បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ្ញាត្រូវជាប់ខ្នោ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 1802

បុរស់​ម្នាក់​ជិះ​រថ​យន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​គ្មាន​ស្លាក់​លេខ​ មានកាំ​ភ្លើង​ជ័រ​ម៉ាក​ឡុក១​ដើម និង​ឯក​សណ្ឋាន​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេសមានមាន​ឈ្មោះ​ ហ៊ុន​រដ្ឋា អត្ដ​លេខ ០៤៦៩១៦ និង​មាន​​ឋានៈជា​វីរ​សេ​នី​ទោ​ ​ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​កាង​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ បាន​បើ​ក​រថ​យន្ត​កៀរថយន្ត​ព្រះ​រាជ​អាជ្ញារួច​សំឡុត​គុំ​រាម​ព្រះ​រាជ​អាជ្ញា​យ៉ា​ង​ចាស់​ដៃរហូត​ដល់​ព្រះ​រាជ​អាជ្ញា​ទ្រាំ​មិន​បាន​ក៏​អោយ​អធិការ​ស្រុក​សូទ្រ​និគម​ឃាត់​ខ្លួនបញ្ជូន​ទៅ​​កង​រាជ​អា​វុធ​ខេត្ត។​

លោក​ទី​សុ​វិន​ថាល់​ ព្រះ​រាជ​អា​ជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹ​ង​ថា នៅ​ម៉ោង​ប្រ​ហែល​ជា​ង​៩​យប់​នាថ្ងៃ​ទី​២៣​ខែ​វិច្ឆឆ្នាំ​២០១២ មុនពេល​កើតហេតុ គឺ​លោក​បាន​ទទួល​សេច​ក្ដីរាយការណ៍​តាម​ទូរ​ស័ព្ទ​ពី​អ្នកកាសែត​មួយរូប ឈ្មោះ ផ្លុងរ៉េត ថា​​មាន​រថយន្ដ​ទំនើបៗ ៣ ទៅ ៤​គ្រឿង កំ​ពុង​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ចុះ​ពី​ចំ​ការ​កៅ​ស៊ូ​ស្ថិត​ក្នុង​ស្រុក​ស្វាយ​លើ ឆ្លងកាត់​ទីរួមស្រុក​សូទ្រនិគម ទើប​លោក​ឱ្យ​ក្រឡាបញ្ជី​ឈ្មោះ ថេងចន្ទី (ហៅម៉ៅ) យក​​រថ​យន្ដ​​ជូន​​លោក​ ព្រមជា​មួយ​​​​​​លោក​​វី​រសេនីយ៍ឯក អ៊ុំ អមរា ស្នង​ការ​រង​ទទូល​បន្ទុក​បង្រ្កាប​បទ​ល្មើស​ និង​នគរបាល​ខ្លាហោះ​ឈ្មោះ ម៉ុក រ៉ា ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ដតំ​រ៉ង់​ទៅ​ទិស​ខាង​កើតក្នុង​គោល​បំ​ណង​តាម​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ។ លោក​ទី​សុវិន​ថាល់​បន្តថា លុះ​​​ដល់​ឃុំ​ដំដែក​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​បាឡែន​គ្មាន​ស្លាក​លេខ​១គ្រឿង​ ​បើក​ហ្វា​ប្រើ​ឡា​ហ្សែ​ពីក្រោយ ហើយ​រថយន្ដ​នោះ​ក៏​បើក​វ៉ា​រថយន្ដ​ព្រះរាជអាជ្ញា​ពី​មុខ​ពី​ក្រោយ​របៀ​ប​ដូច​ជា​បញ្ឆោត​ចុះ​ឡើង​។ លោក​ទី​សុវិន​ថាល់​បន្តទៀត​ថា មិន​យូ​ប៉ុន្មាន​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ធុន​ត្រាខាង​លើ​​បើក​មក​​​កៀ​រថ​យន្ត​លោក​តែ​ដោយ​ក្រ​ឡា​បញ្ជី​លោក​គេច​ទៅ​កៀន​ថ្នល់​រហូត​ដល់​​ធ្លាក់​កង់​ម្ខាង​ហើយ​ឈប់​ភ្លាម ស្រាប់​តែ​បុរសជាប់​ខ្នោះ​ខាង​លើ​ចុះ​ពី​រថ​យន្ត​មក​ឡូឡា​គំ​រាម​គំ​ហែង​ក្រុម​លោក​ដោយនិយាយ​មិន​ស្តាប់​គ្នាទាល់​តែ​សោះទើប​​លោក អោយ​អធិការ​ស្រុក​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អោយ​​កង​រាជ​អា​វុធ​ហត្ថ​ខេត្តតែ​ម្តង។​លោក ទី​សុវិនថាល់ បាន​បន្ដថា ករណី​កៀរ​ឡាន​លោក លោក​សុំ​មិន​ប្ដឹង​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ឡើយ ប៉ុន្ដែ​ករណី​អាវ​កង​រាជអាវុធហត្ថ លោក​ស្នើឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​រួចហើយ​ ឯ​រឿង​មនុស្ស​ឃាត​ខ្លួន​ខាង​លើ​អាច​បញ្ចប់ ហើយ​អាច​នឹង​បញ្ជា​ឱ្យ​ដោះលែង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ប៉ុន្ដែ​សំណុំរឿង​អាវ​អាវុធហត្ថ​មិនទាន់​ចប់​ទេ​។

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ឈ្មោះ​ពិត​នៃ​ម្ចាស់​ឡាន​Tuntra ខាងលើ​គឺឈ្មោះ​ ហ៊ុន​រដ្ឋា​ មាន​អត្ដ​លេខ ០៤៦៩១៦ ដែល​ជា​ម្ចាស់​អាវ​ និង​ជា​ម្ចាស់​​ស្រោម​កាំ​ភ្លើង​ខ្លី ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្អូន​មន្ដ្រី​អាវុធហត្ថ​មួយរូប​នៅ​ផ្ទៃ​ប្រទេស និង​ជា​ក្មួយ​លោកស្នងការ​រង​នគ​រ​បាល​​ខេត្ដ​សៀមរាប​មួយរូប​ផង​ដែរ។​ ចំ​ណែក​​​អ្នក​បើ​ក​បរ​ដែល​គេ​ឃាត់​ខ្លួន​ឈ្មោះ លីរ័ត្ន​ធា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មានមុខ​របរ​លក់​ថ្នាំ​ពេទ្យ​ និង​លក់​-​ជួសជុល​ទូរស័ព្ទដៃ នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាប ដែល​បាន​ខ្ចី​រថ​យន្ត​ខាង​លើ​មក​បើក​បរ​។

​ខាង​ភាគី​​រថយន្ដ Tuntra ខាងលើ​បាននិ​យាយ​ចោត​ថា រថយន្ដ​លោក​ព្រះរាជអាជ្ញា បាន​បើក​ដេញ​រថយន្ដ​បា​ឡេន​​នោះ ហើយ​តៃ​កុង​រថ​យន្ត​​ក៏​ទូរស័ព្ទ​មក​បងរប​គេ​ ហើយ​បង​គេ​ក៏​​បើករថយន្ដ​Tuntra មក​កាក់​ឡាន​ដែល​ដេញតាម​នោះ​ឱ្យ​ឈប់ ប៉ុន្ដែ​ចុងក្រោយ​ទើប​ដឹងថា រថយន្ដ​នោះ​ជា​របស់​ព្រះរាជអាជ្ញា​។

លោក​ ផ្លុង​រ៉េត ចាង​ហ្វាង​កាសែត​កម្ពុជា​សុវ​ណ្ណ​ភូមិ ​បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី២៤​ដដែល​នេះ​ថា វា​ពិ​ត​ជា​មាន​រឿង​ដូច​ខាង​លើ​មែន។ លោ​បន្តថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ម៉ោង​ប្រ​ហែល​៦​លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​បណ្តាញ​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ចុះ​មក​ពី​ស្រុក​ស្វាយ​លើ ទើប​លោក​បើ​ក​រថ​យន្ត​ម៉ាក​កាលី​ហ្វ​ញ៉ា​មាន​គ្នា​៤​នាក់​ទៅ​តាម​ដាន​មើល។ លុះ​ដល់​ចំ​ណុច​កុង​ត្រូល​ទី​១​ផ្លូង​ក្នុង​ស្រុក​ស្វាយ​លើ​ក៏​ប្រ​ទះ​ឃើញ​រថ​យន្ត​កាម​រីហើម​សេរី​ឆ្នាំ​៩៣ពណ៍​ទឹក​ប្រាក់​១​គ្រឿង​ និង​រថ​យន្ត​​បាឡែន​ពណ៍​ស្ក​អត់​ស្លាក​លេខ១គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ។ លោក​បាន​បើក​រថ​យន្ត​តាម​ពី​ក្រោយ​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​​ពណ៍​ស្ក​អត់​ស្លាក​លេខ​មក​បើ​ក​រេ​ពេញ​​ផ្លូវ​បាំង​មិន​អោយ​រថ​យន្ត​លោក​បន្ត​ដំ​ណើរ​ទៅ​មុខ​បាន​ ទើប​លោក​រាយ​ការណ៍​ជូន​លោក​ព្រះ​រាជ​អា​ជ្ញាអោយ​ជួយ​អន្ត​រាគម​​ភ្លាម​ តែ​ដោយ​សា​រថ​យន្ត​កាង​ឈើ​រេ​មិន​អោយ​រថ​យន្ត​លោក​ទៅ​មុខ​ទើប​បណ្តាល​អោយ​រថ​យន្ត​ដឹក​ឈើ​គេច​បាត់​ទៅ​។ លោក​រ៉េត​បន្ត​ថា ប្រ​ហែល​២០​នាទី​ក្រោយពី​រថ​យន្ត​ទាំង​២​ខាង​លើ​រត​បាត់​ ស្រាប់​តែ​មាន​​រថ​យន្ត​ម៉ាក ណាវើរ៉ា​ ពណ៍​ត្រអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​រថយន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​ដាក់​ឈើ​ក្រ​ញូង​ពេញ​ស្មើ​ដំ​បូល​គ្រប​កៅ​ស៊ូ​បា​តង់​ពណ៍​ខៀង​ចុះ​ពី​ចំ​ណុច​ចំ​ការ​កៅ​ស៊ូ​ស្រុក​ស្វាយ​លើ​ដូច​បណ្តាញ​រាយ​ការណ៍​មែន។​ លោក​រ៉េត​បន្ត​ទៀត​ថា លោក​បាន​ដេញ​រថ​យន្ត​២គ្រឿង​ក្រោយ​ទៀតនេះ​ពី​ចំ​ណុច​ផ្សា​ដំ​ដែក ​ហើយ​​​ភា្លម​នោះ​ក៏​មាន​រថ​យន្ត​ម៉ាកឆ្លាម​ពណ៍​សំ​បក​ឪឡឹក​អត់​ស្លាក​លេខ​ និង​រថ​យន្ត​ម៉ាក​ហៃ​លេន​ដឺ​ពណ៍​ខ្មៅ​មក​បាំង​រថ​យន្ត​លោក​ទៀត​តាំង​ពី​ចំ​ណុច​ផ្សា​ដំ​ដែលក​រហូត​ដល់​ផ្សា​កំ​ពុង​ក្តី។ លោក​រ៉េត​បន្ត​ទៀត​ថា ”លោក​ព្រះ​រាជ​អា​ជ្ញា​ប្រាប់​លោក​ថា អោយ​តាម​ពី​ក្រោយ​កុំ​អោយ​បាត់​ឡាន លោកអោយ​សមត្ថ​កិច្ច​គេ​ដាក់​កំ​លាំង​ចាំ​ស្ទាក់​ខាង​មុខ​ហើយ“ តែ​ទៅ​ដល់​ឃុំ​កំពុង​ក្តី​ស្រុក​​សូទ្រ​និគម​គ្មាន​ឃើញ​សមត្ថ​កិច្ច​ណា​ម្នាក់​សោះ ហើយ​រថ​យន្ត​ក្រញូង​ក៏​ទៅ​បាត់​ទៀត។ លោក​រ៉េត​បន្ថែម​ថា បើ​កុំ​តែ​លោក​ព្រះ​រាជ​អា​ជ្ញា​រវល់​មាន​បញ្ហាជា​មួយ​ក្រុម​រថ​យន្ត​ធុន​ត្រា​ខាង​លើ ម្លេះ​អាច​ចាប់​ឈើ​ក្រញូង​បាន​ខ្លះ។

លោក​រ៉េត​និង​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​បញ្ជាក់​បន្ថែម​ថា នេះ​វា​មិន​មែន​ជា​លើក​ទី​១​ដែល​ក្រុម​មន្រ្តី​ប៉េ​អឹម​នៅ​តាម​ដង​ផ្លូវ​ព្យា​យាម​រា​រាំង​សមត្ថ​កិច្ច​ ឬ​អ្នក​កាសែត​មិន​អោយ​តាម​ឡាន​ដឹក​ឈើ​ក្រញូង​ ដោយ​យកលេស​សុំ​ឆែក​ឡាន​ ឬយក​លេស​ពី​នេះ​ពី​នោះ​ ក្នុង​គោល​បំណង​ពន្យា​ពេល​អោយ​រថ​យន្ត​ដឹក​ឈើ​រត​គេច​..។

ក្រុម​អ្នក​កាសែត​ ខេត្ត​សៀម​រាប​និយាយ​ទាំង​ការ​អស់សង្ឃឹមថា ពេល​មាន​បទ​ល្មើស​ព្រៃ​ឈើ​ធ្វើ​ដំ​ណើរ​គឺ​ពួក​គេ​មិន​អាច​ទំនាក់​ទំ​នង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​បិទ​អស់​ ឬ ខល​ចូល​ហើយ​មិនលើក តែ​បើលើកបែ​ជា​ឆ្លើយ​​ថា នៅ​ឆ្ងាយ​ ជាប់​ប្រ​ជុំ ជាប់​មាន​កម្ម​វិជីនេះនោះ មាន​លេស​តែ​រហូត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1727ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1897ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2019ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1705ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1573ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2845ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1887ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3030ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1882ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1727ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10076នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76154នាក់
ខែនេះ    823945នាក់
ឆ្នាំនេះ   3568249នាក់
សរុប   57167145នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:27