លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 09 ឆ្នាំ 2021 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 1873

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ធំថ្មី ត្រូវ​បាន​ប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ស្នើសុំអោយចាត់វិធានការទៅ​លើ​​កូនចៅក្រោម​ឱវាទ ដែលដើរប្រមូលលុយ​ជាថ្នូរមិន​បង្ក្រាបបទល្មើសនេសាទ​នៅរដូរបិតការ​នេសាទត្រី​ ដើម្បីទុក​អោយត្រីពងកូន​បន្តពូជនៅបឹងទន្លេសាបនៃព្រះរាជាណាក្រកម្ពុជា។

ប្រភពពីពលរដ្ឋបានអោយដឹងថា នៅចំណុចកោះតាបរ ចំណុចផ្សោត ចំណុចទ្វារបឹង និងចំណុចកាឡុកបាយក្អែក មានបទល្មើសនេសាជាច្រើន​កន្លែងរាប់មិន​អស់ តែលោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផលឃុំផាត់សណ្តាយ និងលោក ប៉ែន សាវេង នាយរងផ្នែកសង្កាត់រដ្ឋបាលជលផល​ ដែល​ជាអ្នកទទួលខុសត្រូវផ្ទាល់ជាមួយនឹងបទល្មើសនេសាទទាំងអស់នៅចំណុចខាងលើនេះ មិន​បាន​អនុវត្តតាម​គោលការណ៍របស់នាយខណ្ឌ និងតួនាទីរបស់ខ្លួនទេ បែជាបណ្តោយ​អោយ​មាន​បទល្មើសនេសាទកកកុញ ជាថ្នូរជាមួយនឹងទឹកប្រាក់សូកប៉ាន់ក្រោមតុ ដើម្បីចែកគ្នា​ធ្វើ​មាន​ធ្វើបាន​រៀងៗខ្លួន។ ពលរដ្ឋបានបន្តទៀតថា ជារៀងរាល់ឆ្នាំគឺពួកគាត់សង្កេតឃើញថាលោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងលោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផល ផាត់សណ្ដាយ តែងតែដើរប្រមូលលុយ ពីបទល្មើសទាំងនេះ មិនដែលខានឆ្នាំណាមួយឡើយ រួចហើយនាំគ្នាវេចលុយ​ដែលប្រមូលបានពីបទល្មើសនេសាទទាំងនេះរត់ឡើងទៅខេត្តកំពង់ធំ ដើម្បីផ្ដល់ឱ្យក្រុមគ្រួសារខ្លួនស៊ីចាយសប្បាយហ៊ឺហា។

ប្រជាពលរដ្ឋសូមសំណូមពរទៅលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលថ្មី ប្រធានបម្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាពិសេស​ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាដាក់បទបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាប់បទល្មើសនៅរដូវបិទនេសាទផងទាន ដែល​មាន​រាយនាម​នៅចំណុច និងទីតាំងខាងលើ។ បទល្មើសទាំងនេះមានដូចជា ការដាក់របាំងសាច់ក្រហម សាច់ខៀវ ក្រឡាញឹកដែល​ត្រូវបាន​ច្បាប់ហាមឃាត់ ធ្វើ​អោយ​​កូនត្រី ចៅត្រី ចៅទូតចៅលូតចៅលាត្រី ក៏រត់ចេញមិនរួចដែរ។ របាំងសាច់ញឹកទាំងនោះ មួយកន្លែងៗប្រវែងចាប់ពី១៥០០ម៉ែត្រ ទៅ២០០០ម៉ែត្រ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោក ស៊ិន សុភី ហៅ(ប្រុស) ដើម្បីសុំការបំភ្លឺពាក់ព័ព្ធនិងករណីខាងលើ តែលោកបានចុចបិតទូរស័ព្ទ មិនលើកទទួល។

ចំណែកឯលោក ជិត ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំថ្មីពុំទាន់អាចសុំការបំភ្លឺបានទេ ព្រោះពុំមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2800ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1567ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1755ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2461ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1609ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1600ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1724ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2076ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2337ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1645ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4842នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70920នាក់
ខែនេះ    818711នាក់
ឆ្នាំនេះ   3563015នាក់
សរុប   57161911នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:08