ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1761

ម្តាយ​ក្មេង​ស្រី​អាយុ​​៤​ឆ្នាំ​រង​គ្រោះម្នាក់​រស់​នៅ​ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង ខេត្តសៀម​រាប​ ​​បាន​ប្តីង​គ្រូ​ពេទ្យ​ ឈ្មោះ​ អឿម៉េង ​ពីបទ​សម្លាប់​មនុស្ស​ដោយអចេតនា​ បន្ទាប់​ពី​កូន​ស្រី​បាន​ស្លាប់​បាត់​បង់​ជី​វិត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១២។

អ្នក​ស្រី​ អាង​មេសា ដែល​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​អោយ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ចាង​ស្រី​ហេង​អ៊ុន ហៅ​សុម៉ាវីន មាន​អាយុ​៤​ឆ្នាំ បាន​យក​ទៅ​ព្យា​បាល​នៅ​​ផ្ទះ​របស់​គ្រូពេទ្យ​ឈ្មោះ អឿ ម៉េង ក្បែរ​ផ្ទះ​របស់​អ្នក​​ស្រី នៅ​ពេល​កូន​ស្រី​រូប​នេះ​មាន​អាការៈគ្រុនក្តៅ។ អ្នក​ស្រី​បន្ត​ថា គ្រួពេទ្យ​បាន​ចាក់​ថ្នាំ​រយៈ​ពេល​៣​ថ្ងៃ​ (ពី​ថ្ងៃ​ទី​១៩-២១) ក្នុង​១ថ្ងៃ​ចំ​នួន​៤​ម្ជុល រហូត​កូន​ស្រី​គាត់​ឈឺ​ជើ​ងមិន​អាច​ចាក់​ថ្នាំ​ទៀត​បាន គ្រូពេទ្យ​បាន​អោយ​ថ្នាំ​គ្រាប់​សំ​រាប់​លេប​រយៈពេល​២ថ្ងៃ (ថ្ងៃទី២២-២៣) ​បន្ថែម​ទៀត។ លោក​ស្រី​បន្តថា ដោយ​ឃើញ​អាការៈ​កូន​មិន​ធូ​ស្រាល​លោក​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ពេទ្យ​ស្រុក​ជី​ក្រែង ហើយ​គ្រូពេទ្យា​បាន​អោយ​អ្នក​ស្រី​យក​កូន​មក​ព្យាបាន​នៅ​មន្ទីពេទ្យ​កុមារ។ អ្នក​បន្ត​ទៀត​ថា គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កុមារ​បាន​ប្រាប​ថា កូន​គាត់​មាន​ជម្ងឺ​គ្រុន​ឈាម ហើយ​បាន​ពុល​ថ្នាំ ដែល​ជាតិ​ថ្នាំ​ជ្រាប់​ចូល​ពេញ​ថ្លើម​និង​សួត រហូត​ដល់​ថ្ងៃ​ទី​២៦​ធ្នូ​កូន​គាត់​បាន​ស្លាប់​បាត់​បង់​ជី​វិត។ អ្នក​ស្រី​បន្ថែមថា គាត់​បាន​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ​ខេត្ត​សៀម​រាប អោយ​គ្រូពេទ្យ​ អឿ​ម៉េង​ សង់​ជំងឺចិត្ត​ចំ​នួន​៥​ពាន់​ដុល្លារ និង​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​គ្រូ​ពេទ្យ​មិន​បញ្ជូន​កូន​គាត់​មក​មន្ទីរ​ពេទ្យ​កុមារ ចេះ​តែ​ថា មិន​អី​ទេ។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​នេះ លោក​ អឿម៉េង បាន​ប្រា​ប់​ កម្ពុជាសុវណ្ណ​ភូមិ នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១២ថា លោក​ពិត​ជា​បាន​ព្យា​បាល​ក្មេង​ស្រី​ខាង​លើ​មែន តែ​នៅ​កំឡុង​ពេល​លោក ព្យាបាល​ ក្មេង​ស្រី​ខាង​លើ​មាន​អាការៈ គ្រុន​ធម្មតា​ទេ។ លោក​អឿម៉េង​បន្តថា ​ម្តាយ​ក្មេង​ស្រី​បាន​យក​កូន​ទៅ​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ឯក​ជន​ម្នាក់​ទៀត​នៅ​ឃុំ​កំពង់​ក្តី​ ដោយ​គ្រូន​ពេទ្យ​រូប​នោះ​បាន​អោយ​ថ្នាំ​យក​មក​លេប​បន្ថែម​។ លោក​អឿម៉េង​បន្តទៀត​ថា សាច់​ខាង​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​លោក​​បន្ទាប់​ពី​ថ្ងៃ​ដែល​ម្តាយ​គ្មេង​ស្រី​រង​គ្រោះ​បាន​យក​កូន​ទៅ​ព្យា​បាល​នៅ​ឃុំ​កំពង់ក្តីហើយ​ត្រ​ឡប់​មក​ផ្ទះ​វិញថា ” កាល​ពី​យប់​មិញ​ចៅ​ខ្ញុំ​ក្អួត​ពេញ​មួយ​យប់ ​ព្រោះ​​ម្តាយ​វា​បាន​ថ្នាំមក​ពី​ពេទ្យ​កំពង់​ក្តី​អោយ​ផឹក មិន​ដឹង​ជាគេ​អោយ​ថ្នាំ​អ្វី​ទេ “។ លោក​ អឿ​ម៉េ​ង​ បាន​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ចោទ​ប្រ​កាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទេ ព្រោះ​លោក​ថា ម្តាយ​គ្មេង​រង​គ្រោះ​មិន​បាន​ព្យា​បាល​ជា​មួយ​លោ​ក​តែ​ម្នាក់​នោះ​ទេ គឺ​ម្តាយ​ក្មេង​ស្រី​នេះ​ បាន​យក​កូ​ន​ទៅ​ព្យា​បាល​ជា​មួយ​ពេទ្យ​ផ្សេង​ជា​បន្ត​បន្ទាប់​ កាល​គ្មេង​រង​គ្រោះ​នៅ​ព្យាល​ជា​មួយ​លោក​គឺ​មាន​អាការៈធូ​ស្រាល​ទេ។ លោក ​អឿ​ម៉េង បាន​បន្ថែមថា រឿង​លិខិត​អនុញ្ញាត (License)​ បើក​ព្យា​បាល​លោក​បាន​ដក់​ពាក្យ​សុំ​ទៅ​ខាង​មន្ទី និង​ក្រ​សួង​សុខា​ភិបាល ជិត​១ឆ្នាំ​ហើយ​តែ​លោក​ពុំ​ទាន់​​បានទៅ​ដក​យក​រហូត​មក​ដល់​ថ្ងៃ​នេះ។

យើង​ពុំ​អា​ច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ គ្រុសសារ៉ាត់ ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៩នេះ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំនាក់​ទំ​នង​បាន។

លោក​ អ៊ាប ប៊ុន​លឿន អនុប្រ​ធាន​មន្ទីរ​សុខា​ភិបាលខេត្ត​សៀម​រាប បាន​ប្រា​ប់​តាម​ទូរ​ស័ព្ទ​ទាំង​ការ​មិន​ទទួល​ខុស​ត្រូវ និង​ហាក់​គ្មាន​ក្រម​សី​ល​ធម៌ថា ក្មេង​ស្លាប់​នៅ​ពេទ្យកុមារ​ ទៅ​ប្តឹង​ពេទ្យ​កុមារ​ទៅ មេច​ទៅ​ប្តឹង​គ្រូប​ពេទ្យ​នៅ​ខ្វាវវិញ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃហើយ​ដែល​ក្មេង​មក​ព្យា​បាល​នៅ​ពេទ្យ​កុមារ។ លោក​ប៊ុន​លឿន​ បន្ត​ថា លោក ​អឿម៉េង ធ្លាប់​បាន​ដាក់​ពាក្យ​សុំ​បើក​កន្លែង​សំ​រាប​ព្យា​បាល​តែ​ដោយ​ឯក​សារ​មិន​គ្រប់​គ្រាន់​ ហើយ​ឃុំ​ខ្វាវ​នៅ​ឆ្ងាយពិបាក​ចុះ​ពិនិត្យ​ ទើប​ពុំ​ទាន់​បាន​ចេញ​អោយ។ លោក​ប៊ុន​លឿង​បន្ថែថា គ្រូ​ពេទ្យ​ឋានៈគលានុបដ្នាន​អាច​បើក​កន្លែង​ថែ​ទាំ​ជំ​ងឺ​បាន។ និយាយ​មិន​ទាន់​ចប់​ផង​ លោក​ប៊ុន​លឿន​ ថា ជាប់​លើក​ទូរ​ស័ព្ទ​មួយ​ទៀត ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​គេ​សង្កេត​ឃើញ​ថា ខេត្ត​សៀម​រាប​មាន​ការ​បើ​ក​គ្លីនិក ឬកន្លែង​សំ​រាក​ព្យា​បាល​ជា​ច្រើន​ ដែល​មិន​ស្រប​ច្បាប់ ដោយ​មាន​ការ​បើ​ភ្លើង​ខៀវ​ និង​ឃុប​ឃិត​ពី​សំ​ណាក់​អស់​លោក មន្ទីរ​សុខា​ភិបាល ខេត្ត​ ដែល​កន្លង​ទៅ​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ជា​ហូរ​ហែមិន​ចេះ​អស់​មិន​ចេះ​ហើយ។ ពល​រដ្ឋ​ឆ្ងល់ថា តើមាន​ច្បាប់​អនុញ្ញាត​ហើយ​ទើប​បើក​ព្យា​បាល​ ឬ​បើក​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​ហើយ​ទើប​សុំ​ច្បាប់? លោក ម៉ម ប៊ុន​ហេង ប្រ​ធាន​ក្រសួង​សុខា​ភិបាលមេត្តាពិចារណាផង និង​ពិនិត្យ​ប្រ​ធាន​ អនុ​សប្រ​ធាន​ មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​ផងទាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1679ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1606ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1683ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2310ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6118ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1749ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1795ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1695ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2199ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1942ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9185នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75263នាក់
ខែនេះ    823054នាក់
ឆ្នាំនេះ   3567358នាក់
សរុប   57166254នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:14