CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា

ដោយៈ កម្ពុជា ថ្ងៃទី 31 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 1551

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ចុង​ខែ​តុលា បាន​ចេញ​កំណត់ត្រា​សង្ខេប​ក្នុង​ទិដ្ឋភាព​ច្បាប់ ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ករណី​សិក្សា​ថ្មីៗ ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​ទាំង​បំពាន​ក្នុង​ការ​បង្ក្រាប​សំឡេង​ជំទាស់។

ដោយ វណ្ណ វិចារ
2012-10-30
វិទ្យុ​អាស៊ីសេរី

CCHR Website: www.cchrcambodia.org

CCHR Website: www.cchrcambodia.org (Photo: RFA)

http://www.rfa.org/khmer/indepth/indepth/cchr_releases_about_cam_freedom_of_expression-10302012234741.html/sv.mp3 &skin=http://www.rfa.org/khmer/multimedia/skinb1.jpg&showvolume=1" wmode="transparent" data="http://flash-mp3-player.net/medias/player_mp3_maxi.swf" type="application/x-shockwave-flash">

របាយការណ៍​កម្រាស់ ១៩​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ជា​បន្តបន្ទាប់ ជុំវិញ​ការ​រិះគន់​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ខែ​តុលា ឆ្នាំ​២០១២។

មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​បង្ហាញ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

កញ្ញា​បន្ត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ បើ​មនុស្ស​មិន​អាច​និយាយ​ស្តី​នូវ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​បាន បាន​ន័យ​ថា ជីវិត​រស់​នៅ​របស់​ពួកគេ​មិន​មាន​ន័យ​ឡើយ។

កញ្ញា សន រ៉ាមណា បញ្ជាក់​ថា និន្នាការ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​គាប​សង្កត់​ដោយ​ច្បាប់ មិន​មែន​មនុស្ស​គ្រប់​រូប​ត្រូវ​គោរព​ច្បាប់​នោះ​ឡើយ៖ «នៅ​ពេល​ដែល​ពួកគាត់​និយាយ​ហើយ​ត្រូវ​បាន​គេ​គំរាម និង​ប្រឈម​មុខ​នឹង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​គេ​មើល​ឃើញ​ហ្នឹង ប្រឈម​មុខ​នឹង​ការ​និយាយ​ស្តី ដូច​នេះ​ពួកគេ​នឹង​ស្ងាត់​មាត់។ រដ្ឋាភិបាល​បាន​ចុះ​អនុសញ្ញា​ជា​ច្រើន​ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​តែ​គាត់​មិន​ដែល​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ព្រមព្រៀង​នោះ​ទេ»

កញ្ញា សន រ៉ាមណា បន្ត​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ធ្លាប់​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​កែប្រែ​រាល់​កំហុស​ឆ្គង​ឈាន​ទៅ​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​តុលា លោក កែវ រ៉េមី បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​ថា ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ចេញ​របាយការណ៍​រិះគន់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ដើម្បី​តែ​លុយ​ជំនួយ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​តែង​លើក​ឡើង​ជា​ញយ​ដង​ថា ពួកគេ​ធ្វើ​ការ​ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស បើ​រដ្ឋាភិបាល​ធ្វើ​បាន​ល្អ ពួកគេ​ក៏​សរសេរ​របាយការណ៍​ល្អ​ទៅ​តាម​នោះ​ដែរ។

នៅ​ក្នុង​ទំព័រ​ចុង​ក្រោយ​នៃ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ច្បាប់​បាំង​មុខ​ដើម្បី​ការពារ​ការ​រិះគន់​ពី​សំណាក់​សហគមន៍​ជាតិ និង​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ។ របាយការណ៍​បន្ត​ថា ក្នុង​ករណី​មាន​អំពើ​ឃាតកម្ម និង​ហិង្សា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​យ៉ាង​ស្ងប់ស្ងាត់ និង​ខ្លាំងក្លា តាម​រយៈ​ប្រព័ន្ធ​តុលាការ និង​នីតិប្បញ្ញត្តិ ដើម្បី​បង្កើត​ធ្វើ​ឲ្យ​មាន​វប្បធម៌​ស្ងៀមស្ងាត់ និង​ភ័យ​ខ្លាច​នៅ​កម្ពុជា។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​យក​ករណី​សិក្សា​ចំនួន ១០ ដែល​រដ្ឋាភិបាល​បាន​ចាត់ការ​ចំពោះ​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២។ ករណី​ទី​១ គឺ​ការ​ដាក់​ទោស​អ្នកស្រី មូរ សុខហួរ ឲ្យ​ចាញ់​ក្ដី​លោក​នាយករដ្ឋមន្ត្រី។ ករណី​ទី​២ ការ​ដាក់​ទោស​និពន្ធ​នាយក​កាសែត កម្ពុជា ដេលី និង​អ្នក​យក​ព័ត៌មាន​ម្នាក់ ក្នុង​បទ​ចោទ​បរិហារកេរ្តិ៍​កាល​ពី​ឆ្នាំ​២០០៩។ ករណី​ទី​៣ ការ​ដាក់​ទោស​លោក សម រង្ស៉ី ពី​បទ​ញុះញង់ ក្នុង​ចំណោម​បទ​ចោទ​ផ្សេងៗ​ទៀត ឲ្យ​ជាប់​គុក ១២​ឆ្នាំ។ ករណី​ទី​៤ ផ្ដន្ទាទោស​បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ឲ្យ​ជាប់​គុក ៦​ខែ ពី​បទ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ញុះញង់។ ករណី​ទី​៥ កាត់​ទោស​លោក សំ ចាន់គា បុគ្គលិក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​កំពង់ឆ្នាំង ដោយសារ​បញ្ចេញ​មតិ​រិះគន់​ប្រពន្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល តាម​វិទ្យុ​អាស៊ីសេរី។

របាយការណ៍​ក៏​បាន​បង្ហាញ​ករណី ៥​ទៀត ដូចជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ហ៊ិន ពិសិដ្ឋ ស្ត្រី​បឹង​កក់ ១៣​នាក់ ព្រះតេជគុណ លួន សុវ៉ាត លោក ម៉ម សូណង់ដូ និង​លោក ចាន់ សុវ៉េត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1515ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1906ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3481ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1711ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1654ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2025ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1623ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1778ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1617ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1753ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31597នាក់
ម្សិលមិញ    41870នាក់
សប្ដាហ៍នេះ    31597នាក់
ខែនេះ    531258នាក់
ឆ្នាំនេះ   3275562នាក់
សរុប   56874458នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2025 ម៉ោង 17:10