ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន

ដោយៈ សុភា ខេត្តកំពង់ស្ពឺ ថ្ងៃទី 13 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:16 នាទី ចំនួនអានៈ 1608

ក្រោយពីការចូលនិវត្តន៏របស់លោក ទួន សុង អតីតអភិបាលស្រុកថ្ពង លោក ងួន ឡាញ់​អតីត​អភិបាលរងស្រុកថ្ពង ត្រូវបានតែងតាំងជាអភិបាលស្រុកថ្ពង ខេត្ត​កំពង់ស្ពឺ​ ក្រោមអធិបតីភាព​ឯកឧត្តម កង ហ៊ា អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង​មាន​​ការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មកពី​បណ្តា​មន្ទីរ​​ជា​ច្រើន​រូប​​ និង​​មន្ត្រីរាជការ កង​កំលាំង​ប្រដាប់​អាវុធ​ទាំង​៣​អង្គភាព​ផង​ដែរនៅ​រសៀល​ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១២។

​ឯកឧត្តម កង ហាង អភិបាលខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​សំដែង​នូវ​ការកោតសរសើរ​ដល់ថ្នាក់​ដឹកនាំស្រុក ​ទាំងអស់​ដែល ក្នុង​រយៈពេល​កន្លងមក​នេះ បាន​ខិតខំ​យក​ចិ​ត្ដ​ទុកដាក់ បំពេញភារកិច្ច​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ដោយបាន​ចូលរួម យ៉ាងសកម្ម​ភាពការពារ​សន្ដិសុខ​សុវត្ថិភាព ជូន​ប្រជា​ពល​រដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ដែល​ធ្វើអោយ​បទល្មើស​មួយចំនួនធំ​មានការ​ ថយចុះ​។ ជាមួយនេះ​អាជ្ញាធ​បាន​សហការជាមួយមន្ដ្រីនគរបាល​ទាំងអស់ បាន​ចូលរួម​អនុវត្ដ​ជាប្រចាំ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អនុវត្ដ​តាម​លក្ខណៈ​សម្បត្ដិ​ទាំង​៥​យ៉ាង​របស់​គោលនយោបាយ​ភូមិ​ឃុំ​មាន​ សុវត្ថិភាព ។

​ឯកឧត្ដម បាន​ជម្រុញ​ដល់​លោក ងួន​ ឡាញ់ ដែល​បានទទួល​មុខតំណែង ថ្មី​នាពេលនេះ ត្រូវ​បន្ដ​យក​ចិ​ត្ដ​ទុកដាក់​បំពេញភារកិច្ចរ​បស់​ខ្លួន​តាម​តួនាទី​ដែល​​បានប្រគល់​អោយ ខិតខំ​បង្កើន​កិច្ចសហការ​អោយ​បាន​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ ក្នុងការ​បង្ក្រាប​ទប់ស្កាត់ បទល្មើស​កុំអោយ​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ត្រូវគោរព​នូវ​វិន័យ និងក្រមសិលធម៌​ដោយ​អនុវត្ដ​អោយបាន​ត្រឹមត្រូវ​តាមច្បាប់  និង​លុប​បំបាត់​អោយខាងតែបាន នូវ​រាល់​ទង្វើ​ខុសឆ្គង​​ទាំង​ឡាយ​​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ហើយ​ត្រូវ​រឹតបន្ដឹង​ឡើងវិញ​ការ​អនុវត្ដ​ច្បាប់​អោយបាន​ម៉ឺងម៉ាត់​។ឯកឧត្តមក៏បានបញ្ជាក់ផង​ដែរថាឯកឧត្តម សង្ឃឹមថាការឡើងកាន់តំណែងរបស់លោកអភិបាលស្រុកថ្ពងថ្មីនេះនិងមានការ​អភិវឌ្ឍន៏កាន់​តែប្រសើឡើងក្នុងទឹកដីស្រុកថ្ពងដែលជាអតីតសមភូមិក្តៅមួយនេះ។

ក្រោយពី ​ប្រកាស​ញ្ញតិ្តតែងតាំង លោក​ងួន ឡាញ់ ដែល​ទើបតែ​ចូល​មក​កាន់​តំណែង​ជា​​អភិបាល​ស្រុក​ថ្ពងបាន​ឡើង​ប្តេជ្ញា​ចិត្ត​នៅក្នុង​អង្គ​ពី​ធី​ទាំងមូល​ថាលោកមាន​សេចក្តី​សោម​នស្ស​​រីក​រាយ​យ៉ាង​ក្រៃលែង​​​​ដែល​​​រាជរដ្ឋាភិបាល​ផ្តល់​ មុខតំណែង​ដ៏​សំខាន់​ដល់​លោក។ ដូច្នេះ​ក្នុងនាម​លោក​​ជា​អភិបាល​ស្រុកនឹង​ខិតខំ​បន្ត​អនុវត្ត​ភារកិច្ច​និង​គោល​ការ​ណ៍​ចម្បង ដែល​រាជរដ្ឋាភិបាល​ផ្តល់អោយ​ជាពិសេសនិងខិត​ខំបំរើ​ប្រយោជន៏ជូនដល់ពលរដ្ឋក្នុងស្រុក​ថ្ពង​ទាំងមូល ដោយគិតបញ្ហាប្រយោជន៏រួមជាធំ ហើយបញ្ហា​សំខាន់​ៗ​ដែលត្រូវអនុវត្តន៏នោះគឺ​​នយោបាយភូមិ ឃុំ មានសុវត្ថិភាពដោយ​ផ្សារភ្ជាប់​និង​សហការ​ល្អ​រវាង​មន្ទីរ​អង្គ​ភាព​ផ្សេងៗ ដើម្បី​ដឹកនាំ​អនុវត្ត​ភារ​កិច្ច​គ្រប់​ផ្នែក សំរាប់​ជា​ជំ​ហ៊ាន​​​ឲ្យ​ស្រុកថ្ពងកាន់តែ​រីក​ចំរើន​​ឥត​ឈប់​ឈរបន្ថែមលើសមិទ្ធផលដែលមានស្រាប៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1638ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1697ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1775ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន2278ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1693ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1604ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2635ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1681ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1602ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2427ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7775នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73853នាក់
ខែនេះ    821644នាក់
ឆ្នាំនេះ   3565948នាក់
សរុប   57164844នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:11