លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:39 នាទី ចំនួនអានៈ 1885

សៀមរាប៖ មាននាយការិយាល័យក២ភូមិភាគ៤ម្នាក់ដែលត្រូលបានគេស្គាត់ថា ឈ្មោះម៉ូតសឿមអាយុប្រហែលជាង៥០ឆ្នាំដែលជាកូនចៅរបស់លោកជាម៉ន មេភូមិភាគ៤កំពុងតែយករថយន្តអង្គភាពមកដឹកឈើខុសច្បាប់លក់ចែក ចាយក្នុងក្រុងសៀមរាបយ៉ាងអាណាធិប្បតេយ្យដោយគ្មានជំនាញណាហ៊ាន បង្រ្កាបព្រោះខ្លាចអំណាចលោកសក្តិ៥នេះផងណាមួយគេសង្ស័យថាលោកជា ម៉នជាអ្នកបើកដៃអោយដឹកយកលុយចែកគ្នាផងមិនដឹង។

ជាក់ស្តែងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២វេលាម៉ោង៧និង៣៧ នាទីយប់មានរថយន្តពណ៍ត្រេអ៊ី(គេនិយមហៅថាអាតំរីតឹក)១គ្រឿងដឹកឈើ ពេញអោយទាហ៊ានអង្គុយពីលើធ្វើដំណើរមកពីផ្លូវលេខ៦៧(ផ្លូវហៃវ៉េ) សំដៅចូលក្រុងសៀមរាបតែដោយសារមានរថយន្តមេព្រៃនិងក្រុមអ្នកសារ ព៍ត៌មានដេញតាមពីក្រោយក៏បើកគេចចូលក្នុងបន្ទាយភូមិភាគ៤បាត់ ទៅ។

ថ្ងៃទី១៦ខែឆ្នាំដដែលវេលាម៉ោង៥និង៣០នាទីរថយន្តដដែលនេះបាន ដឹកឈើពេញសាជាថ្មីម្តងទៀតដាក់អោយទាហ៊ានអង្គុយពីលើដដែលដឹកឈើ ចូលមកក្នុងដីឡូរបស់លោកម៉ូតសឿមដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមការមើលជាក់ស្តែងឈើដែលលោកម៉ូតសឿមដឹកនេះជាប្រភេទឈើអា លេខ២ដែលមានកំរាស៥ហ៊ុនទទឹង២តឹកបណ្តោយពី៤-៦ម៉ែត្រ ហើយដឹកពេញៗរថយន្តស្ទើរបាក់ថ្នល់ដោយគ្មានជំនាញឬសមត្ថកិច្ចណា គេហ៊ានបង្រ្កាបទេព្រោះខ្លាចអំណាចបុណ្យសក្តិលោកសត្តិ៥ណាមួយ ជាកូនចៅលោកជាម៉នទៀតផង។

បើតាមប្រភពប្រជាពលរដ្ឋនៅក្បែរផ្ទះរបស់លោកម៉ូតសឿមបានអោយ ដឹងថា រថយន្តទាហ៊ានដឹកឈើចូលផ្ទះលោកម៉ូតសឿមនេះមិនមែនទើបតែលើកទី មួយនោះទេវាស្ទើរតែជារៀងរាល់យប់។ ពួកគាត់លូចខ្សឹបទៀតថា តែងតែឃើញរថយន្តដឹកឈើដាក់ក្នុងដីឡូនេះច្រើនឆ្នាំហើយមិនមែន ទើបតែថ្មីៗទេ។ពួកគាត់បន្ថែមថា តែងឃើញសមត្ថកិច្ចនិងអ្នកកាសែតធ្លាប់តាមមកដល់ដែរតែកូនចៅលោកសឿម កុហក់គេថាយកឈើមកធ្វើផ្ទះ តែតាមពិតទំលាក់ពីឡានអស់ពេលស្ងត់ៗអោយរឺម៉កចូលដឹកដាក់អោយតាម អ្នកកម្ម៉ងទិញឬដាក់តាមដេប៉ូលក់ឈើទើបបានជាដឹកតែរហូតមិនចេះ ចប់មិនចេះហើយ។ក្រុមប្រជាពលរដ្ឋសង្ស័យថា គេត្រូវរូវជាមួយលោកជាម៉ន អាចមានភាគហ៊ុនជាមួយលោកជាម៉នទៀតផងបានជាហ៊ានដឹកឈើគេចចូលភូមិ ភាគ៤ពេលមានសមត្ថកិច្ចដេញតាម។

អ្នកយកព័ត៌មានជាច្រើននាក់បានរាយការណ៍ទៅលោកឡឹង-សុខាមន្រ្តី រដ្ឋបាលព្រៃឈើក្រុងសៀមរាបតែលោកមានប្រសាសន៍ថាពុំដែលមាននរណា គេហ៊ានបង្រ្កាបផ្ទះនេះទេ ណាមួយលោកជាកូនចៅតូចតាចសូមអោយរាយការណ៍ទៅថ្នាក់លើចុះ។

លោកយឹម-ស៊ីវននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងនិង ក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទនៅល្ងាចដដែលនេះថា លោកនៅឆ្ងាយកំពុងតែលវាស់ដីជូនប្រជាពលរដ្ឋជាមួយយុវជនស្ម័ក្រ ចិត្តសូមរាយការណ៍ទៅអ្នកផ្សេង។

លោកជាម៉នមេភូមិភាគ៤បានបដិសេធនៅល្ងាចថ្ងៃទី១៦ដដែលថា លោកពុំដែលស្គាល់ឈ្មោះសឿមខាងលើនេះទេ មិនដឹងសឿមណា ឡានតឹងមឹងឡានតំរីតឹកអីទេមិនដឹងទេ។

លោកនួននៅនាយរងភូមិភាគ៤បានមានប្រសាសន៍តាមទូរស័ព្ទនាថ្ងៃដដែល ថា លោកស្គាល់ឈ្មោះសឿមនៅខាងក២មែន បន្ទាប់មកលោកប្រាប់ថា លោកជាប់លើកទូរស័ព្ទមួយខ្សែទៀតក៏បិទទូរស័ព្ទបាត់ទៅ។

សូមបញ្ជាក់ថា នៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគ្មានមន្រ្តីជំនាញណាឬសមត្ថកិច្ច ណាគេហ៊ានទប់ស្កាត់ឬបង្រ្កាបក្រុមអ្នករកស៊ីខុសច្បាប់ដែលមានអំ ណាចនោះទេ គេបង្រ្កាបបានតែក្រុមអ្នកក្រដឹកអុសដឹកធ្យូងតែប៉ុណ្ណោះ។

ក្រុមប្រជាពលរដ្ឋសូមផ្ញើសារជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនសូមមេត្តាដាក់បញ្ជាអោយបានតឹងរឹងចំពោះអ្នកយកអំណាច បុណ្យសត្តិមករកស៊ីខុសច្បាប់ដែលខ្លួនជាអ្នកកាន់ច្បាប់បែរជាយក ច្បាប់មកទ្រាប់គូទអង្គុយទៅវិញ ដែលជាគំរូដ៏អាក្រក់សំរាប់អ្នកដទៃគេធ្វើតំរាប់តាម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1732ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1703ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន2216ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1576ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2544ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1771ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2588ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1732ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1989ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1761ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5306នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71384នាក់
ខែនេះ    819175នាក់
ឆ្នាំនេះ   3563479នាក់
សរុប   57162375នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:52