ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 03:25 នាទី ចំនួនអានៈ 1719

ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនិងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកំលាំងសហការពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នគរបាលខេត្តសៀមរាប និង វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកិច្ចប្រតិបត្តិការបើកការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាដកម្មគិតទុក បានជោគជ័យសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះឈ្មោះហេង វិឆ័យ ភេទប្រុស អាយុ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៦.០១.២០២០ ដោយរងការកាប់យ៉ាងព្រៃផ្សៃគ្មានធម៌មេត្តា ដោយក្រុមក្មេងទំនើង១ក្រម ដោយសារតែជម្លោះបន្តិបន្តូចក្នុងក្លឹមកាឡាក់សុីក្រោយពីមានការឈ្លោះក្នុងក្លឹបដោយមានការបំបែកពីសន្តិសុខហើយ ជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបទៅផ្ទះតែត្រូវជនល្មើសនាំគ្នាជិះម៉ូតូប្រដេញម៉ូតូជនរងគ្រោះដល់ចំណុចស្ងាត់ក្រោយសណ្ឋាគារសូហ្វីតែល ក៏នាំគ្នាស្កាត់អោយឈប់កាប់យកតែម្ដងនិងកាំបិតខ្វែវត្រូវនិងបក្សពួកជនល្មើសកាប់ថែម១ដាវទៀតត្រូវខ្នងជនរងគ្រោះ បណ្ដាលអោយស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ។ .ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលក្រុងបានបើកការសើុបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីខ្ញុំបាទទើបស្រាវជ្រាវចាប់បានជនល្មើសជាបន្តបន្ទាប់ ដោយប្រើពេលវេលារយពេល៧ថ្ងៃ ៦យប់ សរុបជនល្មើសចាប់បានចំនួន៦នាក់ៈ

១/ ឈ្មោះចើន គឹមចិន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ ម្ចាស់ខ្វែវ ២/ ឈ្មោះគង់ សូរិយា ហៅ ទើយ ភេទប្រុស អាយុ២០ឆ្នាំ ជាសហចារី ៣/ ឈ្មោះលុន ចំរើនរិត ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ អ្នកកាន់ដាវ កាប់ថែមត្រូវជនរងគ្រោះត្រូវខ្នង ក្រោយជនរងគ្រោះដួល ៤/ ឈ្មោះអុល ពិសិដ្ឋ ហៅសិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជាសហចារី ៥/ឈ្មោះងួន ធារ៉ា ហៅហល់ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាន់ខ្វែវកាប់លើជនរងគ្រោះត្រូវក្បាលផ្នែកខាងបញ្ឆិតចំហៀងផ្នែកស្ដាំបណ្ដាលអោយជនរងគ្រោះដួល ៦/ឈ្មោះវ៉ន វែន ហៅវ៉ែន អាយុ២១ឆ្នាំ ជាសហចារី .វត្ថុតាងដកហូតបានរួមមាន ១/ ម៉ូតូម៉ាកDream ជិះធ្វើសកម្មភាព២គ្រឿង ២/ ដាវ ០១ដើម ៣/ កាំបិតខ្វែវ ០១ដើម ៤/ផ្លាកលេខម៉ូតូ១សន្លឹក កិច្ចប្រតិបត្តិការស្រាវជ្រាវសើបអង្កេតត្រូវបានបញ្ចប់នៅ០២.០២.២០២០ និងបានរៀបចំសំណុំរឿងនិងបញ្ជុនជនល្មើសទៅផ្ដន្ទាទោសនៅតុលាការ។ .ហើយនៅថ្ងៃទី០២.០២.២០២០ ក៏លោកឧត្ដមសេនីយ៍ត្រីភឹងចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តនាំយកថវិការចំនួន២លានរៀលមកឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមប្រតិបត្តិការ ដោយថវិការចំនួន១លានរៀលជារបស់លោកស្នងការ និង១លានរៀលទៀតជាថវិការផ្ទាល់ខ្លួនរបស់លោកភឹង ចិន្ដារ៉េត ស្នងការរង ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1778ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1646ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1637ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1862ដង វប្បធម៌~អរិយធម៌   អាន9577ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1707ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3357ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1771ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2473ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1815ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10504នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76582នាក់
ខែនេះ    824373នាក់
ឆ្នាំនេះ   3568677នាក់
សរុប   57167573នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:16