ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 11:30 នាទី ចំនួនអានៈ 1665

ការឈូសឆាយដីផ្នូរខ្មោច (កប់ខ្មោច)ធ្វើជាដីឡូតិ៍សម្រាប់លក់ ដែល​រឿងហួស​ចិត្ត​ពុំធ្លាប់មាននោះ ស្ថាបនិករបស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគម គ្រូគង្វាលប្រចាំខេត្តសៀមរាប គ្រោងដាក់ពាក្យប្តឹងទៅតុលាការដើម្បីស្វែងរកយុត្តិអោយគ្រួសារនៃសព​។

ដីផ្នូរខ្មោចឬដីកប់ខ្មោច ដែលត្រូវបានគេឈូសឆាយ បោះបង្គោលធ្វើជាដីឡូតិ៍ សម្រាប់លក់ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថាបនិករបស់សមាគមសព គ្រី ស្ទាន និងជាប្រធានសមាគមគ្រូគង្វាល លោកប្រាក់ វុទ្ធី បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកយក​ព័ត៌មាន​យើង​កាល​ពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញថា លោកនឹងប្តឹងទៅតុលាការ ចំពោះអ្នកឃុបឃិត​គ្នាឈូសឆាយដីផ្នូរខ្មោចនេះ យកធ្វើជាដីពុះឡូតិ៍សម្រាប់លក់ ហើយដីនេះមានទំហំ៥០ម៉ែត្រ គុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

កាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីសកម្ពុជា បានប្រគល់អោយសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ដូច្នេះចំពោះបុគ្គល ដែលឃុបឃិតគ្នារំលោភបំពានយកដីនេះធ្វើជាកម្មសិទ្ធិ ឬពុះឡូតិ៍លក់ត្រូវតែទទួលទោសតាមផ្លូវច្បាប់។ លោក ប្រាក់វុទ្ធី បាន​បន្តថា ក្នុងរយៈកាលនេះខាងលោកមិន បានដឹងថា មានជនឃុបឃិតទៅឈូសឆាយផ្នូរខ្មោចដើម្បីយកដីពុះចែកគ្នាលក់អញ្ចឹងទេ តែបើមានអញ្ចឹងមែន លោកនឹងរៀបចំដើម្បីដាក់ពាក្យប្តឹងលើជនដែលជាប់ពាក់ព័ន្ធទៅតាមផ្លូវច្បាប់។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងថា ករណីនេះលោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោក ឃន់ សុខន ថៅកែដីឡូតិ៍ខាង​លើ​ទើបដឹងច្បាស់។

លោក ឃន់ សុខន ថៅកែដីឡូតិ៍ ក្នុងភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រា ក្រុងសៀម​រាប បានប្រាប់ចាង​ហ្វាង​កាសែត កម្ពុជាសុវណ្ណភូមិ ដោយផ្ទាល់មាត់ កាលពីរសៀលថ្ងៃទី០៩ ខែមុថុនា ឆ្នាំ២០២១នៅកន្លែងដីឡូតិ៍ផ្នូខ្មោច​ថា មុនលោកពុះដីឡូតិ៍នេះ លោកបានរត់ច្បាប់ត្រឹមត្រូវ​អស់ហើយ រងចាំតែខាង​លោក ចាន់ ឆ្វៀល គ្រូគង្វាលចាស់​គាស់សពចេញ​តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះលោក ឃន់ សុខន បានបញ្ជាអោយលោក ផ្លុងរ៉េត ចាងហ្វាង​កាសែត​កម្ពុជាសុវណ្ណ​ភូមិ​លុប​វីដេអូឡាយលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចោលទៀតផង តែត្រូវ​លោក​ចាងហ្វាង​រូប​នេះ​បដិសេធន៍។

អង្គភាពកាសែត កម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការបកស្រាយពីលោក ចាន់ ឆ្វៀល គ្រូគង្វៀលចាស់​បាន​ទេ ព្រោះគ្មានលេខ​ទូរស័ព្ទសម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់តាមទូរស័ព្ទថា រាល់ការឈូសឆាយពុះជាដីឡូតិ៍ត្រូវមានលិខិតកាន់កាប់ដី និងច្បាប់អនុញ្ញាតត្រឹមត្រូវ។ មិនចឹងទេគឺខុសច្បាប់។ តែបើដីខាងលើនៅជាប់ពាក់ព័ន្ធនិងសមាគម ខាងសមាគមអាចមកដាក់ ពាក្យនៅសាលាក្រុងបាន។ លោកអភិបាលក្រុងបន្តថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះទៅពិនិត្យ ទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញ ថាដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប សាលាក្រុងមិនអនុញ្ញាតច្បាប់ឡើយ។

យ៉ាងណាមិញ លោកប្រាក់ វុទ្ធី នៅតែបញ្ជាក់ជំហរ របស់ខ្លួនថា នឹងរៀបចំឯកសារដាក់ពាក្យប្តឹង ព្រម​ទាំងធ្វើសន្និសីទកាសែត នៅលើដីផ្នូរខ្មោចតែម្តង ដើម្បីដឹងថា មានបុគ្គលណាខ្លះជាប់ពាក់ព័ន្ធ ហើយចេញមកតតាំង៕ ដោយ៖ វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2236ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1693ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1587ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1560ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1668ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1588ដង តើអៀរគឹមស្រេង ជានរណា?   អាន1705ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1619ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1300ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1547ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9926នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76004នាក់
ខែនេះ    823795នាក់
ឆ្នាំនេះ   3568099នាក់
សរុប   57166995នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:06