អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 09 ឆ្នាំ 2021 វេលាម៉ោង 02:28 នាទី ចំនួនអានៈ 1680

ក្រុមហ៊ុនលក់អចលនទ្រព្យដ៏សម្បូរបែប​ទាំងតូចទាំងធំ​នៅក្នុងខេត្តសៀមរាប ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើ​អោយទីផ្សាដីធ្លីនៅតែមានសន្ទុះទៅមុខ បើទោះជាមានជំងឺកូវី១៩​ រាត​​ត្បាត​ពាសពេញពិភពលោក និងប្រទេសកម្ពុជា​ក៏ដោយ ប៉ុន្តែអ្វីដែលគួរអោយព្រួយបារម្ភបំផុតនោះគឺ ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន បោកប្រាសអតិថិជនខ្លួនឯង អំពីសេវាកម្មជាច្រើន ដែលខ្លួនបានសន្យា​ហើយមិន​អនុវត្ត និងក្រុមហ៊ុនខ្លះបើក​អាជីវកម្មគ្មានច្បាប់ទំលាប់ត្រឹមត្រូវ។

ក្រុមហ៊ុន ឬក្រុមបុគ្គល​ដែលលក់អចលនទ្រព្យមួយចំនួនមិន​បាន​អនុវត្តតាមគោកការណ៍ច្បាប់​របស់ក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធនោះទេ ដោយលួចបើកការិយាល័យដើម្បី ​ពុះដីឡូតិ៍ សង់ផ្ទះល្វែង សង់វីឡា សង់ខុនដូរ លក់ចែកជូនអោយអតិថិជន ដោយអះអាងថា ក្រុមហ៊ុនរបស់គេមានច្បាប់ទំលាប់​ត្រឹមត្រូវ ហើយធានាអះអាងដោយផ្ទាល់មាត់ថា គម្រោងរបស់ពួកគេ មានប្លង់រឹង មានភ្លើង មានផ្លូវ មានប្រព័ន្ទលូបង្ហូរទឹក តាម​ស្តង់ដាដែល​រដ្ឋ​តម្រូវអោយមាន តែតាមការពិតអ្វីៗគ្រាន់តែជាក្តីស្រមៃ របស់អតិថិជនដែលបានស្តាប់លឺតែប៉ុណ្ណោះ ពេលម្ចាស់អចលនទ្រព្យទាំងនោះលក់អស់គម្រោង ក៏វេច​បង្វិចលុយហោះហើរទៅបាត់ ឯពលរដ្ឋដែលទិញអចលនទ្រព្យខ្លះបានត្រឹមឈរសម្លឹងមើលបង្គោល​ភ្លើងអត់មានខ្សែ ឬឈរសម្លឹងមើលបង្គោលភ្លើងដែលមានតែអំពូលសូឡាបន្តោង១គ្រាប់ៗតេកតោកៗតែប៉ុណ្ណោះ។

ចំណែកឯពលរដ្ឋខ្លះទិញដីឡូតិ៍យូរឆ្នាំហើយ តែធ្វើ​ប្លង់រឹងមិន​បាន បំបែកក្បាលដីមិន​បាន​ ពេលទូរស័ព្ទសួរម្ចាស់ដីឡូតិ៍ អស់លោកថៅកែទាំងនោះ សន្យាថ្ងៃនេះថ្ងៃនោះ គឺសន្យាខ្យល់តែរហូត។ អ្នក​ទិញដីឡូតិ៍ វីឡា បង់រំលោះភាគច្រើនជាអ្នក​មិន​មានលុយច្រើន​ទេ ឬអាចជាអ្នក​ក្រ តែបន្ទាប់ពីបានទិញអចលនទ្រព្យទាំងនោះហើយ កាន់តែក្រថែមទៀត ព្រោះអចលនទ្រព្យដែលបានទិញនោះ ធ្វើប្លង់រឹងមិន​បាន ដាក់បញ្ចាំធនាគារដោះទាល់មិនបាន គ្មានភ្លើងរដ្ឋ ប្រើភ្លើងឯកជនរបស់ម្ចាស់គម្រោងអចលនទ្រព្យមានតម្លៃថ្លៃជាងភ្លើងរដ្ឋជាដើម។

អ្នកជំនាញអចលនទ្រព្យបានពន្យល់ខ្លះៗថា បើចង់ទិញអចលនទ្រព្យប្រកបដោយសុវត្ថិភាព​ត្រូវ​ចេះសិក្សាចំណុចមួយចំនួនដូចខាងក្រោមដើម្បីកុំអោយគេបោកប្រាសភូតភរកុហកបាន៖

ពលរដ្ឋរិះគន់ថា អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ទ ផ្នែកអចលនទ្រព្យ គួរតែត្រួតពិនិត្យ​អោយបានច្បាស់លាស់ចំពោះ​ក្រុម​អ្នក​អភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ទាំងខ្នាតតូច ខ្នាតមធ្យម និង​ខ្នាតធំ ជៀងវាងពួកម្ចាស់គម្រោងមួយចំនួយបោកប្រាសអតិថិជនខ្លួនឯង។ ម្យ៉ាងវិញទៀត​ពេល​នេះនៅមិន​ទាន់ហួសពេលនៅឡើយទេសម្រាប់ស្ថាប័នពាក់ព័ន្ទទៅនឹងអចលនទ្រព្យ គួរតែឆាប់ចុះស្រាវជ្រាវឡើងវិញចំពោះម្ចាស់គម្រោងដែលលក់អស់ហើយ កំពុងល់ និងរៀបចំលក់នៅថ្ងៃខាងមុខនេះថាតើ មួយណាមានច្បាប់ត្រឹមត្រូវ មួយណាខ្វះខាតខ្លះ ហើយមួយណាដែលក្មាន​សោះ ដើម្បីចាត់ការតាមវិធានការច្បាប់ ជៀសវាពលរដ្ឋរងទុក្ខនៅថ្ងៃអនាគត ហើយ​ជៀសវាងអាជ្ញាធររដ្ឋ​ អាជ្ញាធរមានសមត្ថកិច្ច និងអ្នក​អនុវត្តច្បាប់ឈឺក្បាលទៅថ្ងៃអនាគតផងដែរ៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2405ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1576ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2421ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1814ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1773ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1250ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1928ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1786ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន2345ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8109នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74187នាក់
ខែនេះ    821978នាក់
ឆ្នាំនេះ   3566282នាក់
សរុប   57165178នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:55