រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប

ដោយៈ ផ្លុង​ រ៉េត ភ្នំពេញ ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:35 នាទី ចំនួនអានៈ 1754

​រថយន្ត​យី​ឌុប​ផ្ទុក​ឈើ​គ្រញូង​ដឹក​ចេញពី​ចំណុច​ស្រអែម ស្រុក​ជាំ​ក្សាន្ត ឆ្លងកាត់​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦២ ឆ្ពោះទៅ​ខេត្តកំពង់ធំ កំពង់ចាម ចូល​ទឹកដី​វៀតណាម​​ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប កាលពី​វេលា​ម៉ោង​១១ និង ១២ យប់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៣ ។

ដោយសារ​មាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ចាប់រថ​យន្ត​ដឹក​ឈើ​ក្រញូង​នេះ​ ទើប​សម​ត្ត​កិច្ច​ទាំងពីរ​ខេត្ត ព័ទ្ធចាប់​បាន​នៅ​ចំ​ណុច​​ឃុំ​រមទម បាន​១គ្រឿង នៅ​ចំណុច​ភូមិ ចម្ការ​ស្រ​ម៉ូ​វ ១គ្រឿង​ទៀត ស្ថិតនៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​។

បន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១២ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវធ្វើ​ការ​ទប់​ស្កាត់​​រាល់​បទល្មើស​ដែល​បាន​កើតមានឡើង​នៅក្នុង​តំបន់​ឲ្យ​ខាង​តែបាន​នោះ ទើប​នៅ​យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៣ មាន​ករណី​បទល្មើស​រថយន្ត​មហា​យក្ស ២ គ្រឿង ប្រភេទ​យី​ឌុប របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ដែល​គេ​ស្គាល់​ច្បាស់​ជា​មេ​ឈ្មួញ​ពូកែ​ខាង​រកស៊ី​ដឹក​ឈើ​គ្រញូង​ដ៏​ធំ​ប្រចាំខេត្ត​ព្រះវិហារ​។​

​រថយន្ត​ចំនួន​២​គ្រឿង​នេះ ​១​គ្រឿង​ក្បាល​ស​ទ្រុងពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4803 និង​១​គ្រឿង​ទៀត​ក្បាល​ពណ៍​ត្រេ​អ៊ី ទ្រុង​ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7827 ចាប់​បាន​នៅវេលា​ម៉ោង ៣ យប់​ថ្ងៃទី​១​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែមករា ឆ្នាំ​២០១៣។

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​២គ្រឿង​ខាង​លើ​នេះ មាន​បទបញ្ជា​ពី​ថ្នាក់​ក្រ​សួង​ឲ្យ​អូស​​​យកទៅ​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។

សូម​បញ្ជាក់​ថា ក្រុម​ ហ៊ុន​សុខា​ នេះ​កន្លង​ទៅ​គឺ​បាន​បោះ​ទី​តាំង​ប្រ​មូល​ទិញ​ឈើ​ក្រញូង​ខុស​ច្បាប់​នៅ​ក្នុង​ស្រុកត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មានជ័យ ធំ​ជាង​គេ។ ហើយ​ក្រុម​ហ៊ុន​នេះ​ ប្រើ​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​អោយ​ឡើង​ទំ​លាក់​ឈើ​ក្រ​ញូង​ពី​លើ​ភ្នំ​ក្នុង​ដី​ព្រំ​ប្រ​ទល់​ កម្ពុជា-ថៃ ដែល​បណ្តាល​អោយ​​ទាហាន​ថៃ​បាញ់​កម្ម​ករ​ខ្មែរ​ស្លាប់​រាប់​រយ​នាក់។ គេ​ហទំ​ព័រ​ និង​ កាសែត​ កម្ពុជា​សុវណ្ណ​ភូមិ​ ធ្លាប់​បាន​ចុះ​ផ្សាយ​អំ​ពី​បញ្ហានេះ តែ​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំនាញ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​មិន​ចាត់​ការ ព្រោះ​តែ​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន៕ ​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1792ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1927ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន601ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2240ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1692ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1784ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2575ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1771ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1723ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1776ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10915នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76993នាក់
ខែនេះ    824784នាក់
ឆ្នាំនេះ   3569088នាក់
សរុប   57167984នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:01