កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់

ដោយៈ ណូរ៉ា កណ្តាល ថ្ងៃទី 26 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:59 នាទី ចំនួនអានៈ 1554

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​តឹងតែង​លើ​ជន​បាញ់បោះ​សេរី ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ហ៊ាន​ហើបមាត់​ចំពោះ​ជន​បាញ់បោះ​សេរី​ជា​អ្នកមាន​លុយ​មានអំណាច​នោះទេ ហើយ​ឪពុកម្តាយ​ជន​បាញ់បោះ​សេរី​មួយចំនួនដែលមាន​តួនាទី​ធំៗ​ក៏​មិនដែល​ត្រូវបាន​ដាក់ពិន័យ​ឬ​ដកហូត​មុខតំណែង​នោះដែរ​។

​មន្ត្រីនគរបាល​តូចតាច នៅ​ខេត្តកណ្តាល បាន​បង្ហើប​ឲ្យ​ដឹងថា កូនប្រុស​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល​ឈ្មោះ អ៊ា​វ បញ្ញា បាន​នាំ​បក្ខពួក​ទៅ​ផឹកស៊ី​ហើយ​បាញ់បោះ​សេរី កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១២ នៅ​ចំណុច​មុខ​ហាង​ផឹកស៊ី​យីហោ ១១១ ស្ថិតនៅ​ភូមិ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ សាក្សី​ដែល​ដឹងឮ​ហេតុការណ៍​នេះ បាន​បញ្ជាក់ថា ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក ៤-៥​នាក់ បាន​ទៅ​ផឹកស៊ី​នៅ​ហាង ១១១ ហើយ​ក្រោយមក​ក្រុម​នោះបាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​រំខាន​ដល់​អ្នកផឹកស៊ី​ក្បែរ​ខាង ទើប​អ្នកចាត់ចែង​ការងារ​ទូទៅ​ក្នុង​ហាង ១១១ ចូលទៅ​ឃាត់​។​

​បន្ទាប់មក​ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​ដែលមាន​ជម្លោះ​ជាមួយគ្នា​បាន​ឡើង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-2087 ហើយ​បាន​ដក​អាវុធ​ពី​ក្នុង​រថយន្ត​បាញ់​ចំនួន​២​គ្រាប់ ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ដែល​កំពុង​ផឹកស៊ី​នៅ​ទីនោះ ហើយ​គេ​ឮ​សំឡេង​ផ្ទុះ​ចំនួន​២​គ្រាប់ មុនពេល​ឈ្មោះ អ៊ា​វ បញ្ញា បើករថយន្ត​ចាក​ចេញពី​ហាង ១១១ ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ឲ្យ​ចុះមក​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ថ្នាក់លើ ហើយក៏​មាន​សេចក្តីរាយការណ៍​ទៅកាន់​អភិបាលខេត្ត​កណ្តាល និង​មកកាន់​ក្រសួងមហាផ្ទៃ ភ្លាមៗ​ផងដែរ​។​

ក្រោយពេល​បាញ់បោះ​សេរី​រួច ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​បាន​បើករថយន្ត​ទៅ​ច្រៀង​នៅ​ខារ៉ាអូខេ​យីហោ មហា​អង្គរ យ៉ាង​ត្រជាក់ចិត្ត​ផងដែរ ព្រោះ​អាង​ខ្លួន​ជា​កូនប្រុស​សំណព្វចិត្ត​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​ពួកគេ​ទេ​។ សមត្ថកិច្ច​ក្រុង​តាខ្មៅ​បាន​តាមរក​ដាន​ក្រុម​ជន​បាញ់បោះ​សេរី​ទាំងនេះ ហើយ​ក៏បាន​អញ្ជើញ​ពួកគេ​ពី​ហាង​ខារ៉ាអូខេ មហា​អង្គរ មកកាន់​អធិការដ្ឋាន​ដើម្បី​សួរនាំ ប៉ុន្តែ​គេ​មិន​បានដឹង​លម្អិត​ពី​ចម្លើយ​របស់​ជនបង្ក​ហេតុ​នោះទេ​។ ក្រោយពេល​សួរនាំ​បាន​មួយសន្ទុះ​ក្រុម​ជនបង្ក​ហេតុ​ទាំងនោះ បាន​ចាកចេញ​មកវិញ​ទាំង​សើច​សប្បាយ​ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​នោះទេ​។​

​អំពើ​បាញ់បោះ​សេរី របស់​ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​ដែល​គ្មាន​នរណា​ហ៊ាន​ហើបមាត់ បើទោះបីជា​មិនមាន​ការឃាត់ខ្លួន​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ជាច្រើន បាន​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ​ហើយ​ច្បាស់​ណាស់​ដែលថា​អំពើ​បាញ់បោះ​សេរី​មួយ​នេះ មិនអាច​បិទបាំង​ពី​ភ្នែក​ត្រចៀក​របស់​មហាជន​បានទេ ។ គេ​កំពុង​រង់ចាំ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ថា​តើ​អំពើ​បាញ់បោះ​សេរី​របស់​ឈ្មោះ អ៊ា​វ បញ្ញា អាចធ្វើ​ឲ្យ​មុខតំណែង​របស់លោក អ៊ា​វ ចំរើន រង្គោះរង្គើរ​ដែរ​ឬ​អត់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1720ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1523ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1533ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2622ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1720ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2051ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1711ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1653ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន616ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1701ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10961នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77039នាក់
ខែនេះ    824830នាក់
ឆ្នាំនេះ   3569134នាក់
សរុប   57168030នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:11