នៅថ្ងៃទី១៩ តុលា ២០១២ មានមនុស្សស្លាប់៣នាក់ និងរងរបួស២៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦លើក កើតឡើងនៅទូទាំងប្រទេសកម្ពុជា។
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានមនុស្ស៣នាក់ បានស្លាប់ រងរបួសធ្ងន់២៥នាក់ និងស្រាល៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦លើក នៅថ្ងៃទី១៩ តុលានេះ។
ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យខូចខាត យានយន្តសរុប៩គ្រឿង ក្នុងនោះម៉ូតូ៦គ្រឿង រថយន្តធុនស្រាល២គ្រឿង និងយានផ្សេងៗ១គ្រឿង ។ ប្រភពដដែលបន្តថាមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្មើសល្បឿន១លើក មិនគោរពសិទ្ធិ៤លើក កត្តាយានយន្ត១លើក និងគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ៦នាក់ ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១៩តុលានេះ តាមប្រភពដដែលបានឲ្យដឹងថា មានរថយន្តសរុប៨៥គ្រឿង គឺរថយន្តទេសចរណ៍២៤គ្រឿង រថយន្តដឹកទំនិញធុនតូច៨គ្រឿង រថយន្តដឹកទំនិញធុនធំ២គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច៨គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ១គ្រឿង ។ រថយន្តទាំង៨៥គ្រឿងខាងលើបានបង់ប្រាក់ពិន័យរួចរាល់នៅអធិការដ្ឋាន នគរបាលខណ្ឌ/ស្រុក២៣គ្រឿង នៅស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត៦២គ្រឿង ៕
ថ្ងៃនេះ | 4576 | នាក់ |
ម្សិលមិញ | 17558 | នាក់ |
សប្ដាហ៍នេះ | 74327 | នាក់ |
ខែនេះ | 4576 | នាក់ |
ឆ្នាំនេះ | 354689 | នាក់ |
សរុប | 53953585 | នាក់ |
ថ្ងៃទី 01 ខែ 02 ឆ្នាំ 2025 ម៉ោង 06:50 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net