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូភិនភាគខាង លើរបស់ជនរងគ្រោះប្រាកដមែន ហើយយើងបាននាំជនសង្ស័យខាងលើចុះចង្អុលបង្ហាញនិងដកហូតម៉ូតូជិះធ្វើសកម្មភាពដែលប្លុងទុកចោលកន្លែងហាងផ្តិតរូបយីហោពេញចិត្តមុខផ្សារឡាក់គីម៉លនិងសំលៀកបំពាក់ដែលជនសង្ស័យប្តូរពេលរត់គេចពីសមត្ថកិច្ចផងដែរ។ លុះដល់ព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ យើងបាននាំជនសង្ស័យ ចុះទៅបន្ទប់ជួលរបស់ពួកគេ ស្ថិតនៅភូមិ ស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកវត្ថុតាង ហើយធ្វើការឆែកឆេរ បន្ទាប់មកសមត្ថកិច្ចយើង បានរកឃើញម៉ូតូចំនួន០២គ្រឿងដែលលាក់ទុកនៅក្នុងបន្ទប់ជនសង្ស័យរួមមាន៖ -ម៉ូតូទី១/ម៉ាកឌ្រីមសង់១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ ១HA៣០៧៩(ផ្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥៣៧១៦៨០(ម៉ូតូបាត់នៅចំនុចហាងមីឡូ) ។ -ម៉ូតូទី២/ម៉ាកឌ្រីមសង់១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្តាល១Y៥៥៤១ (ផ្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥២១៣៦៣៧ (ម៉ូតូបាត់នៅកន្លែងហាត់ប្រាណ​នៅក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់​) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​​២០១៩ វេលាម៉ោង​១៩:០០នាទី ។ រួមទាំងសោរកែច្នៃសំរាប់កាច់កសោរម៉ូតូមួយចំនួនផងដែរ។ពាក់ព័ន្ធនឹងម៉ូតូដែលរកឃើញ និងដកហូតបាននេះ យើងបានស្រាវជ្រាវរកឃើញពាក្យបណ្តឹង និងអត្តសញ្ញាណម្ចាស់ហើយផងដែរ ។ ជនសង្ស័យទាំងពីរ បានសារភាពទៀតថាពួកគេ ពិតជាបាន ធ្វើសកម្មភាពលួចកាច់សោរកយកម៉ូតូ នៅក្រុងសៀមរាប ជា ច្រើនលើករួចមកហើយដោយក្នុងនោះរួមមាន ៖ នៅកន្លែងហាត់ប្រាណ ក្បែរ​រង្វង់​មូល​ព្រះរាជដំណាក់ ចំនួន០២គ្រឿង នៅក្បែរ​អាហារ​ដ្ឋាន​យីហោ​ម៉ៃឡូ ចំនួន​០២គ្រឿង និងនៅក្នុងភូមិវត្តបូព៌ចំនួន០១គ្រឿង ។ក្នុងនោះយើងក៏បានរកឃើញ ពាក្យបណ្តឹង របស់ជនរងគ្រោះចំនួន០៥ករណីផងដែរ។ យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ ជនសង្ស័យ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1703ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1608ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1692ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1857ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1820ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1854ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2137ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន565ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1592ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1793ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5124នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71202នាក់
ខែនេះ    818993នាក់
ឆ្នាំនេះ   3563297នាក់
សរុប   57162193នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:35