ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 07:20 នាទី ចំនួនអានៈ 1637

រថ​យន្ត​​កែ​ឆ្នៃ​ពណ៍​ស គ្មាន​ស្លាក​លេខ មួយ​គ្រឿង​ដឹក​ឈើ ប្រ​ភេទ​សុក្រំដែល​មាន​មុខ​ធំៗ ចំនួន៦២ដុំ ស្មើ​និង​៤,០៥ ម៉ែត្រ​គូប ត្រូវ​បាន​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី សហការ​ជា​មួយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង ដែល​បញ្ជា​ផ្ទាល់​ពី​លោក​ ទីសុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប ចាប់​បាន​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​ធ្នូ ឆ្នាំ​២០១២នេះ។​

ប្រភព​ប្រ​ជា​ពល​រដ្ឋ​បាន​អោយ​ដឹង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ បាន​ដឹក​ចេញ​ពី​ចំ​ណុច​ផ្លូវ​អូរអាកុក ឆ្លង​កាត់​តាម​ដង​ផ្លូវ​លេខ​៦៧ ក្នុង​គោល​បំ​ណង​ឆ្ពោះ​ចូល​ក្រុង​សៀម​រាប នៅ​យប់​ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃទី​២៤​ តែ​ដោយ​បែក​ការ​ រថ​យន្ត​នេះ​ក៏​បាន​រត​គេច​ចូល​ជ្រកក្នុងផ្ទះ​មួយ ស្ថិត​ក្នុង​ ​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នាសណ្តាយ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

លោក ឡុង​សារ៉ា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើស្រុក​បន្ទាយ​ស្រី​បាន​អោយ​ដឹង​ថា លោក​បាន​ទទួល​បញ្ជា​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​លោក​ ខិច័ន្ទប៊ុន​រិទ្ធ នាយ​សង្កាត់ អោយ​ទៅ​ចាប់​យក​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​នេះ ទាំង​ព្រឹក​ព្រ​លឹម​តែ​ម្តង តាម​សេច​ក្តី​រាយ​ការ​ពី​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម។ លោក​សា​រ៉ា​បន្តថា ឈើ​ និង​រថ​យន្ត​ដែល​ជា​វត្ថុតាង គឺ​ត្រូវ​បាន​ខាង​សង្កាត់​របស់​លោក ធ្វើ​របាយ​ការណ៍​រក្សា​ទុក​ទៅតាម​ផ្លូវ​ច្បាប់ ចំណែក​ម្ចាស់​រថ​យន្ត​ឬ​ម្ចាស់​ឈើ​ពុំ​ទាន់​ចេញ​មុខ​ដោះ​ស្រាយ​ទេ ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា ជា​របស់​អ្នក​ណា​ដែរ ព្រោះ​តៃ​កុង​រថ​យន្ត​បាន​គេច​បាត់។

បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​​បានអោយ​ដឹង​ថា អ្នក​ដែល​ចេញ​មុខ​រត​ការ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កាល​ពី​យប់​មិញ ឈ្មោះ​ចាន់​ថុន ហៅ​វ៉ា ភេទ​ប្រុស​ អា​យុ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ ដែល​តែង​តែ​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​អោយ​លោក​ យិន​ថាវ​ រយៈពេល​កន្លង​ទៅ។ ប្រ​ភព​បន្តថា នៅ​ពេល​អ្នក​សារ​ព័ត៌មាន​ទៅ​ថត​រថ​យន្ត​ដឹក​ឈើ​នេះ​កាល​ពី​យប់​មិញ លោក​ ចាន់​ថុន ដែល​ជា​អ្នក​រត​ការឡាន​ឈើ បាន​ជេរ​ប្រ​មាត អ្នក​កាសែត​ថា ពួក​អា​ជាប់​គុគ ឯង​ចង់​​ជាប់​គុគ​ឬ? បើ​ចង់​ជាប់​គុគ​ចាំ​អាញ់​អោយ​ បង​ថាវ ចាប់​ពួក​អា​ឯង​ដាក់​គុគ ។​  ​

នៅ​រសៀ​ល​ថ្ងៃ​ទី​២៤​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី លោក​ចាន់​ថុន អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាងលើនេះ​ ព្រោះ​យើង​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​របស់​លោក​ ចាន់​ថុន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1849ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1772ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1243ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4080ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2011ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1669ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1710ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1547ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន1745ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3307ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      231នាក់
ម្សិលមិញ    30959នាក់
សប្ដាហ៍នេះ    104084នាក់
ខែនេះ    262287នាក់
ឆ្នាំនេះ   2115566នាក់
សរុប   55714462នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 00:33