CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន

ដោយៈ មករា កម្ពុជា ថ្ងៃទី 19 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:34 នាទី ចំនួនអានៈ 1752

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​នេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន និង​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​ចាប់​ខ្លួន និង​ការ​យាយី​មក​លើ​អ្នក​សារ​ព័ត៌មាន​រួច​មក។

ក្នុង​វិចារណកថា​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចុះ​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ដោយ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៩ ខែ​ធ្នូ ឆ្នាំ​២០១២​បាន​ឲ្យ​ដឹង​ថា លោក តាំង ទ្រី អ្នក​យក​ព័ត៌មាន នៃ​កាសែត​ទស្សវត្ស​ថ្មី និង​ជា​សមាជិក​សមាគម​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​យោង​តាម​ដីកា​របស់​ព្រះរាជ​អាជ្ញា​ខេត្ត​ក្រចេះ​ពី​បទ​ជំរិត​ទារ​ប្រាក់ បន្ទាប់​ពី​លោក​បាន​រាយ​ការណ៍​ទៅ​មន្រ្តី​នគរបាល​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល​មាន​អំណាច។ មួយ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ លោក វិជ័យ អានន្ទ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​រាយ​ការណ៍​ពី​ករណី​ចាប់​ខ្លួន​លោក តាំង ទ្រី ត្រូវ​បាន​រក​ឃើញ​ថា សន្លប់​នៅ​លើ​ដង​ផ្លូវ​ភ្ជាប់​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​ស្ទឹងត្រែង។ ដោយ​រឿង​រ៉ាវ​លម្អិត​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ខណៈ​លោក វិជ័យ អានន្ទ នៅ​មិន​ទាន់​ដឹង​ខ្លួន។

ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​ពីរ​នេះ កញ្ញា សន រ៉ាមណា មន្រ្តី​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា វា «ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ហើយ​ខ្ញុំ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿង​ទាំង​នេះ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ និង​សម​ស្រប​ចំពោះ​ករណី​ទាំង​ពីរ​នេះ»។

កញ្ញា រ៉ាមណា បន្ត​ថា «ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ដើម្បី​ជា​ការ​រំលឹក​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​អំពី​ករណី​របស់​លោក ហង្ស សេរីឧត្តម ដែល​ជា​អ្នក​យក​ព័ត៌មាន​មួយ​រូប ត្រូវ​បាន​សម្លាប់​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ការ​រក​ឃើញ​អ្វី​ថ្មី​នៅ​ឡើយ​ទេ»។ កញ្ញា សន រ៉ាមណា បាន​សម្តែង​អារម្មណ៍​ថា «អ្នក​យក​ព័ត៌មាន គួរ​តែ​ទទួល​បាន​ការ​ការពារ​ច្រើន​ជាង​នេះ​ពី​រាជរដ្ឋាភិបាល ដោយ​សារ​តែ​ពួក​គេ គឺ​ជា​ប្រភព​ព័ត៌មាន​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ»។ «ប្រសិន​បើ​សេរីភាព​របស់​ពួក​គេ​ត្រូវ​បាន​គាប​សង្កត់ ដូច្នេះ​តើ​ពួក​គេ​នឹង​អាច​ធ្វើ​ការងារ​របស់​ពួក​គេ​ឲ្យ​បាន​សមរម្យ​ដោយ​របៀប​ណា?»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31655ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1777ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1617ដង ដីលក់បន្ទាន់   អាន2914ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2425ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2671ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1544ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1641ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន2276ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1646ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5793នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71871នាក់
ខែនេះ    819662នាក់
ឆ្នាំនេះ   3563966នាក់
សរុប   57162862នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:50