អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមករាឆ្នាំ២០២២ នៅក្លឹបកីឡាវាយសីខេត្តសៀមរាប SBC។

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 2257

ក្លឹបសៀមរាបម្ចាស់ផ្ទះ ទទួលបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់ ៧មករា !

ក្លឹបវាយសី SBC ខេត្តសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្របពេលគ្នា ជាមួយនឹងការប្រកាសលទ្ធផល នៃការប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ៧មករា លើកទី២១។ នៅក្នុងព្រឹត្តិការណ៍នេះដែរ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ក៏ត្រូវបានប្រកាសជាផ្លូវការ ទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃមាជិកសហព័ន្ធកីឡាវាយសីកម្ពុជា ផងដែរ។  ឯកឧត្តម លី កុសល ប្រធានសហព័ន្ធវាយសីកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានវត្តមានជាគណៈអធិបតី នៅក្នុងពិធីនេះ និងមានការចូលរួមផងដែរ នៃប្រតិភូ និងក្រុមកីឡាករ កីឡាការិនី នៃបណ្តាសម្ព័ន្ធ និងក្លឹបកីឡាវាយសី មកពីរាជធានី ខេត្ត ក្រុង ជាច្រើនក្រុម។ 

ឆ្លងកាត់រយៈ២ថ្ងៃនៃការប្រកួត របាយការណ៍បច្ចេកទេស ដែលចេញបង្ហាញដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតនេះ មានសម្ព័ន្វកីឡាវាយសីមកពីបណ្តាខេត្តចំនួន៤ និងក្លឹបកីឡាវាយសីចំនួន១៤ផ្សេងទៀត មកពីបណ្តាក្រសួង-អង្គភាព ខេត្ត-ក្រុងទូទាំងប្រទេស សរុបចំនួន ១៦៨នាក់។ ការប្រកួតរួមមាន៧វិញ្ញាសារ ចាប់គូតាមលំដាប់អាយុ  រួមមានគូពិសេសបុរសចាប់ពីអាយុ៣៥ឆ្នាំ ដល់លើសអាយុ៥០ឆ្នាំ គូបុរសពិសេស១៩ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ គូយុវជនក្រោម១៦ឆ្នាំ និងគូចុងក្រោយ គឺគូចម្រុះ បុរស-នារី មិនគិតអាយុ ។
មេដាយសម្រាប់ការប្រកួតនេះ រួមមានមេដាយមាសចំនួន១៤ មេដាយប្រាក់ចំនួន១៤ និងមេដាយសំរឹទ្ធ មានចំនួន២៨ ដោយសារតែមានចំណាត់ថ្នាក់លេខ៣ស្ទួន។ ជាការកត់សម្គាល់ ក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយមាសចំនួន៨ លើ១៤  មេដាយប្រាក់ចំនួន៤ លើ១៤  និងមេដាយសំរិទ្ធចំនួន១៤ លើ២៨។

ឯកឧត្តម ឧត្តមសេនីយឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវក្តីមោទភាពក្រៃលែង ចំពោះជំហាននៃការរីកចំរើនវិស៏យវាយសីកម្ពុជា។ ការបើកសម្ពោធក្លឹបកីឡាវាយសី SBC ដែលបានរចនាបំពាក់ឧបករណ័បច្ចេកទេសក្នុងកម្រឹតស្តង់ដារអន្តរជាតិ គឺជាការបោះជំហានថ្មីមួយទៀតរបស់ខេត្តសៀមរាប។ ក៏ជាមោទនភាពបន្ថែមទៀត សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បានចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។ សម្រាប់ក្តីរំភើបកក់ក្តៅលើសពីនេះ គឺវត្តមាននៃបណ្តាក្លឹប និងសម្ព័ន្ធកីឡាវាយសី នៃបណ្តាខេត្ត-ក្រុងជាច្រើនដែលត្រូវបានទទួលស្គាល់ជាសមាជិកសហព័ន្ធកីឡាវាយសីកម្ពុជាហើយនោះ បានចាត់ប្រតិភូ ដឹកនាំកីឡាករ កីឡាការិនីឆ្នើមៗ ធ្វើដំណើរមកកាន់ទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

អភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានវាយតម្លៃខ្ពស់ចំពោះសាវតានៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា ថាគឺជាការរក្សាស្មារតីនៃការដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះប្រវត្តិសាស្រ្តនៃការរស់នៅឡើងវិញនៃប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាស្រ្ត និងជាព្រឹត្តិការណ៍ ដែលបាននាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា ឆ្នាំ២០០១ គឺជាឆ្នាំដំបូងនៃការបង្កើតឡើងនៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ ៧មករា ដោយជ្រើសរើសយកខេត្តកណ្តាលជាខេត្តទី១ នៃព្រឹត្តិការណ៍នេះ។ សហព័ន្ធកីឡាវាយសីកម្ពុជា ដែលជាអ្នកផ្តើមបង្កើតព្រឹត្តិការណ៍នេះ បានកំណត់ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ បន្តវេន។ ឆ្នាំទី២១ ត្រូវនឹងឆ្នាំ២០២២ ខេត្តសៀមរាបមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ព្រឹត្តិការណ៍ប្តូរវេនលើកទី២២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ អបអរទិវាជ័យជំនះ ៧មករា នឹងត្រូវធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹង   អាន1680ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1446ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន1993ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1586ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1494ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1617ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1470ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1669ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1617ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1605ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3552នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32111នាក់
ខែនេះ    179739នាក់
ឆ្នាំនេះ   3762399នាក់
សរុប   53122325នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:11