វាគឺជាទម្លាប់ទៅហើយដែលសេវាកម្មដឹកជញ្ជូនៅប្រទេសកម្ពុជាតម្លើងថ្លៃក្នុងឱកាសពិធីបុណ្យជាតិម្តងៗដូចជាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះជាដើម។មូលហេតុដោយសារតែអ្នកធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញកាន់តែច្រើនសម្រុកចេញទៅស្រុកកំណើតនិងយានជំនិះមិនមានគ្រប់គ្រាន់។
នៅតាមចំណតរថយន្តក្រុងនិងចំណតរថយន្តតាក់ស៊ីក្នុងរាជធានីភ្នំពេញ អ្នកដំណើរបានកកស្ទះរង់ចាំទិញសំបុត្រនិងឡើងជិះរថយន្តយ៉ាងប្រញាប់ប្រញាល់ខណៈដែលកម្មករ បុគ្គលនៃបណ្តាក្រុមហ៊ុន និងមន្ត្រីរាជការមួយចំនួនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកហើយពួកគេនឹងត្រូវត្រឡប់ទៅប្រារព្ធពិធីបុណ្យភ្ជុំនៅស្រុកកំណើតជាមួយគ្រួសារ។
លោក ច័ន្ទ សុផាន់ណា ប្រធានក្រុមហ៊ុនសូរិយាដឹកជញ្ជូនអ្នកដំណើរ តាមរថយន្តក្រុង បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានតម្លើងថ្លៃពី២៥ ០០០ន់រៀលទៅ ២៨០០០រៀលសម្រាប់កំណាត់ផ្លូវពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង។
ម្ចាស់ក្រុមហ៊ុនដដែលបញ្ជាក់ថាតម្លៃនេះអាចនឹងឡើងបន្ថែមបន្តិចទៀតកក្នុងអំឡុងពេលពិធីបុណ្យជាតិនេះ។
លោក ច័ន្ទ សុផាន់ណា ពន្យល់ថាការតម្លើងថ្លៃដោយសារប្រេងឥន្ធនៈ ឡើងថ្លៃ ការត្រឡប់មកវិញគ្មានអ្នកជិះច្រើន និងការផ្តល់ប្រាក់បន្ថែមទ្វេដងសម្រាប់បុគ្គលិករបស់ខ្លួន ដែលបម្រើការងារនៅថ្ងៃបុណ្យ។
របាយការណ៍ពីក្រុមហ៊ុននានាបានឲ្យដឹងថា អ្នកដំណើរពីខេត្តពោធិ៍សាត់មកក្រុងភ្នំពេញត្រូវចំណាយលុយថ្លៃជាងមុនចំនួន២០០០ រៀល ៨០០០ រៀលឬ១២០០០រៀល។
ជាក់ស្តែងដូចជាតម្លៃសំបុត្ររបស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរកាពីតូល បានឡើងពី១៨០០០រៀលដល់៣២០០០រៀល។
ប៉ុន្តែតម្លៃសំបុត្រឡើងថ្លៃកាន់តែអាក្រក់សម្រាប់ការធ្វើដំណើរពីក្រុងប៉ោយប៉ែតមករាជធានីភ្នំពេញគឺកើនឡើងពី៣៥០០រៀលទៅ៦០ ០០០ឬ៧០ ០០០រៀល។ ក្រុងជាប់ព្រំដែនថៃនេះសំបូរទៅដោយពលករចំណាកស្រុក។ ក៏ប៉ុន្តែអជ្ញាធរក្រុងប៉ោយប៉ែតបានធ្វើអន្តរាគមនិងធ្វើឲ្យតម្លៃសំបុត្រធ្លាក់មកដូចដើមវិញ។
ដោយឡែកសាលារាជធានីភ្នំពេញបានអំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើ ទាំងអស់កុំឲ្យដំឡើងថ្លៃធ្វើដំណើរក៏ប៉ុន្តែសេចក្ដីអំពាវនាវនោះមិនបានផ្តល់ផលវិជ្ជមានទេ៕
ថ្ងៃនេះ | 4725 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33284 | នាក់ |
ខែនេះ | 180912 | នាក់ |
ឆ្នាំនេះ | 3763572 | នាក់ |
សរុប | 53123498 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:19 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net