ដោយសារការធ្វេសប្រហែសមិនមានការសិក្សាអំពីអាកាសធាតុអោយបានត្រឹមត្រូវនោះបានបណ្តាលអោយ បាល់ឡុងហោះរបស់ក្រុមហ៊ុនចិនមួយដែលដឹកភ្លៀវបរទេសក្នុងខេត្តសៀមរាប បានធ្លាក់កាលពីថ្ងៃអង្គារទី២៦ ខែមិនា ឆ្នាំ២០១៣ ធ្វើឲ្យទេសចរចំនួនប្រាំពីរនាក់រងរបួសក្នុងនោះមានទេសចរជនជាតិរុស្ស៊ីពីរនាក់ផងដែរ។
ទេសចរជាតិអ៊ុយក្រែនម្នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ដោយការធ្លាក់បាឡុងហោះខាងលើនេះ។ ការធ្លាក់នេះទំនងជាដោយសារខ្យល់បោកបក់ខ្លាំងនៅពេលដែលបាឡុងហោះឡើងកំពស់ប្រមាណជា៣០០ម៉ែត្រ។
ទេសចរដដែលដែលបានជិះបាល់ឡុងប្រើឧស្មន័ជាមួយកូនប្រុសអាយុ១១ឆ្នាំរបស់គាត់បាននិយាយថាមានជនជាតិអ៊ុយក្រែនម្នាក់បានរងរបួសជាទម្ងន់។
ក្រសួងការបរទេសអ៊ុយក្រែននិយាយថាខ្លួនកំពុងផ្ទៀងផ្ទាត់ពត៌មាន ជាមួយភាគីកម្ពុជាថាហេតុការណ៍នេះវាយ៉ាងណា ហើយបណ្តាលមកពីអ្វី។
តាមប្រភពពីក្រុមហ៊ុនទេសចរនានាក្នុងខេត្តសៀមរាបបានឲ្យដឹងថា បាល់ឡុងនេះវិនិយោគដោយក្រុមហ៊ុនចិនមួយគឺមិនមែនក្រុមហ៊ុនបង្ហោះបាល់ឡុងរបស់លោកឧញ៉ា សុខគង់ នៅពីមុខប្រាសាទអង្គរវត្តនោះទេ។ បាល់ឡុងដែលធា្លក់នេះហោះបន្លាស់ទីក្នុងតំបន់ទេសចរហើយបានធ្លាក់នៅមិនឆ្ងាយប៉ុន្មានពីចន្លោះផ្សារលើធំថ្មី និងប្រសាទអង្គរវត្ត។
ទេសចរឡើងជិះបាល់ឡុងនេះដើម្បីមើលនិងផ្តិតយករូបភាពប្រាសាទអង្គរទាំងមូលរួមទាំងទេសភាពនៃខេត្តសៀមរាបដែលសំបូរទេសចរច្រើនជាងគេបង្អស់នៅកម្ពុជា។
កាលពីខែកុម្ភៈ បាល់ឡុងដែលប្រើឧស្មន័ដូចគ្នានេះបានផ្ទុះឆេះ ហើយធ្លាក់នៅទីក្រុងបុររាណមួយនៃប្រទេសអេហ្ស៊ីប និងបណ្តាលឲ្យទេសចរចំនួន៩នាក់បានស្លាប់បាត់បង់ជីវិតទៀតផង។
បើយោងតាមប្រភពពីអ្នកដឹកភ្ញៀវទេសចរ និងពីមគ្គុទេសទេសចរខេត្តសៀមរាបបានអោយដឹងថា បាឡុងដែលធ្លាក់នេះ តែងតែបង្ករអោយភ្លៀវមានការភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលបាឡុងចុះចតម្តងៗ។ ពួកគាត់បន្តថា ពេលបាល់ឡុងចុះចតនៅកន្លែងណាមួយ ក្រុមការងាររបស់ក្រុមហ៊ុននេះ បាននាំគ្នា៥-៨ នាក់ឈរចាំទាញខ្សែទប់កុំអោយបាល់ឡុងចុះខុសគោលដៅ ដែលបណ្តាលអោយបាល់ឡុងរ៉េបោកចុះបោកឡើងក្រវីក្រវាត់ទំរាំតែចុះដល់ដីភ្លៀវភ័យស្ទើរអស់ព្រលឹងទៅហើយ។ ក្រុមអ្នករិះគន់ខាងលើនិយាយផ្តាំតគ្នាថា កុំនាមភ្លៀវទៅជិះព្រោះខ្លាចមានគ្រោះថ្នាក់ ម្យ៉ាងទៀតតំលៃ១២៥ដុល្លារក្នុងភ្លៀវម្នាក់គឺថ្លៃណាស់ ណាមួយមិនមែនក្រុមហ៊ុនរបស់ខ្មែរផង លុយចូលហោរប៉ៅបរទេស គេយកទៅស្រុកគេវិញដដែល។
អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនខាងលើបានទេ ពាក់ព័ន្ទករណីបាល់ឡុងហោះធ្លាក់ បណ្តាលអោយភ្លៀវទេសចររងគ្រោះថ្នាក់ជាទម្ងន់នេះ៕ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 384 | នាក់ |
ម្សិលមិញ | 30959 | នាក់ |
សប្ដាហ៍នេះ | 104237 | នាក់ |
ខែនេះ | 262440 | នាក់ |
ឆ្នាំនេះ | 2115719 | នាក់ |
សរុប | 55714615 | នាក់ |
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 00:49 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net