ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ

ដោយៈ ព្រះវិហារ ថ្ងៃទី 07 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:00 នាទី ចំនួនអានៈ 1660

ប្រជាសហគមន៏ជនជាតិភាគតិចគួយ ប្រមាណ៧០គ្រួសារ នៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ចោទក្រុមហ៊ុនចិនចំនួនពីរ ថាបានឈូសឆាយរំលោភយកដីស្រែចំការពួកគេ ដាំដើមអំពៅ និងដើមអាកាស្យា ។

លោក ផាន់ យ៉េន អះអាងថា ជាតំណាងអ្នកភូមិស្រែព្រាង ឃុំព្រះមេរ័ ស្រុកត្បែងមានជ័យ ប្រាប់អ្នកយកព័ត៌មានយើងថា ដីសហគម៏ជនជាតិភាគតិចគួយ ប្រមាណ៧០គ្រួសារ ដែលកំពុងគាស់កកាយធ្វើស្រែចំការ ត្រូវបានក្រុមហ៊ុនចិន ឈ្មោះរូយ ហ្វេង និងក្រុមហ៊ុន ឈ្មោះ ឡាន ហ្វេង បានឈូសឆាយរំលោភយកដាំដើមអាកាស្យា និងដើមអំពៅ ដោយមេការក្រុមហ៊ុនអះអាងថា មានច្បាប់អនុញ្ញាតិពីរដ្ឋាភិបាល។ តំណាងប្រជាពលរដ្ឋដ៏ដែលបន្ដថា  ដីពួកគាត់ ជាច្រើនហិតា នៅជាប់ព្រំប្រទល់ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្ដព្រះវិហារ កំពុងប្រឈមនិងការបាត់បង់ បើសិនមិនមានការជួយទប់ស្កាត់ពីអាជ្ញាធរ ។

លោក ផាន់ សុខេន ជាជនជាតិភាគតិចគួយ នៅភូមិស្រែព្រាវ ឲ្យដឹងថា ក្រុមហ៊ុនហ៊ុនចិនទាំងពីរ កំពុងឈូសឆាយដីព្រៃពួកគេជារៀងរាល់ថ្ងៃ។ លោកបន្ដថា ពួកគេកំពុងព្រួយបារម្ភបាត់បង់ដីព្រៃដូនតា ពួកគេដែលធ្លាប់តែអាស្រ័យផល្លានុផលនៅតំបន់នោះ។ លោកថា កន្លងពួកគេមកធ្លាប់ប្ដឹងអភិបាលខេត្ដ និងអភិបាលស្រុកអោយជួយ រកដំណោះស្រាយដែរ ប៉ុន្ដែបានត្រឹមតែសន្យាប៉ុណ្ណោះ។

ទាក់ទងនិងបញ្ហានេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងក្រុមហ៊ុនទាំងពីរ ដើម្បីបំភ្លឺពីការចោទប្រកាន់នេះបានទេ ។

អភិបាលស្រុកត្បែងមានជ័យលោកប៉ាង យាត មានប្រសាសន៏បដិសេធន៏ថា ក្រុមហ៊ុនមិនបានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋទេ តែលោកបញ្ជាក់ថា ពលរដ្ឋធ្លាប់បានរារាំងក្រុមហ៊ុនដែរ ។

ដោយឡែកមេឃុំព្រះម័រ លោក ណែម ថាំង មានប្រសាសន៏ថា ពិតជាមានការឈូសឆាយដីពួកគាត់មែន ដោយសារ មេឃុំអាណាត់មុន បានចុះហត្ថលេខាឲ្យក្រុមហ៊ុនទាំងពីរនោះធ្វើចំការដាំអំពៅនិងដើមអាកាស្យ។ លោកអះអាងថា ក្រុមសហគមន៏ជនជាតិភាគតិចគួយទាំងនោះកំពុងសុំអន្ដរាគមន៏សុំដីសំរាប់ សហគមន៏របស់ពួកគេ មកអាជ្ញាធរឃុំ។

មន្ដ្រីពង្រឹងអំណាចសហគមន៏ នៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៏កត់សំគាល់ថា តាមច្បាប់ ដីកម្មសិទ្ធិជនជាតិដើមភាគតិចមុនរដ្ឋាភិបាលធ្វើវិសោធនកម្ម មិនអាចមានជនណាម្នាក់រំលោភបំពានបានទេ សូម្បីជនជាតិខ្លួនឯងក៏ពុំមានសិទ្ធិលក់ដូរដែរ ។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីព្រៃសប្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនជាច្រើន ធ្វើការអភិវឌ្ឍន៏ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ។ ប៉ុន្ដែការផ្ដល់ដីសម្បទាននេះ ត្រូវបានសង្គមស៊ីវិល អះអាងថា ក្រុមហ៊ុនមួយចំនួននៅស្រុកខ្មែរ មិនបានធ្វើឲប្រជាពលរដ្ឋរីកចំរើននោះទេ មានតែធ្វើឲ្យពួកគេកាន់តែក្រីក្រ និងធ្វើជាកម្មករឲ្យជនបរទេសប៉ុណ្ណោះ។ មន្ដ្រីពង្រឹងអំណាចសហគមន៏នៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៏បន្ដថា  ការអភិវឌ្ឍន៏នៅតំបន់និមួយៗ ដ៏រាបណាមានការយល់ព្រមទាំងពីរភាគី មានន័យថា ទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុនទើបឲ្យពលរដ្ឋមានការរីចំរើន៕ដោយ៖ ប៊ូសាវី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4547ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1594ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1740ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2418ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1543ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1445ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1780ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2752ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1758ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1556ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6206នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72284នាក់
ខែនេះ    820075នាក់
ឆ្នាំនេះ   3564379នាក់
សរុប   57163275នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:25