កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ

ដោយៈ ជខ ក្រុង​ព្រសីហនុ ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 07:12 នាទី ចំនួនអានៈ 1793

ស្ថិតនៅ​ប្រជុំកោះរុង ភាគនិរតី​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ទេសភាព​ខ្សាច់ស​ក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់​ស្បូវ​ប្រណីត បាន​ក្លាយជា​ឋានសួគ៌​ពិត​របស់​ភ្ញៀវ​ទេសចរ នោះគឺជា​រមណីយដ្ឋាន កោះសង្សារ ដែល​ផ្សារភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈ​ចម្រុះ និង​សត្វព្រៃ​។

ខុសពី​ឆ្នេរ​សមុទ្រ​ដែល​មាន​មនុស្សម្នា​កកកុញ នៅទីនេះ ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែលឆ្វាត់ លោត​ផុត​ពី​ទឹក​សមុទ្រ​ពណ៌​ខៀវ​ថ្លា​ឆ្វង់​ ខណៈ​បក្សា​បក្សី​សំចត​កាយ​នៅ​លើ​មែក​ដើម​កោងកាង​យ៉ាង​ក្លាហាន។

ទិដ្ឋភាព​ទាំងនោះ​គឺជា​លទ្ធផល​នៃ​គម្រោង​អភិរក្ស​របស់​កោះ​សង្សារ ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ​មាន​ស្ដង់ដារ​ខុស​ពី​កន្លែង​កម្សាន្ត​ទូទៅ។

ស្ថិតនៅ​ចម្ងាយ​២៩​គីឡូម៉ែត្រ​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​កោះទាំង​២​នេះ​មាន​បុគ្គលិក​ផ្ទះបាយ អ្នក​ច្នៃម៉ូដ​អគារ និង​មគ្គុទ្ទេស​ក៍សុទ្ធតែ​លំដាប់​ផ្កាយ។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅ​ទីនេះ​អាច​ធ្វើ​ដំណើរ​តាមទូក ឬ​ក៏​ឧទ្ធម្ភាគចក្រ​ក៏បាន។

នាយក​គ្រប់គ្រង​ផ្នែក​អភិរក្ស​នៃ​កោះសង្សារ បណ្ឌិត វ៉េន ម៉ាក់ខាលាម បាន​ឲ្យដឹង​ថា៖ «កោះនេះ​ស្ថាបនា​ឡើង​ដោយ​ផ្ដោតលើ​គោល​គំនិត​កែច្នៃ​ជាកោះ​ឯកជន។ អ្នក​មក​ស្រុកខ្មែរ​ហើយ អ្នកត្រូវតែ​ធ្វើ​អ្វី​ដែល​អ្នកប្រាថ្នា​ចង់ធ្វើ​»។

លោក​បន្ត​ថា៖ «ភ្ញៀវ​ដែល​ស្រឡាញ់​បរិស្ថាន និង​ចង់ចូលរួម​ជាមួយ​សហគមន៍​អាច​អញ្ជើញ​មក​ស្នាក់នៅ​ទីនេះហើយ​រីករាយ​នឹង​សកម្មភាព​ជា​ច្រើន»។

កោះសង្សារ​ទាំងគូ​ស្ថិត​នៅ​គម្លាត​ពីគ្នា​មិន​ដល់​១​គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាចឆ្លង​ទៅវិញ​ទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក។ ផ្ទះ​វីឡា​ឈើ​ដ៏ប្រណីត​ចំនួន​២៧​ខ្នង​បាន​បំផុស​ខ្លួន​ចេញ​ពី​ព្រៃ​ព្រឹក្សា តំបន់​ឆ្នេរ និង​ខ្លះ​ទៀតស្ថាបនា​លេច​ចេញ​ពី​ផ្ទៃ​សាគរ។

នៅជុំវិញកោះ​ពោរពេញ​ទៅដោយ​ជីវិត​ក្រោម​បាតសមុទ្រ ឯ​នៅ​ផ្ទៃ​គោក​វិញ​ក៏​សម្បូរ​ទី​កម្សាន្ត​ផង​ដែរ​រួមមាន កន្លែង​ហាត់​ប្រាណ ភោជនីយដ្ឋាន​ចំនួន​២ មជ្ឈមណ្ឌល​សម្រាប់​កក់​ដំណើរ​កម្សាន្ត ជួល​យានជំនិះ​ផ្សេងៗ ក៏ដូច​ជា​លេង​កីឡា​ក្នុង និង​លើទឹក។

ក្នុង​ចំណោម​កោះទាំង​២ កោះបង គឺ​ជាកោះ​ដែល​មាន​ទិដ្ឋភាព​ស្រស់​បំព្រង និង​គ្របដណ្ដប់​ទៅ​ដោយ​រុក្ខជាតិ​ធំៗដូច​ក្នុង​ព្រៃភ្នំ។ នៅទីនោះ​មិនមាន​ស្លាក​សញ្ញា​ប្រាប់​ផ្លូវ​អ្វីច្រើនទេ ពោល​គឺ​ភ្ញៀវ​អាច​ដើរលេង ទស្សនា​បក្សាបក្សី និង​តំបន់​ឆ្នេរ​មាន​ដុំ​សិលា​ដ៏ស្ងប់ស្ងាត់ និង​លន្លង់​លន្លោច។ ទេសភាព​បែបនេះ​បានក្លាយជា​ចំណី​ចក្ខុ​មួយ​ដ៏​កម្រ​នៅ​ប្រទេស​កម្ពុជា។

សំណង់​ផ្ទះវីឡា​ឈើ​នៅកោះ​សង្សារ​នេះ​ត្រូវ​បាន​រចនា​ដោយ​ស្នាដៃ​ របស់​អ្នកស្រី មើលីតា ហាន់ធ័រ ដែល​មាន​ភាគហ៊ុន​ជា​ម្ចាស់​កោះ​នេះ​ផង​ដែរ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1853ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2140ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1923ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1774ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1726ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2052ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1746ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1698ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2338ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2065ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10451នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76529នាក់
ខែនេះ    824320នាក់
ឆ្នាំនេះ   3568624នាក់
សរុប   57167520នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:13