ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា

ដោយៈ ភ្នំពេញ ថ្ងៃទី 10 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 11:49 នាទី ចំនួនអានៈ 2001

ក្រុមអ្នកយកព័ត៌មានខេត្តក្រុង និងបុគ្គលិកការសែតវិទ្យាសាស្រ្តខ្មែរទ្រាំពុំបាននូវសន្យាខ្យល់​រឿង​បើកលុយ បាននាំគ្នាធ្វើលិខិតសុំអន្តរាគម ទៅក្រសួង និងស្ថាប័នដែលពាក់ព័ន្ធអោយ​ជួយអន្តរាគម ​និង​ត្រៀម​ដុត​កង​ឡាន​នៅ​ខាង​មុខ​កា​រិ​យា​ល័យ​កណ្តាល​របស់​មជ្ឈម​ណ្ឌល​ព័ត៌​មាន​វិ​ទ្យា​សាស្រ្ត​ខ្មែរ ស្ថិត​នៅផ្ទះ​លេខ ១៤៣ ផ្លូវ ១៩២ សង្កាត់​ទឹក​ល្អក​៣ ខណ្ឌ​ទួល​គោក​ រាជ​ធា​នី​ភ្នំ​ពេញ កាល​ព្រឹក​ថ្ងៃ​ទី​​៩ ខែមករា ឆ្នាំ២០១៣ ។

ក្រោយពី​ក្រុមអ្នកយក​ព័ត៌​មានជួប​ជុំ​គ្នាផ្តិត​មេ​ដៃសរ​សេរ​លិខិត​ ត្រៀម​ជូន​ទៅ​អង្គ​ភាព​ដែល​​ពាក់​ព័ន្ធ​ និង​រាយ​​ការណ៍​​ទៅ​អោយ​អាជ្ញា​ធ រួម​ទាំង​សមត្ថ​កិច្ច​ឲ្យ​បាន​ដឹង​នោះ​ក៍​មាន​វត្ត​មាន​លោក​មេភូមិ​ និង​កម្លាំង​នគរ​បាល​ចុះ​មក​សម្រប​​សម្រួល​ផងដែរ។​​ក្រោយ​ពេល​កើត​ហេតុ​បាន​មួយ​សន្ទុះ​ក៍​ឃើញ​វត្ត​មាន​ឯក​ឧត្តម ជា ចំរើន ​បាន​មក​ជួប​​ជុំ​ក្រុម​​អ្នក​យក​ព័ត៌​មាន​​និង​បុគ្គ​លិក​ ដោយ​ឯក​ឧត្តម ​បាន​មាន​ប្រ​សាសន៍​ថា​រឿង​ទាក់​ទង​និង​លុយ​នោះ​ឯក​ឧត្តម​​មិន​បាន​ទទួល​​បញ្ជី​ពី​​បុគ្គ​លិក​​​ណា​មួយ​ប្រ​គល់​ឲ្យ​ឯក​ឧត្តម​នៅ​ឡើយ​ទេ ហើយ​ឯក​ឧត្តម បាន​សន្យា​ថា​នៅ​ចុង​​ខែ​មករា​នេះ​ឯក​ឧត្តម​​និង​​ឲ្យ​គេ​ទូ​​ទាត់​អោយ​ ព្រោះ​លុយ​ដែល​ត្រូវ​បើក​នោះ​មិន​ស្មើ​និង​ទិញ​នា​ឡិ​ការ​ដៃ​មួយ​គ្រឿង​​ផង។​ ឯក​ឧត្តម​បាន​​បញ្ជាក់​​​បន្ថែម​​ថា​​ នេះ​ជា​​សន្យា​របស់​ឯក​ឧត្តម​ផ្ទាល់។​

គួបញ្ជាក់​ផង​ដែរ​ថា​កន្លង​ទៅ​អង្គ​ភាព​កា​សែត​មួយ​នេះ​បាន​រុះ​រើ​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ដង​មក​ហើយ​តាម​​ប្រ​ភព​បាន​​បង្ហើប​​​ថា​ដោយ​សា​តែ​ការ​គ្រប់​គ្រង​មិន​ប្រ​ក្រ​តី​ទៅ​លើ​ការ​ចំ​ណាយ។ ដោយ​ឡែក​​ក្រុម​បុគ្គ​​លិក​​​​ក្នុង​ការិ​យា​ល័យ​​បាន​​នាំ​គ្នា​ផ្តិត​មេ​ដៃ​ស្នើ​ទៅ​ថ្នាក​ដឹក​នាំ​​ក្រ​សួង​​ដែល​ពាក់​​ព័ន្ធ​មួយ​ចំ​នួន​ឲ្យ​​ជួយ​អន្ត​រា​​គម​​ទើប​បើក​លុយ​ឲ្យ ក្រោយ​មក​បុ​គ្គ​លិក​​ដែល​ផ្តិត​មេ​ដៃ​​នោះ​​ត្រូវ​​ឈប់​​ទាំង​អស់​​ដោយ​សារ​តែ​រឿង​​ដ៏​ចំ​រូង​​ចំរាស់​​នេះ​ នៅ​សល់​តែអ្នក​យក​ព័ត៌​​មាន​​តាម​ខេត្ត​ និង​តាម​ខណ្ឌ​នៅ​ក្រុង​ភ្នំ​ពេញ​រួម​ទាំង​បុគ្គ​លិក​កា​រិ​យាល័យ​មួយ​ចំនួន​ប៉ុណ្ណោះ​​ដែល​អង្គ​ភាព​​នេះ​នៅ​​មិន​​បើក​​លុយ​ឲ្យ​នៅ​ឡើយ៕ ដោយ៖ យាយពេញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1789ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1823ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1783ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1850ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2565ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1745ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1628ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2319ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2695ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1766ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7445នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73523នាក់
ខែនេះ    821314នាក់
ឆ្នាំនេះ   3565618នាក់
សរុប   57164514នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:25