ខេត្តសៀមរាប៖ ត្រពាំងភ្លុង ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាត្រពាំងបុរាណមួយគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បច្ចុប្បន្ននេះក្រុមឈ្មួញជីកអាចម៍ដីដឹកលក់យ៉ាងគគ្រឹកគគ្រេង ក្រោមហេតុផលថាស្ដាត្រពាំងបុរាណ។
កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមជួបលោក ខៀវ សតចៅសង្កាត់ស្លក្រាមជាច្រើនដង ដើម្បីសុំមើលឯកសារពាក់ព័ន្ធនឹងច្បាប់អនុញ្ញាត តែជាលទ្ធផលពុំបានទទួលអ្វីទាំងអស់។
ពលរដ្ឋដែលនៅជុំវិញត្រពាំងភ្លុង បានដាក់ការសង្ស័យថា ការជីកស្ដារត្រពាំងបុរាណមួយនេះ គ្មានច្បាប់ទម្លាប់ច្បាស់លាស់ ហើយក្នុងគោលបំណង លក់អាចម៍ដីយកលុយចែកគ្នាចាយតែប៉ុណ្ណោះ ព្រោះថាបើមានច្បាប់ទម្លាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរគួរតែយកច្បាប់អនុញ្ញាតទាំងនោះ បិទជាសាធារណៈឲ្យអ្នកសារព័ត៌មាននិងពលរដ្ឋបានឃើញហើយ៕
ថ្ងៃនេះ | 3193 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31752 | នាក់ |
ខែនេះ | 179380 | នាក់ |
ឆ្នាំនេះ | 3762040 | នាក់ |
សរុប | 53121966 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:41 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net