រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ សៀ ឆៃណា សៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:47 នាទី ចំនួនអានៈ 1774

គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​រ​វាង​រថ​យន្ត​ដឹក​សំ​រាម​ឈ្មោះ Gaea និង​ម៉ូតូ​១គ្រឿង​ជិះ​គ្នា​២នាក់ កាល​ពី​វេ​លា​ម៉ោង១និង​២០​នា​ទី​យប់​រំ​លង​អ​ធ្រាត​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ​មុខ​ហ៊ុយ​គាំង​ប្តូរ​ប្រាក់​ ផ្សារ​លើ​ធំ​ថ្មី ​ស្ថិត​​ក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បណ្តាល​អោយ​មនុស្ស​២​នាក់​ស្លាប់​បាត់​បង់​ជីវិត។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា ទាំង​រថ​យន្ត​បង្ក​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​បើក​បរ​លឿន​ដូច​គ្នា​ ធ្វើ​ដំ​ណើរ​បញ្ច្រាស​ទិស ពីលិច​ទៅ​កើត​ និង​ពី​កើត​ទៅ​លិច បុក​គ្នា​លាន់​លឺ​សូគ្រាំង​ បន្ទាប់​មក​ឃើញ​មនុស្ស​ដួល​ដេក​លើ​ថ្នល់​ ទើប​ពួក​គាត់​នាំ​គ្នា​រត​ទៅ​មើល​កន្លែង​កើត​ហេតុភ្លាមៗ ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​ម្នាក់ក្នុង​ចំ​ណោម​ពួក​គេ​ស្លាប់​បាត់​ទៅ​ហើយ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​ពល​រដ្ឋ​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ឯតៃកុង​រថ​យន្ត​រត​បាត់​ស្រ​មោល។

នាយរងការិយាល័យចរាចរផ្លូវគោក និង​ជា​​ប្រធានវេនប្រចាំការពេល​យប់​​បានឲ្យដឹង ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ទី១-ឈ្មោះ សឿនចន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប (ជាអ្នក​បើក​ម៉ូតូម៉ាកសេ១២៥ពណ័ ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លាក​លេខ​សៀមរាប1L-7339) ចំណែកម្នាក់ទៀតឈ្មោះ ធី ភេទប្រុស អាយុ២៣ឆ្នាំ រស់​នៅ​ភូមិ​ជា​មួយ​គ្នា​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រយៈ២​ម៉ោងក្រោយ​កើត​ហេតុ។

សមត្ថ​កិច្ច​បានបន្តថា អ្នកបើកបរឡាន​ដឹក​សំរាម​របស់ ក្រុមហ៊ុន Gaea​ មានឈ្មោះ រតនៈ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរត់គេចខ្លួន បន្សល់ទុករថយន្ត​ម៉ាក DAEWOO ពាក់​ផ្លាក​លេខ​សៀមរាប 3A-0860 នៅ​កន្លែង​កើត​ហេតុ។

សមត្ថកិច្ចបាន​ប្រគល់សាកសពជនរងគ្រោះទៅឲ្យ ម្តាយឈ្មោះ សំរិទ្ធសុភក្រ ភេទស្រី អាយុ៣៤ឆ្នាំ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពីណៃ។​ ចំណែក​ឯរថ​យន្ត​បង្ក​ហេតុ​ ដែល​តៃ​កុង​បើក​​បររត់​ចោល​ ខាង​លើ​នេះ​ សមត្ថកិច្ច​ជំ​នាញ​បន្ទាប់ពី​មាន​ការ​វាស់​វែង​រួច​រាល់​ហើយ​ ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀម​រាប​ ដើម្បី​ចាត់​​ការទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាមសម្តី​របស់​មេការ​ក្រុមហ៊ុនដឹកសំរាមខាង​លើ​នេះបានឲ្យដឹងថា អ្នក​បើក​បរ​រថ​យន្ត​ខាង​លើ​ទើប​តែ​មក​ធ្វើការ​បាន​រយៈពេល២​ខែប៉ុណ្ណោះ។

លោក​ ជឹមសុវណ្ណ ប្រ​ធាន​ចរាចរណ៍ផ្លូវ​គោគ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាបបាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះថា ខាង​ជំ​នាញ​កំ​ពុង​ធ្វើ​ការ ពុំ​ទាន់​ដឹង​ថា ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នៅ​ឡើយ​ទេ។

ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះគន់​ថា រថ​យន្ត​ដឹង​សំ​រាបរបស់​ក្រុម​ហ៊ុន Gaea នេះបើក​បរ​ដឹក​សំ​រាម​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជា​រៀង​រាល់​ថ្ងៃ ដែល​​ធ្វើ​អោយ​ពួកគាត់​តែ​ង​តែ​មាន​ការ​ព្រួយ​បារម្ភខ្លាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​ឥឡូវ​គ្រោះ​ថ្នាក់​ដូច​ការ​គិត​មែន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1611ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1759ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1516ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1538ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1772ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2305ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1555ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1649ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1727ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន2153ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9303នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75381នាក់
ខែនេះ    823172នាក់
ឆ្នាំនេះ   3567476នាក់
សរុប   57166372នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:24