បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេះ

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 28 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 07:44 នាទី ចំនួនអានៈ 1725

គ្រោះធម្មជាតិតែងតែកើតឡើងដោយយថាហេតុដោយមិននឹកស្មានដល់ យើងមិនអាចទប់ស្កាត់គ្រោះធម្មជាតិមិនអោយកើតឡើងបានទេ តែយើងអាចរកវិធីសាស្រ្តណាមួយដើម្បីបញ្ជៀស បង្កា បន្សាំខ្លួនទៅនឹងហេតុការណ៍ទាំងនោះ។

គេសង្កេតឃើញថា កាលពីឆ្នាំ២០១១ទឹកជំនន់បានឡើងលេចលង់ខុសពីឆ្នាំមុនៗ ដែលបណ្តាលប្រជាពលរដ្ឋទទួលរងនូវភាពលំបាក បាត់បង់លំនៅដ្ឋាន ស្រែចំការ គោក្របី ជ្រូកមាន់ទា រហូតបាត់ជីវិតមនុស្ស ដែលជាហេតុធ្វើអោយខាតបង់ថវិការរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់។

ដោយយល់ឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅទីក្រុងមួយចំនួនមានកំណត់ និងជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ភាគច្រើនពុំបានយល់ដឹងអំពីវិធានការការពារ ទប់ស្កាត់ ឬវិធីបន្សាំខ្លួនទៅនឹងហេតុការទាំងនោះនៅឡើយទេ ដូច្នេះគួរតែអាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ច ចុះចែករំលែក បទពិសោធន័ ការយល់ដឹងអំពី ការការពារខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ជាដើម។

ម្យ៉ាងវិញទៀតអាជ្ញាធរគួរតែ រៀបចំប្រព័ន្ធធារាស្រ្ត លូប្រឡាយអោយបានច្រើលើសពីការកំណត់ ដើម្បីបញ្ជៀស ទឹកពីទីប្រជុំជន ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អោយបានមួយរយភាគរយនោះទើបជាការប្រសើ។

ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ តាមសារអេឡិចត្រូនិក តាមសារព័ត៌មាន វាជាការរួមចំណែកមួយដ៏សំខាន់ ប៉ុន្តែបើអាជ្ញាធរ ចុះផ្ទាល់ពន្យល់ នែនាំដល់ប្រជាពលរដ្ឋតាមភូមិឃុំនីមួយៗ នោះទើបវាជាការប្រសើ ព្រោះប្រជាពលរដ្ឋអាចមានអារម្ភណ៍រីករាយ អាចសួរអាចឆ្លើយទៅវិញទៅមក អាចទទួលការយល់ដឹងបានច្រើនដោយផ្ទាល់។

កុំដូចពាក្យស្លោកមួយពោលថា ” គោរួចទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន “ កុំដល់ពេលទឹកដល់ច្រមុះហើយតាំងនាំគ្នាចុះមកជួយសង្រ្គោះ។ ការចុះជួយសង្រ្គោះបែបនេះជូនកាលទាន់ពេល ជួនកាលហួសពេលទៅហើយ បើផ្តល់ចំណេះដឹងដល់ពួកគាត់ យ៉ាងណាក៏ពួកគាត់ អាចជួយខ្លួនឯងជាមុន មុនពេលអ្នកសង្រ្គោះទៅដល់។

នៅតាមជនបទគេសង្កេតឃើញថា ពេលមានគ្រោះទឹកជំនន់ឡើងលិចដីស្រែចំការ លំនៅដ្ឋានរបស់ពួកគាត់ គេតែងតែឃើញសំបូរទៅដោយសត្វអាសេរពិសមួយចំនួន ដូចជាពស់ ក្អែប ខ្ទួយ ហែលមកតោងតាមកន្លែងស្នាក់អាស័យរបស់ប្រជាពលរដ្ឋ រួចខាំទិចប្រជាពលរដ្ឋជាញឹកញាប់។ នេះក៏ជាកត្តាមួយពាក់ព័ន្ធជាមួយសេវាសុខភាព ដែលត្រូវបន្យល់ប្រជាពលរដ្ឋ ថាគួរធ្វើបែបណាពេលសត្វទាំងនោះទិច ឬខាំ? តើគាត់គួរមានឱសថអ្វីខ្លះប្រចាំក្រុមគ្រួសាររបស់គាត់? ប្រសិនបើគេហដ្ឋានរបស់គាត់នៅឆ្ងាយពីមន្ទីរពេទ្យ។

គន្លឹះ ឬចំណុចតូចៗ វាអាចនាំអោយមានភាពជោគជ័យ ប្រសិនបើអាជ្ញាធរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ លំដាប់ថ្នាក់ កុំចេះតែហៃអើ ហៃអើ ពេលមានគ្រោះទឹកជំនន់តាំងនាំគ្នាចុះជួយថតដាក់ទូរទស្សយកមុខយក មាត់ ដល់ផុតទឹកជំនន់ស្ងាត់ឈឹង គ្មានរកវិធីសាស្រ្តបង្ហាត់ បង្រៀនផ្តល់ជាចំនេះដឹងដល់ពួកគាត់សោះ។ តើគួរបង្រៀនអោយគាត់ចេះចាប់ត្រី ឬនាំគ្នាទៅចាប់ត្រីអោយគាត់ហូបរាល់ថ្ងៃ???៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1733ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន2000ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1770ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1732ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1604ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1517ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1860ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1724ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1839ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6021នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72099នាក់
ខែនេះ    819890នាក់
ឆ្នាំនេះ   3564194នាក់
សរុប   57163090នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:10